ពិតណាស់ ប្រភេទកីឡានៅលើពិភពលោកយើងនេះគឺមានច្រើនណាស់ ដូច្នេះហើយតើអ្នកដឹងទេ? កីឡាប្រភេទណាខ្លះដែលមានអ្នកគាំទ្រច្រើន និងមានការពេញនិយមបំផុតនៅលើពិភពលោក? ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាពេញនិយមបំផុតទាំង ១០ របស់ពិភពលោក៖
១.កីឡាបាល់ទាត់ (Football)៖ មានចំនួនអ្នកគាំទ្ររហូតដល់ ៣.៥ ពាន់លាននាក់ ដែលពេញនិយមលេងនៅទូទាំងពិភពលោក។
២.កីឡាគ្រីឃីត (Cricket)៖ មានអ្នកគាំទ្រ ២.៥ ពាន់លាននាក់ ដែលពេញនិយមនៅបណ្តាប្រទេសមួយចំនួនដូចជា អូស្រ្តាលី អាហ្រ្វិក ចក្រភពអង់គ្លេស និងទ្វីបអាស៊ី។
៣.កីឡាហុកគី (Hockey)៖ ហុកគី មានអ្នកគាំទ្រចំនួន ២ ពាន់លាននាក់ ហើយកីឡានេះត្រូវគេនិយមលេងនៅតំបន់អាស៊ី អឺរ៉ុប អាហ្រ្វិក និងនៅអូស្រ្តាលី។
៤.កីឡាតេនីស (Tennis)៖ មានអ្នកគាំទ្រប្រហែល ១ ពាន់លាននាក់ និងមានការពេញនិយមទូទាំងពិភពលោក។
៥.កីឡាបាល់ទះ (Volleyball)៖ មានអ្នកគាំទ្រ ៩០០ លាននាក់ និងត្រូវគេនិយមលេងនៅជុំវិញពិភពលោក។
៦.កីឡាវាយប៉េងប៉ុង (Table Tennis/Ping Pong)៖ មានអ្នកគាំទ្រ ៨៥០ លាននាក់ និងមានការពេញនិយមទូទាំងពិភពលោក។
៧.កីឡាបាល់បោះ (Basketball)៖ មានអ្នកគាំទ្រ ៥០០ លាននាក់ និងមានការពេញនិយមជាសកល។
៨.កីឡាវាយកូនគោល (Golf)៖ មានអ្នកគាំទ្រប្រហែល ៤៥០ លាននាក់ កីឡាប្រភេទនេះត្រូវគេនិយមលេងនៅក្នុងតំបន់អាមេរិកខាងជើង អឺរ៉ុបខាងលិច និងអាស៊ីខាងកើត។
៩.កីឡាវាយកូនបាល់ (Baseball)៖ មានអ្នកគាំទ្រប្រមាណ ៤០០ លាននាក់ ដែលមានការនិយមលេងនៅតំបន់អាមេរិក សមុទ្រការីបង់ និងអាស៊ីខាងកើត។
១០.កីឡាបាល់ឱប (Rugby)៖ មានអ្នកគាំទ្រខ្ទង់ ៤០០ លាននាក់ ហើយមានការពេញនិយមនៅតំបន់អាហ្រ្វិក អាស៊ី អាមេរិក អឺរ៉ុប ចក្រភពអង់គ្លេស និងអូស្រ្តាលី៕










