ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងមក ការិយាល័យទំនាក់ទំនងសាធារណៈរបស់ប្រធានាធិបតីហ្វីលីពីនរាយការណ៍ថា រដ្ឋាភិបាលហ្វីលីពីនបានជំរុញឱ្យពលរដ្ឋទាំងអស់ត្រងទឹកភ្លៀងទុកប្រើប្រាស់ ដើម្បីត្រៀមខ្លួនទប់ស្កាត់នឹងបាតុភូតអេលនីណូ (El Nino) ដែលវានឹងបង្កផលប៉ះពាល់ដល់ទិន្នផលកសិកម្មរបស់ពលរដ្ឋ ។

បណ្តាអ្នកជំនាញផ្នែកអាកាសធាតុដាស់តឿនថា សីតុណ្ហភាពនៅផ្ទៃសមុទ្រក្តៅខ្លាំងខុសពីធម្មតា វាអាចបណ្តាលឱ្យទឹកភ្លៀងធ្លាក់តិចជាងមុន ឬគ្មានភ្លៀងធ្លាក់ និងមានគ្រោះរាំងស្ងួតនៅតាមតំបន់មួយចំនួននៅប្រទេសហ្វីលីពីន ។ ចំណែកភ្នាក់ងារកសិកម្មក៏បានជំរុញឱ្យអ្នកផលិតចំណីអាហារស្តុកទុកទឹកភ្លៀងសម្រាប់ប្រើប្រាស់នាថ្ងៃខាងមុខផងដែរ ។ ហេតុនេះ វាជាយុទ្ធសាស្ត្រមួយក្នុងការគ្រប់គ្រងទឹកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ក្នុងពេលប្រទេសហ្វីលីពីនជួបគ្រោះរាំងស្ងួត ។Rainy Season is Only Fun When We Were Kids | Manillenials

ប្រទេសហ្វីលីពីនមានបរិមាណភ្លៀងធ្លាក់ជាមធ្យមលើសពី២.៣០០មីល្លីម៉ែត្រក្នុង១ឆ្នាំ ។ បច្ចុប្បន្ន រដ្ឋាភិបាលហ្វីលីពីនបានចាត់វិធានការផ្សេងៗ ដើម្បីគ្រប់គ្រងទឹក ដោយរួមបញ្ចូលទាំងការកែលម្អប្រឡាយធារាសាស្ត្រ, គម្រោងប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងការផ្លាស់ប្តូរម៉ាស៊ីនបូមទឹក ក៏ដូចជាឧបករណ៍មិនបានប្រើប្រាស់ជាដើម ។ រដ្ឋាភិបាលនឹងចាត់វិធានការត្រៀមទុកជាមុន ដើម្បីការពារការខូចខាតទិន្នផលកសិកម្មដោយសារបាតុភូតអេលនីណូ ៕ El Nino may trigger a drought-like situation in India, warns DS Paiប្រភព ៖ environman