ប្រទេសអ៊ីតាលី ៖ កាលពីថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៣ ព្យុះព្រិលដ៏ធំមួយបានបោកបក់មកលើប្រទេសអ៊ីតាលី រហូតបណ្តាលឱ្យមានទឹកជំនន់ និងមានពលរដ្ឋរងរបួសជាង១០០នាក់ ។ ព្យុះព្រិលនេះបានកើតឡើងក្នុងទីក្រុង Seregno និងតំបន់មួយចំនួនទៀតដែលស្ថិតនៅភាគខាងជើងប្រទេសអ៊ីតាលី ។Dramatic hailstorm pummels Italy - days after searing heatwave | World News  | Sky News

គេរាយការណ៍ថា ដុំព្រិលភាគច្រើនដែលបានធ្លាក់ចុះមកនេះ មានទំហំជាង១០សង់ទីម៉ែត្រឯណោះ ។ លើសពីនេះ មានការហៅទូរស័ព្ទចេញរហូតដល់៥០០លើកពាក់ព័ន្ធនឹងគ្រោះថ្នាក់ផ្សេងៗក្នុងអំឡុងពេលព្យុះកំពុងបោកបក់ ដើម្បីឱ្យអាជ្ញាធរចុះមកជួយសង្គ្រោះអ្នករងរបួស ។From heatwaves to hailstorms: Italy is blowing hot and cold | Euronews

លោក Luca Zaia អាជ្ញាធរប្រចាំតំបន់ Veneto លើកឡើងថា អ្នករងរបួសដោយសារហេតុការណ៍នេះ គឺមានទាំងអ្នកត្រូវព្រិលទឹកកកធ្លាក់លើ និងមុតកញ្ចក់ផងដែរ ។ ព្រិលធ្លាក់មកលើកនេះ វាមានទំហំធំជាងធម្មតា ។

មុននេះ នៅតំបន់ភាគខាងជើងប្រទេសអ៊ីតាលី បានប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ហើយហេតុការណ៍ព្យុះព្រិលធ្លាក់នៅតំបន់ Veneto ស្របគ្នានឹងតំបន់ផ្សេងៗរបស់អ៊ីតាលីកំពុងប្រឈមនឹងអាកាសធាតុក្តៅខ្លាំងអស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ហើយវាក៏បានគ្របដណ្តប់លើប្រទេសជាច្រើនទៀតនៅតំបន់អឺរ៉ុបផងដែរ ។Golf-ball sized hail and extreme heat plague northern Italy

នៅតាមទីក្រុងផ្សេងៗនៅប្រទេសអ៊ីតាលី អាជ្ញាធរបានជូនដំណឹងពីអាកាសធាតុក្តៅខ្លាំងក្នុងកម្រិតពណ៌ក្រហម ហើយអាជ្ញាធរក៏បានដាស់តឿនឱ្យពលរដ្ឋនៅតែក្នុងម្លប់ ចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង៦ល្ងាច ៕

ប្រភព ៖ Mono News