ដូចមហាជនជ្រាបមកហើយថាការចេញទៅសម្តែងរបស់ វណ្ណដា នៅទីក្រុងតូក្យូប្រទេសជប៉ុនទទួលការគាំទ្រខ្លាំង ខណៈហ្វេនៗកំពុងចាំអ៊ុតមើលនិងជ្រួលច្របល់បន្ថែមទៀត បន្ទាប់ពីឃើញរូបភាពមួយបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងរូបភាពនោះគេឃើញតារាចម្រៀង វណ្ណដា តារាចម្រៀងរ៉េបជប៉ុន និងតារាចម្រៀងរ៉េបថៃនៅជាមួយគ្នាក្នុងបន្ទប់ស្ទូឌីយ៉ូប្រទេសជប៉ុន។
ពេលនេះតារាចម្រៀងក្នុងទ្រនំបារមី ម៉ាន់ វណ្ណដា កាន់តែមានភាពល្បីល្បាញខ្លាំងៗមិនទាន់មានអ្វីរាំងខ្ទប់ប្រជាប្រិយភាពរបស់តារាចម្រៀងវ័យក្មេងអាយុមិនទាន់៣០រូបនេះនៅឡើយទេ ខណៈកេរ្តិ៍ឈ្មោះរបស់គេក្តោបបានទាំងក្នុងនិងក្រៅប្រទេស។
ជាមួយគ្នានេះផងដែរ ទន្ទឹមនឹង វណ្ណដា មានឱកាសត្រូវគេអញ្ជើញឱ្យទៅសម្តែងនៅទីក្រុងតូក្យូនោះ ស្រាប់តែយប់ថ្ងៃទី១៧ ខែកក្កដា មានរូបភាពមួយសន្លឹកបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយដែលមានតារាចម្រៀង៣ប្រទេសរួមគ្នាគឺ កម្ពុជា ជប៉ុន និងថៃ នៅក្នុងបន្ទប់ស្ទូឌីយ៉ូក្នុងប្រទេសជប៉ុន។ រូបភាពនេះទៀតសោតកំពុងធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់មិនដឹងថា វណ្ណដា មានរសជាតិអ្វីដែលថ្មីជូនអ្នកគាំទ្រទៀតទេព្រោះក្នុងនោះមានតារារ៉េបថៃ F.HERO ដែលធ្លាប់សហការជាមួយ វណ្ណដា នៅក្នុងបទ «Run The Town » និងតារារ៉េបជប៉ុន Awich ក៏នៅទីនោះផងដែរដោយផ្តល់ Caption មួយយ៉ាងខ្លីថា « BIG TIME IN TOKYO »។.jpg)
ងាកទៅកាន់តារាចម្រៀង វណ្ណដា វិញមិនទាន់បានបង្ហាញអ្វីច្រើននោះទេតែរូបគេបានបង្ហោះStory នៅក្នុងបន្ទប់ស្ទូឌីយ៉ូផងដែរ។
បើតាមសារព័ត៌មានថៃមួយបានចុះផ្សាយថា តារាចម្រៀងរ៉េបថៃ F.HERO និងតារាចម្រៀងផ្សេងទៀតពី High Cloud Entertainment បានធ្វើដំណើចេញពីទីក្រុងបាងកកទៅប្រទេសជប៉ុនកាលពីថ្ងៃទី១៦ កក្កដា ដើម្បីរៀបចំការប្រគំតន្ត្រីមួយនៅទីក្រុងចំនួន២សរុបចំនួន៥ថ្ងៃនៅលើទឹកដីជប៉ុនទើបឱកាសនេះពួកគេបានជួបជាមួយ វណ្ណដា ផងដែរ។
យ៉ាងណាមិញ វណ្ណដា កំពុងតែមានគម្រោងអ្វីជាមួយតារាចម្រៀងជប៉ុន និង ថៃ មានទាំងរង់ចាំតាមដានបន្តទៀត៕











