ឡាតូ បានក្លាយជាឧបករណ៍ក្មេងលេងដ៏ពេញនិយមបំផុតមួយនៅតំបន់អាសុីអាគ្នេយ៍ ហើយនៅក្នុងនោះក្នុងមានប្រទេសយើងផងដែរ។Lato-lato': What is it and why is it trending now?

ថ្វីបើវាមើលទៅសប្បាយលេង ក៏ប៉ុន្តែវាក៏អាចនឹងបង្កគ្រោះថ្នាក់បានផងដែរ ហេតុដូច្នេះថ្មីៗនេះ រដ្ឋបាលខណ្ឌទួលគោក បានចេញសេចក្តីប្រកាស ហាមឃាត់ការលេង ឡាតូ នៅក្នុងបរិវេណសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗទៅលើសិស្ស។

សូមបញ្ជាក់ផងដែរថា ខណ្ឌទួលគោក ជាខណ្ឌដំបូងគេហើយ ដែលចេញសេចក្តីប្រកាស ហាមឃាត់ការលេង ឡាតូនេះ ខណៈដែលខណ្ឌ និងរាជធានី ខេត្តផ្សេងទៀតមិនទាន់មានចំណាត់ការនៅឡើយនោះទេ៕