តារាសម្តែង រចនា រ៉ាវ៉ាឌី បានធ្វើឱ្យហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីតារាស្រីរូបនេះព្រលែងខ្លួនមួយទំហឹងជាមួយសំលៀកបំពាក់រ៉ូបយ៉ាងស៊ិចស៊ី ដោយនាងបានបញ្ជាក់ថាមិនចង់ស៊ិចស៊ីនោះទេ តែបរិយាសអំណោយផលទើបដាច់ចិត្តស្លៀកតែម្តង ។
រចនា រ៉ាវ៉ាឌី ជាតារាសម្តែងលេចធ្លោមួយរូបក្នុងផលិតកម្មសាស្ត្រាហ្វីម បន្ទាប់ពីបានចាប់ដៃគូសម្តែងជាមួយតារាសម្តែង ព្រីន ក្នុងរឿង «អ្នកឈ្នះ» ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះអ្នកទាំងពីរកាន់តែឡើងក្រឺតៗលើអាជីពសិល្បៈ។ មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីមានភាពល្បីល្បាញក្នុងអាជីពរបស់ខ្លួនមក តារាសម្តែងវ័យ២៣ឆ្នាំរូបនេះបានចាយជីវិតយ៉ាងស៊ីវីល័យដើរលេងក្រៅប្រទេសរួមទាំងទិញរបស់ប្រ៊េនៗផងដែរ។
ថ្មីៗនេះទៀតសោត រចនា រ៉ាវ៉ាឌី បានធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលមិនតិចនោះទេក្រោយពីតារាស្រីរូបនេះបានព្រលែងខ្លួនមួយជាមួយរ៉ូបដ៏ស៊ិចស៊ីយ៉ាងទាក់ភ្នែកតែម្តងមិនត្រឹមតែឆក់កែវភ្នែកបុរសៗចោលភ្នែកមើលតារាស្រីរូបនេះប៉ុណ្ណោះទេ តែនារីៗក៏ចោលកែវភ្នែកមើលដូចគ្នានៅពេលនាងបញ្ចេញភាពស៊ិចស៊ីដូចនេះ។
ទន្ទឹមនឹងបញ្ចេញរូបរាងស៊ិចស៊ីនេះ តារាសម្តែងខាងលើឱ្យដឹងថា ខ្លួនមិនចង់បញ្ចេញភាពស៊ិចស៊ីនោះទេតែបរិយាកាសដែលនាងដើរកម្សាន្តអំណោចផលទើបស្លៀកតែម្តង ណាមួយ រ៉ូបនេះនាងកម៉្មង់ទិញមកយូរហើយទើបមានឱកាសស្លៀក។
មិនត្រឹមតែបញ្ចេញរូបជាមួយរ៉ូបស៊ិចស៊ីទេ តែ រចនា រ៉ាវ៉ាឌី ក៏បានបញ្ចេញរូបរាងដ៏ស្រស់ស្អាតបង្អួតភ្នែកអ្នកគាំទ្រជាមួយបរិយាកាសនាមាត់សមុទ្រជាមួយឈុតប៊ីគីនីផងដែរ៕










