ជាទូទៅ ដោយសារតែបែបបទរស់នៅប្រចាំថ្ងៃរបស់យើងមិនសូវសកម្ម ក៏ដូចជាការទទួលទានមិនបានត្រឹមត្រូវផងនោះសុខភាពរបស់យើងកំពុងតែប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើយើងចង់ការពារខ្លួនពីជំងឺទឹកនោមផ្អែម យើងត្រូវតែយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពឱ្យបានដិតដល់។ ដូច្នេះហើយខាងក្រោមនេះគឺជាវិធីងាយៗ ១១ យ៉ាងដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម៖
១.ញ៉ាំអង្ករដែលមានជាតិសរសៃខ្ពស់ ដូចជាអង្ករសំរូប ។
២.បរិភោគសាច់ដែលមានជាតិខ្លាញ់ទាប ឬគ្មានខ្លាញ់ ដូចជា សាច់ត្រី ស៊ុតស តៅហ៊ូ ។
៣.ក្នុងអាហារនីមួយៗ អ្នកគួរតែញ៉ាំបន្លែស្ងោរ ឬបន្លែស្លឹកបៃតង ឱ្យបានច្រើន។
៤.ជៀសវាងពោត ដំឡូងបារាំង ល្ពៅ និងផ្លែឈើកែច្នៃគ្រប់ប្រភេទ ដោយសារបរិមាណម្សៅខ្ពស់។
៥.ជៀសវាងបង្អែម តែ កាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ។
៦.ជៀសវាងបារី និងគ្រឿងស្រវឹង។
៧.ទទួលទានផ្លែឈើស្រស់ៗឱ្យបានច្រើន ដូចជា ចេក ប៉ោម ក្រូចថ្លុង និងផ្លែប៊ឺ…។
៨.ផឹកទឹកដោះគោធម្មតា ឬយ៉ាអ៊ួ ១-២ កែវក្នុងមួយថ្ងៃ។
៩.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងសម្រាកឱ្យបានគ្រប់គ្រាន់។
១០.ផឹកទឹកឱ្យបានច្រើន ១.៥-២ លីត្រក្នុងមួយថ្ងៃ។
១១.បន្ដចាក់វាក់សាំង ដើម្បីការពារជំងឺផ្សេងៗ៕
ប្រភព៖sanook









