ដូចមហាជនជ្រាបមកហើយថាកន្លងមកនេះរឿងរ៉ាវរបស់ក្រុមផលិតវីដេអូ Life Film ត្រូវបានអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ បានតំណាងនារីរងគ្រោះទាំង៤នាក់ សម្រេចដាក់បណ្តឹងចូលទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញពីបទ«ផ្តើមគំនិតនិងសមគំនិតក្នុងករណីប្រទូស្តកេរ្តិ៍ខ្មាស»ទៅលើលោក សុខ លីមរក្សា និងលោក សេក ដារ័ត្ន ហៅខេនឌី រួមទាំងគ្នីគ្នា។ យ៉ាងណាមិញ សំណុំរឿងនេះបានឈានដល់ដំណាក់កាលមួយជំហានទៀតហើយ។.jpg)
តាមការឱ្យដឹងពីបណ្តាញសង្គមហ្វេកប៊ុករបស់អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត នាល្ងាចថ្ងៃទី២៦ កក្កដា បានបង្ហាញពីដំណើរការរឿងក្តីដែលមានអ្នកឧកញ៉ាផ្ទាល់ជាតំណាងនារីរងគ្រោះគឺពេលនេះលោក សុខ លីមរក្សា និង ខេននី បានចូលខ្លួននៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនហើយតាមដីកាបញ្ជារបស់ព្រះរាជអជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។.jpg)
ជាមួយគ្នានេះដែរ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បានណែនាំដោយសរសេរនៅលើបណ្តាញសង្គមដែរថា «ប្រទេសមានច្បាប់ សូម្បីតែគ្រួសារ ក៏មានវិន័យដែរ ច្បាប់មិនអាចលើក លែងឱ្យជនល្មើសគ្រប់រូបប្រព្រឹត្តតាមអំពើចិត្តនោះទេ! ជនល្មើសត្រូវតែទទួលទោស ចំពោះមុខច្បាប់ បើច្បាប់រកឃើញថាពិតជាមានបទល្មើសមែននោះ។ សូមបងប្អូន កូនក្មួយ ចៅៗទាំងអស់ ធ្វើតែអំពើល្អ យើងនឹងមានកេរ្តិ៍ឈ្មោះនិងកិត្តិយស ថ្លៃថ្នូរ ក្នុងសង្គម»។
ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ក៏សង្សឹមថាជនល្មើសទាំងពីរអ្នកនោះដឹងខ្លួនខុស ហើយនិងកែខ្លួនជាថ្មី ធ្វើជាពលរដ្ឋល្អនៅក្នុងសង្គម ដោយអ្នកឧកញ៉ាជឿជាក់ថាច្បាប់នឹងសម្រាលទោសឱ្យអ្នកទាំងពីរមិនខាន៕.jpg)
.jpg)










