Master Card និង Visa Card ជាប្រភេទកាតធនាគារ ដែលត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យ ហិរញ្ញវត្ថុ សំរាប់បម្រើសេវាផ្នែកហិរញ្ញវត្ថុប្រចាំថ្ងៃ ហើយវាមានភាពងាយស្រួលដោយមិនចាំបាច់មានសាច់ប្រាក់ស្រស់ក្នុងដៃ។ មានមនុស្សមួយចំនួន ប្រហែលជា នៅមានចម្ងល់នៅឡើយ តើប្រភេទកាតទាំង២នេះ ខុសគ្នាដូចម្តេច?
កាតទាំងពីរនេះ ជាប្រភេទកាតគណនីធនាគារ ដែលគេប្រើប្រាស់សំរាប់ដកសាច់ប្រាក់ពី ទូរម៉ាស៊ីន ATM ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយទូទាំងសកលលោក។
Master Card និង Visa Card អាចចែកចេញជា បណ្ណឥតពន្ធ (Debit Card) និងកាតឥណទាន (Credit Card) ដែល Debit Card គឺជាកាតនៃគណនីធនាគារដែលអតិថិជនប្រើប្រាស់ សម្រាប់ការទិញដូរទំនិញ តាមផ្សារទំនើបនានា ដោយមិនចាំបាច់ប្រើក្រដាស់ប្រាក់ក្នុងការទិញ ទំនិញឡើយ។ នៅពេលប្រើប្រាស់កាតប្រភេទនេះ ក្នុងការទិញទំនិញតាមអនឡាញ ឬតាមផ្សារ ទំនើបនានា នោះលុយរបស់អ្នកដែលមានក្នុងគណនីធនាគារ និងត្រូវដករឺកាត់យកទៅបង់ថ្លៃ ទំនិញដែលអ្នកបានទិញតាមហាងអនអលាញឬផ្សារទំនើបណាមួយ ដែលជាបើកប្រតិបត្តិការ ទូទាត់ថ្លៃទំនិញជាមួយ ធនាគារ ដែលអ្នកកំពុងប្រើប្រាស់សេវា Debit Card (Visa or Master Card) នេះតាមរយៈការឆូត កាតដើម្បីទូទាត់ថ្លៃទំនិញ។
ដោយឡែក កាតឥណទាន (Credit Card) គឺជាកាតនៃគណនីធនាគារដែលអតិថិជនប្រើប្រាស់ សម្រាប់ការទិញដូរទំនិញតាមអនឡាញ ឬផ្សារទំនើបនានា ដោយមិនចាំបាច់ប្រើក្រដាស់ប្រាក់ ក្នុងការទិញទំនិញឡើយ។ តាមពិតទៅ កាតឥណទាននេះ គឺត្រូវបានគេប្រើប្រាស់ក្នុងន័យជា លក្ខណៈខ្ចីលុយពីធនាគារដើម្បីយកប្រើប្រាស់ក្នុងការចាយវាយប្រចាំថ្ងៃ រួចហើយពួកគេបង់លុយ ទៅខាងធនាគារនៅពេលណាមួយនៅពេលក្រោយដោយសងទាំងដើម និងការប្រាក់ផងដែរ៕/522421671-5bfc38d946e0fb00517f989a.jpg)
ប្រភព៖ Money










