រាជធានីបាងកក៖ ស្របពេលមេដឹកនាំគណបក្សឆ្ពោះទៅមុខ មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសភាទាំង២របស់ប្រទេសថៃ ដើម្បីកាន់កាប់តំណែងនាយករដ្ឋមន្រ្ដី នោះ គណបក្សភឿថៃ ក៏បានត្រៀមខ្លួនរួចជាស្រេច សម្រាប់តំណែងកំពូលមួយនេះ ដើម្បីដឹកនាំប្រទេសថៃ ស្ដារសេដ្ឋកិច្ចឡើងវិញ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៨ ខែកក្កដា ថា លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូប ស្ថិតក្នុងចំណោមបេក្ខជនចំនួន៣រូបរបស់គណបក្សភឿថៃ បានប្រកាស ថា គាត់បានត្រៀមខ្លួនរាល់ហើយ សម្រាប់ការឈរឈ្មោះ កាន់កាប់តំណែងនាយករដ្ឋមន្ត្រី ប្រសិនបើគណបក្សរបស់គាត់ បានផ្ដល់ទំនុកចិត្តមកលើរូបគាត់ ដើម្បីឈរឈ្មោះឲ្យសភា បោះឆ្នោតគាំទ្រដល់គាត់ កាន់កាប់តំណែងកំពូលនេះ។Pita's election as PM a green light for jobs - Thai Examiner

លោក ស្រេតថា ថាវីស៊ីន មានវ័យ៦០ឆ្នាំ ជាអតីតនាយកប្រតិបត្ដិ និង ប្រធានក្រុមហ៊ុន Sansiri Pcl (សានស៊ីរី) ហើយត្រូវគេស្គាល់ ថា ជាមនុស្សដ៏គួរឲ្យទុកចិត្តបំផុតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត (Thaksin Shinawatra) នាយករដ្ឋមន្រ្ដីថៃ ដែលត្រូវបានពួកយោធា បានបណ្ដេញចេញពីអំណាច កាលពីអំឡុងឆ្នាំ២០០៦ ឥឡូវនេះ កំពុងតែឆ្លើយតបទៅនឹងសំណួរជាច្រើន ជុំវិញពាក្យចចាមអារ៉ាម បានលេចឮមក ថា គាត់នឹងត្រូវតែងតាំង សម្រាប់ឈរឈ្មោះជានាយករដ្ឋមន្ត្រី ប្រសិនបើលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្ស Move Forward (MFP) អាចនឹងមិនត្រូវតែងតាំងជាថ្មី សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី ដែលនឹងត្រូវបោះឆ្នោតជុំទី២ នៅក្នុងសភា នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។

អតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសថៃ រូបនេះ បានបញ្ជាក់ ថា «យើងនៅគណបក្សភឿថៃ បានពិភាក្សាគ្នា អស់រយៈពេល៤ខែកន្លងមកហើយ អំពីបញ្ហានេះ ប្រសិនបើខ្ញុំនៅមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការងារនេះទេ ខ្ញុំក៏នឹងមិនជាប់ឈ្មោះ ជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូប ស្ថិតក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីនាក់របស់គណបក្សភឿថៃ នោះដែរ។ បញ្ហាសំខាន់ជាងនេះទៀត គណបក្ស ត្រូវបង្កើនល្បឿន បង្កើតរដ្ឋាភិបាលចម្រុះថ្មី និង ចាប់ផ្ដើមវិធានការ ជំរុញសេដ្ឋកិច្ចឡើងវិញ»។Thailand's Move Forward Party leader falls short in vote for prime minister

លោក ស្រេតថា ថាវីស៊ីន បានសង្កត់ធ្ងន់ ថា ឥឡូវនេះ មនុស្សជាច្រើន ពិតជាកំពុងតែប្រឈមមុខនឹងបញ្ហា ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ។ ការទទួលខុសត្រូវដ៏ចម្បងរបស់គណបក្សភឿថៃ ត្រូវតែដោះស្រាយរាល់បញ្ហាទាំងអស់នេះ ជាបន្ទាន់។ រីឯការពិភាក្សា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង ការផ្លាស់ប្តូរគួរឱ្យភ័យខ្លាច សម្រាប់ការវិនិយោគបរទេស ចាកចេញពីប្រទេសថៃ ទៅកាន់ប្រទេសជិតខាង ក៏កំពុងតែក្លាយជាបញ្ហាដអាទិភាពបំផុត ត្រូវតែដោះស្រាយ ឱ្យបានទាន់ពេលវេលា។

បុរសវ័យ៦០ឆ្នាំ ជាមនុស្សជំនិតបំផុតរបស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្ដីថៃ បានអះអាងទៀត ថា «ខ្ញុំតែងតែជាអ្នកដើរតួដ៏សំខាន់មួយរូប ហើយយើងជាគណបក្សភឿថៃ ត្រូវតែប្រកាន់គោលការណ៍តាមលទ្ធិប្រជាធិបតេយ្យ។ បើទោះជាក្រុមប្រឹក្សាភិបាល សម្រេចចិត្តបែបណា យើងក៏ត្រូវតែធ្វើតាមការសម្រេចចិត្តនោះ ហើយខ្ញុំនឹងគោរពតាម»។

ជាមួយគ្នានេះ លោក ស្រេតថា ថាវីស៊ីន បានបដិសេធនូវការធ្វើអត្ថាធិប្បាយណាមួយ ជុំវិញលទ្ធភាពផ្លាស់ប្តូរដៃគូ សម្រាប់បក្សភឿថៃ ហើយ ងាកទៅចូលរួមជាមួយប្លុករបស់គណបក្សជាគូប្រជែង រួមមាន គណបក្សភូមិចៃថៃ (Bhumjaithai) និង គណបក្សប៉ាឡាំងប្រាចារ៉ាត (Palang Pracharath) ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដូចអ្វីដែលមនុស្សមួយចំនួនរំពឹងទុក។What is Thaksin Shinawatra's net worth? | Goal.com

ដោយឡែក ប្រភពព័ត៌មានមួយផ្សេងទៀត ចេញមកពីគណបក្សភឿថៃ បានអះអាង ថា ប្រសិនបើករណី ដែលលោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ មិនត្រូវតែងតាំងជាថ្មី សម្រាប់នាយករដ្ឋមន្ត្រី ឬ មិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ពីសភាទាំង២នោះ គណបក្សភឿថៃ នឹងស្នើទុកជាមុន សម្រាប់ការពន្យារពេលការបោះឆ្នោត រហូតដល់សប្តាហ៍ក្រោយទៀត ស្របពេលគណបក្សមួយនេះ នឹងតែងតាំងបេក្ខភាពរបស់លោក ស្រេតថា ថាវីស៊ីន ជាបេក្ខជននាយករដ្ឋមន្រ្ដី សម្រាប់សមាជិកសភា និង ព្រឹទ្ធសភា បោះឆ្នោតជ្រើសរើស។

ទន្ទឹមគ្នានេះដែរ លោក ភូមថាម វេចាយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានគណបក្សភឿថៃ កំពុងតែជំរុញទៅឲ្យគណបក្សឆ្ពោះទៅមុខ (MFP) ផ្ដោតយ៉ាងសំខាន់ទៅលើវិធីសាស្រ្ដនាំឲ្យទទួលបានជោគជ័យ សម្រាប់ការបង្កើតរដ្ឋាភិបាលចម្រុះថ្មី ប្រសើរជាងការរំខាន ដោយយុទ្ធនាការចុងក្រោយរបស់ខ្លួន នៅក្នុងការធ្វើវិសោធនកម្មលើមាត្រា ២៧២ នៃរដ្ឋធម្មនុញ្ញ ដើម្បីបញ្ចប់សិទ្ធិបោះឆ្នោតរបស់ព្រឹទ្ធសភា ចូលរួមជ្រើសរើសនាយករដ្ឋមន្ត្រី។Thai Enquirer on Twitter: "Pheu Thai deputy leader Phumtham said the  proposal for a national government is a differing opinion, rather than an  absolute solution. He said historically, national governments are typically

ថ្វីបើយ៉ាងណានេះក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះ សមាជិកសភាថៃ តែងតែព្យាយាម យ៉ាងហោចណាស់ចំនួន៦ដងរួចមកហើយ សម្រាប់ការដកហូតសិទ្ធិអំណាចរបស់សមាជិកព្រឹទ្ធសភា ចូលរួមបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្ដី។ ប៉ុន្តែពួកគេមិនអាចប្រមូលបាននូវការគាំទ្រឲ្យមានចំនួនសំឡេងគ្រប់គ្រាន់ ពីក្នុងសភា ដើម្បីជំរុញឱ្យមានចលនាធ្វើវិសោធនកម្ម លើច្បាប់នេះ។ សកម្មភាពបែបនេះ ទាមទារឱ្យមានការយល់ព្រម ពីសមាជិកព្រឹទ្ធសភាយ៉ាងតិច ១ភាគ៣ ឬ ស្មើនឹងសមាជិកព្រឹទ្ធសភា ចំនួន៨៤នាក់ ចូលរួមអនុម័តផងដែរ។

លោក អនុប្រធានគណបក្សភឿថៃបានសង្កត់ធ្ងន់ ថា «លោក ភីថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ មិនអាចប្រមូលបានសំឡេងចំនួន៦៤សំឡេង មកពីសមាជិកព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែកក្កដា។ គាត់ពឹងផ្អែក លើមេបក្ស MFP លោក ភីថា បញ្ជាក់អំពីពេលណា និង វិធីសាស្រ្ដ មានគោលបំណងជំរុញប្រទេសជាតិ ឲ្យធ្វើដំណើរឆ្ពោះទៅមុខ ចំពេលមានជម្លោះកំពុងតែបន្ត ជុំវិញការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ ជាឧទាហរណ៍ វិស័យទេសចរណ៍ ចង់ដឹង ថា តើនៅពេលណារដ្ឋាភិបាលថ្មី នឹងចូលកាន់តំណែង។ វិស័យមួយនេះ ព្រួយបារម្ភ និង ភ័យខ្លាច ថា ប្រទេសថៃ អាចនឹងរងផលប៉ះពាល់ ព្រោះតែភាពមិនច្បាស់លាស់ខាងនយោបាយ នៅក្នុងប្រទេស»៕