រាជធានីបាងកក៖ គណបក្សភឿថៃ កំពុងតែប្រឈមមុខនឹងសម្ពាធយ៉ាងធ្ងន់ មកពីគណបក្សមានទំនោរទៅលើយោធារាជានិយម នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី ហើយគណបក្សមួយនេះ នឹងសម្រេចជោគវាសនារបស់គណបក្សឆ្ពោះទៅមុខ នៅថ្ងៃអង្គារនេះ។

សារព័ត៌មានរបស់ថៃ បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ថា សម្ពន្ធភាពចម្រុះចំនួន៨គណបក្ស នឹងជួបប្រជុំគ្នា នៅថ្ងៃអង្គារ ដើម្បីសម្រេច ថាតើគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដែលបានឈ្នះ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃ ទី១៤ ខែកក្កដា នឹងនៅតែចូលរួមជាមួយសម្ពន្ធភាព នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី ក្រោយពេលគណបក្សនយោបាយផ្សេងៗទៀត មិនគាំទ្រដល់សម្ពន្ធភាពចម្រុះទាំង៨គណបក្សនេះ នៅក្នុងការបោះឆ្នោតនាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ ប្រសិនបើគណបក្សឆ្ពោះទៅមុខ នៅតែបន្ដរួបរួមជាមួយគណបក្សភឿថៃ។Pheu Thai and United Thai Nation parties meet seeking a solution to  political stalemate | Thai PBS World : The latest Thai news in English,  News Headlines, World News and News Broadcasts

គណបក្សភឿថៃ (Pheu Thai Party) ហៅកាត់ PT កំពុងតែខិតខំប្រឹងប្រែង រួមគ្នាបង្កើតរដ្ឋាភិបាលថ្មី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីលោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្ស MFP មិនបានទទួលនូវសំឡេងគាំទ្រ ភាគច្រើនគ្រប់គ្រាន់ ទៅតាមច្បាប់កំណត់ ពីសភាទាំង២របស់ប្រទេសថៃ សម្រាប់ការឈានទៅកាន់កាប់តំណែងនាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី១៣ ខែកក្កដា ខណៈសភាបានច្រានចោលនូវការតែងតាំងជាលើកទី២ នៅថ្ងៃទី១៩ ខែកក្កដា។ ឥឡូវ គណបក្សភឿថៃ កំពុងតែស្នើឲ្យមានកិច្ចគាំទ្រ មកពីគណបក្សផ្សេងៗទៀត នៅក្នុងអំឡុងពេលបោះឆ្នោត ជាលើកទី២ គ្រោងនឹងធ្វើ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា។

លោក ឆូលណាន់ ស្រីកែវ (Cholnan Srikaew) ប្រធានគណបក្សភឿថៃ បានបញ្ជាក់ ថា ការឆ្លើយតបជាទូទៅ គឺគណបក្សនយោបាយជាច្រើន អាចមិនព្រមធ្វើការជាមួយនឹងគណបក្សភឿថៃ ប្រសិនបើគណបក្សឆ្ពោះទៅមុខ ក្លាយជាដៃគូសម្ពន្ធភាពដ៏ធំរបស់ខ្លួន។ គណបក្សឆ្ពោះទៅមុខ នៅតែប្រកាន់គោលជំហររបស់ខ្លួន ធ្វើវិសោធនកម្ម លើមាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។Pheu Thai eyes landslide

លោក ឆូលណាន់ ស្រីកែវ ប្រធានគណបក្សគណបក្សភឿថៃ បានបន្ដ ថា គាត់កំពុងតែនិយាយគ្នា អំពីរឿងនេះ ក្រោយចរចាជាមួយនឹងគណបក្សប៉ាឡាំងប្រាឆារ៉ាត (Palang Pracharath Party) ហៅកាត់ PPRP កាលពីថ្ងៃអាទិត្យ។ ចំណុចដ៏សំខាន់ទាំងនេះ នឹងត្រូវបានរាយការណ៍ ត្រឡប់ទៅកាន់សម្ពន្ធភាពរបស់គណបក្សភឿថៃ នៅមុនពេលការសម្រេចចិត្តបន្ថែមទៀត នឹងត្រូវធ្វើឡើង ទាក់ទងនឹងសមាសភាព នៃសម្ពន្ធភាពចម្រុះ។

គណបក្សភឿថៃ កំពុងតែផ្ដោតលើគោលបំណង ស្វែងរកការចរចាជាមួយនឹងគណបក្សនយោបាយជាច្រើនផ្សេងទៀត លើកលែងតែគណបក្សប្រជាធិបតេយ្យ ហាក់បីដូចជា នៅមិនទាន់ពិចារណានៅឡើយ សម្រាប់កិច្ចពិភាក្សា។

លោក ឆូលណាន់ ស្រីកែវ បានបន្ដ ថា «នៅមុនពេលគណបក្សភឿថៃ តែងតាំងបេក្ខជននាយករដ្ឋមន្រ្ដី គឺសម្ពន្ធភាពចម្រុះទាំង៨គណបក្សនេះ នឹងត្រូវតែសន្និដ្ឋាន អំពីវិធីសាស្រ្ដផ្សេង សម្រាប់គណបក្សភឿថៃ អាចធានាដល់ការទទួលបានសំឡេងគាំទ្រយ៉ាងតិច ចំនួន៣៧៥សំឡេង សម្រាប់ការគាំទ្រដល់បេក្ខភាពនាយករដ្ឋមន្រ្ដី។Palang Pracharath touts culture, Bhumjaithai eyes volunteers

គណបក្សភឿថៃ ក៏បានសម្រេចចិត្តបញ្ជូនលោក ស៊ូរីយ៉ា ចាំងគ្រុងគ្រាងគីត (Suriya Jungrungreangkit) អតីតរដ្ឋមន្ត្រីឧស្សាហកម្ម ដឹកនាំកិច្ចពិភាក្សានេះ ដោយចាប់ផ្តើម កាលពីពីថ្ងៃចន្ទ ជាមួយនឹងសមាជិកព្រឹទ្ធសភាមួយចំនួន។

លោក សានទី ប៊្រុមផាត (Santi Promphat) អគ្គលេខាធិការគណបក្សប៉ាឡាំងប្រាឆារ៉ាត (Palang Pracharath Party) ហៅកាត់ PPRP បានបញ្ជាក់ ថា គណបក្សរបស់គាត់ យល់ឃើញ ថា ចេតនារបស់គណបក្សឆ្ពោះទៅមុខ (MFP) ចង់ធ្វើវិសោធនកម្ម លើមាត្រា១១២ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។ សកម្មភាពបែបនេះ ជាការមិនអាចទទួលយកបាននោះឡើយ ហើយគណបក្ស PPRP ក៏បានប្រកាសអំពីគោលជំហរយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ប្រឆាំងនឹងគោលដៅរបស់គណបក្សឆ្ពោះទៅមុខ។Santi named Palang Pracharath Party secretary-general in place of Thammanat  – Thai Newsroom

លោក សានទី ប៊្រុមផាត អគ្គលេខាធិការគណបក្សប៉ាឡាំងប្រាឆារ៉ាត បានបន្ដ ថា «គណបក្ស PPRP ក៏បានប្រាប់រួចមកហើយទៅដល់គណបក្សភឿថៃ អំពីករណីនេះ។ គោលបំណងរបស់គណបក្សឆ្ពោះទៅមុខ ត្រូវតែធ្វើវិសោធនកម្មច្បាប់ ស្តីពីការប្រមាថព្រះមហាក្សត្រ ហើយបញ្ហានេះ ក្លាយជាដើមចមដ៏សំខាន់ អាចជំរុញឲ្យគណបក្ស PPRP មិនគាំទ្រ ដល់គណបក្សភឿថៃ ព្រោះតែគណបក្សនេះ បានចូលរួមជាមួយសម្ពន្ធភាពចម្រុះថ្មីទាំង៨គណបក្សនោះ»។Thai DPM Prawit Wongsuwon thanks Cambodia for crime-busting support - Khmer  Times

ទន្ទឹមគ្នានេះ លោក ថាម៉ាណាត ប៊្រុមប៉ាវ (Thamanat Prompow) សមាជិកសភា មកពីគណបក្សប៉ាឡាំងប្រាឆារ៉ាត សម្រាប់ខេត្តផាយ៉ាវ (Phayao) បានបញ្ជាក់ ថា គណបក្ស PPRP របស់គាត់ នឹងមិនតែងតាំងលោកឧត្ដមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwon) សម្រាប់ការបោះឆ្នោតនាយករដ្ឋមន្រ្ដី នោះទេ។ បញ្ហានេះក៏ដោយសារតែគណបក្សរបស់គាត់ខកខាតមិនឈានដល់គោលដៅរបស់ខ្លួន សម្រាប់ការឈ្នះឆ្នោតសកលរបស់ប្រទេសថៃ យ៉ាងតិច ចំនួន២៥០អាសនៈ នៅក្នុងរដ្ឋសភា។

ជាមួយនឹងការទន្ទឹងរង់ចាំគណបក្សភឿថៃ បង្កើតរដ្ឋាភិបាលចម្រុះនោះ ព្រឹទ្ធសភា កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា) បានលើកឡើង ថា គណបក្សភឿថៃ អាចនឹងពិចារណាពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មី រហូតដល់ដើមខែសីហា ប្រសិនបើគណបក្សភឿថៃ នៅតែមិនទាន់ប្រមូលសំឡេងគាំទ្រឲ្យមានចំនួនគ្រប់គ្រាន់ សម្រាប់បេក្ខជនរបស់ខ្លួន និងមិនទាន់បានត្រៀមខ្លួនរួចរាល់ សម្រាប់ការបោះឆ្នោតបន្ដទៀត៕