តើដឹងឬទេថា ទឹកឃ្មុំធម្មជាតិសុទ្ធដែលមានការវេចខ្ចប់ត្រឹមត្រូវ វានឹងគ្មានថ្ងៃផុតកំណត់ទេ ។ ជាក់ស្តែង អ្នកបុរាណវិទ្យាមួយក្រុមបាននាំគ្នាជីកដី ហើយពួកគេក៏ប្រទះឃើញទឹកឃ្មុំដែលមានអាយុកាលរាប់ពាន់ឆ្នាំនៅក្នុងផ្នូរអេហ្ស៊ីបបុរាណ ។ ពួកគេរកឃើញថា ទឹកឃ្មុំនេះនៅតែអាចទទួលទានបានធម្មតា ។
អាថ៌កំបាំងទាំងអស់អាស្រ័យលើរចនាសម្ព័ន្ធជីវសាស្ត្ររបស់ទឹកឃ្មុំ ខណៈទឹកឃ្មុំមានសារធាតុផ្សំចម្បង គឺស្ករ និងមានម៉ូលេគុលទឹកតិចតួចបំផុត ។ ហេតុនេះ ធ្វើឱ្យវាមានបរិមាណសំណើមទាប ។:max_bytes(150000):strip_icc()/honey-e396fd81cc2d4275bfaee2948d414fd8.jpg)
លើសពីនេះ ទឹកឃ្មុំមានសារធាតុ pH ទាប (pH គឺជាតម្លៃអាស៊ីតមូលដ្ឋាន) ក្នុងបរិមាណចាប់ពី៣,២ ទៅ៤,៥ ដែលវាអាចជួយការពារការធំលូតលាស់របស់បាក់តេរី ឬអតិសុខុមប្រាណបាន ។ កោសិកាអតិសុខុមប្រាណមានដូចជា បាក់តេរីដែលធ្លាក់ចូលទៅក្នុងទឹកឃ្មុំ វានឹងមិនអាចរស់នៅបានយូរទេ ដោយសារតែកំហាប់នៅក្នុងកោសិកាបាក់តេរី មានបរិមាណតិចជាងទឹកឃ្មុំ ។
ដូច្នេះ ទឹកនៅក្នុងកោសិកាបាក់តេរីបានធ្លាយចេញពីកោសិកា ហើយវាធ្វើឱ្យបាក់តេរីងា.ប់ ។ គេសង្កេតឃើញថា សូម្បីតែកោសិកាផ្សិត ក៏មិនអាចធំលូតលាស់បានដែរ ដោយសារតែហេតុផលដូចគ្នានេះ ៕
ប្រភព ៖ Kaset Go










