នៅក្នុងប្រទេសកម្ពុជាយើង បែងចែកជា២៥ខេត្ត​ ដែលនៅក្នុងនោះ ខេត្តដែលធំជាងគេគឺខេត្តមណ្ឌលគិរី ហើយខេត្តកែបគឺជាខេត្តដែលតូចជាងគេ។ ដោយឡែកសម្រាប់ខេត្តដែលនៅកណ្តាលប្រទេសកម្ពុជា ជាខេត្តអ្វី?

កំពង់ធំ គឺជាខេត្តមួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ គីឡូម៉ែត្រការ៉េ ហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់, ៧៣៤ភូមិ និងមានស្ទឹងសែនជាក្រុងផងដែរ។

ខេត្តនេះ មានព្រំប្រទល់ជាប់ខេត្តសៀមរាបនៅភាគពាយព្យ ព្រះវិហារនៅភាគខាងជើង ស្ទឹងត្រែងនៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និង បឹងទន្លេសាបនៅភាគខាងលិច។

​ខាងលិចនៃផ្នែកមួយនៃផ្លូវជាតិលេខ ៦ គ្របដណ្តប់៣០ភាគរយ ផ្ទៃធម្មតានេះគឺជាតំបន់ពង្រីកទៅដល់បឹងទន្លេសាប។ តំបន់នេះគឺជាការល្អសម្រាប់ការដាំដុះស្រូវនិងការនេសាទត្រីសម្រាប់គាំទ្រដល់តម្រូវការនៃខេត្តនេះនិងនាំចេញទៅទៀត

ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ ភ្ជាប់ពីក្រុងភ្នំពេញ ទៅខេត្តសៀមរាប ហើយមានផ្លូវបំបែកទៅខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ៦៤ ដែលមានចម្ងាយ ១២៦គីឡូម៉ែត្រ។

សូមបញ្ជាក់ផងដែរថា  ក្រៅពីខេត្តដែលស្ថិតនៅចំកណ្តាលប្រទេសកម្ពុជាហើយនោះ ខេត្តនេះក៏ជាខេត្តដែលធំជាងគេទី២ផងដែរ បន្ទាប់ពីខេត្តមណ្ឌលគិរី៕

 

រដ្ឋបាលខេត្តកំពង់ធំ ប្រកាសផ្អាកបណ្តោះអាសន្នរថយន្តធំៗឆ្លងកាត់ផ្លូវជាតិ៦ខ្សែនេះ | Khmerpress

ប្រាសាទសំបូរព្រៃគុហ៍ – កត្តបុរីរាជសីហ៍នគរ

តើប្រាសាទ​សំបូរព្រៃគុក នាសម័យបុរាណ​ជាទីតំាងអ្វី? តើអត្តន័យ​នៃពាក្យ «ព្រៃគុក» មានន័យយ៉ាងណា ? | PRESS OCM I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័សខេត្តកំពង់ធំ - Visit Cambodia