តារាចម្រៀងក្នុងទ្រនំហង្សមាស សុខ សុជាតា ត្រូវអ្នកលេងបណ្តាញសង្គមទិកតុករិះគន់យ៉ាងចាស់ដៃក្រោយពីតារាចម្រៀងវ័យក្មេងរូបនេះ cover បទ «Money» របស់ Lisa សមាជិក BLACKPINK។ មហាជនមិនត្រឹមតែរិះគន់តារាចម្រៀងរូបនេះទេតែក៏រិះគន់ខាងផលិតកម្មដូចគ្នាដោយបានលើកឡើងថាជាផលិតកម្មធំមួយទាំងមូលបែរជាមិនផលិតបទដោយខ្លួនឯងយកបទតារាចម្រៀងកូរ៉េមានដើមកំណើតថៃមក Cover ទៅវិញ។

សុខ សុជាតា គឺជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្មហង្សមាសដែលកើតចេញពីកម្មវិធីប្រកួតប្រជែងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ក្នុងឆ្នាំ២០១៧ ទោះមិនមែនជាម្ចាស់ពានតែ សុជាតា ទទួលបានលាភសំណាងជាតារាចម្រៀងវ័យក្មេងមួយដួងជ្រកក្នុងទ្រនំនេះ។ ពេលវេលារំលងផុតរយៈពេល៥ឆ្នាំពេលនេះ សុខ សុជាតា កាន់តែចម្រើនវ័យមានអាយុ១៧ឆ្នាំហើយព្រមទាំងមានរូបសម្រស់ស្អាតគួរជាទីចាប់អារម្មណ៍របស់មហាជនផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសបានបង្ហោះវីដេអូខ្លីមួយរបស់ សុខ សុជាតា ច្រៀង Cover បទ «Money» របស់ Lisa សមាជិក BLACKPINK ដែលជាបទទោលល្បីល្បាញមួយរបស់តារាចម្រៀងកូរ៉េមានដើមកំណើតថៃរូបនេះបន្ទាប់ពីបទ «Lalisa»។ ទោះយ៉ាងណាការច្រៀង Cover របស់ សុខ សុជាតា មិនបានទាញចំណាប់អារម្មណ៍របស់មហាជនកោតសរសើរដល់រូបនាងឡើយផ្ទុយមកវិញទទួលបានការរិះគន់យ៉ាងចាស់ដៃមកវិញ។ ក្នុងនោះមិនត្រឹមតែមានការរិះគន់ទៅលើតារាចម្រៀងវ័យក្មេងរូបនេះប៉ុណ្ណោះទេតែអ្នកលេងបណ្តាញសង្គមក៏រិះគន់ខាងផលិតកម្មដូចគ្នាដែលមានការផលិតបទចម្រៀងបែបនេះ។

អ្នកលេងបណ្តាញសង្គមទិកតុកមានសរសេរថា «ផលិតកម្មប៉ុណ្ណា ប៉ុណ្ណី, អររចប់បាត់, ពីរោះខ្លាំងណាស់ តែមិនបាច់ចេញថែមទៀតទេ យល់គ្រប់យ៉ាង , ចម្រៀងតុងច្រៀង good 99%ហើយ មិនខុសទេ ! តែសុំឱ្យproduction គិតជាថ្មីថា គួរណាចេញoriginalទៅ ! បើ coverដាក់នៅYT សិល្បករទៅកុំ post នៅchannel ធំអី ខ្មាសគេ,ចាំមើលអ្នកជិតខាង reaction សិន,ថ្មីរហូតស្រុកខ្ញុំ ,ច្បាស់ៗណាស់,មិចទៅជាចឹង»។

អ្នកផ្សេងទៀតបានលើកឡើងទៀតថា «ផលិតកម្មប៉ុណ្ណាណីនិពន្ធខ្លួនឯងលែងកើតហើយ, និយាយលែងចេញ , បទ អីហ្នឹង? , អត់ចេះឈឺខួរសោះ យកអ្នកណាមិនយក យកប៉ះបទអ្នកជិតខាងទៀត លើកមុខមាត់ណាស់, បែបនឹងហ្ន៎រ»៕