ផេកហ្វេនគាំទ្រ ជី ដេវីត និងផេកហ្វេនគាំទ្រ វណ្ណដា ចាប់ផ្តើមតបតសង្រ្គាមពាក្យសម្តីទៅវិញទៅមកនៅលើបណ្តាញសង្គមក្រោមពីមានគណនីទិកតុកមួយបង្ហោះជាប់ទាក់ទងនិងតារាចម្រៀង ទេព បូព្រឹក្ស ដែលត្រូវប្រជាជនថៃមួយចំនួនមានប្រតិកម្មទៅបទថ្មីរបស់នាងមានចំណងជើងថា «ទេវរាជ»។ ទោះយ៉ាងណាហ្វេនមួយចំនួនគាំទ្រតារាចម្រៀងទាំងពីររូបនេះជាញឹកញាប់តែងតែប៉ះទង្គិចគ្នាជាញឹកញាប់ ហើយការធ្វើបែបនេះមានការលើកឡើងថាដូចធ្វើបាបអាយដលរៀងៗខ្លួន។

នៅលើផេករបស់ «DitWay Forever» មានបង្ហោះសារនៅថ្ងៃទី១៣ ខែកក្កដា ដោយបានរៀបរាប់យ៉ាងដូច្នេះថា «[សារក្រើនរំលឹក] គាំទ្រអ្នកណាជាសិទ្ធរបស់អ្នក តែកុំហួសហេតុបែបនេះ បើអ្នកយល់ត្រូវថាខុស វាជាសិទ្ធ វាជាគំនិតដ៏អគតិរបស់អ្នក តែអ្នកមិនមានសិទ្ធប្រមាថមើលងាយគេនោះទេ ខ្ញុំសូមផ្តាំ! អ្នកឯងក៏មិនរួចខ្លួនដែរ។ ពួកខ្ញុំមានមោទនភាពណាស់ដែល Idol របស់ខ្ញុំមានស្នាដៃល្អៗ សរសេររៀបរាប់លើកពីប្រវត្តិសាស្ត្រ មិនមែនសរសេរលើកតែពីខ្លួនឯងទេ! ហើយពួកខ្ញុំប្រហែលជាមានសំណាងជាងពួកឯង ដែលបងដេវីត មាន Channel Telegram របស់គាត់ តែងតែនិយាយលេងជាមួយអ្នកគាំទ្រគាត់ ពេលខ្លះក៏ជួយណែនាំដល់អ្នកគាំទ្រគាត់ អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ Channel Telegram មានដូចគ្នា អ្នកឯង ឬក្រុមការងារអ្នកឯង គួរតែណែនាំអ្នកគាំទ្រផង! ការទប់ស្កាត់វាមិនបានលុបបំបាត់ទាំងស្រុងនោះទេ តែវាក៏អាចជួយកាត់បន្ថយបានខ្លះដែរ។ អ្នកធ្វើ FanPage ទាំងឡាយ មិនថា Facebook ឬ TikTok អ្នកគួរតែអាណិត Idol របស់អ្នកផង។ សម្រាប់ Idol របស់ពួកខ្ញុំ ពួកខ្ញុំចេះមើលថែហើយ»។

ការលើកឡើងខាងលើនេះក្រោយពីមានគណនីទិកតុកមួយឈ្មោះថា «VANNDA» ដែលមិនមែនជាគណនីពិតនោះទេ បានយករូបភាពរបស់ ទេព បូព្រឹក្ស ដែលត្រូវប្រជាជនសៀមមួយចំនួនសម្តែងការមិនពេញចិត្តទៅលើបទ «ទេវរាជ» របស់នាងត្រង់ឃ្លា «ខ្មែរជាពូជចម្បាំង សូម្បីតែខ្មាំងក៏បានខ្ចីតួអក្សររបស់ខ្មែរយើងទៅប្រើដែរ»។ ទិកតុកនេះ បានសរសេរថា «Ng ដោយសារតែភាពច្រណែន… ធ្វើឱ្យពីរ នាក់ប្តីប្រពន្ធនិងធ្វើអ្វីដោយការមិនបានគិត
ដោយសារ វណ្ណដា ល្បីនៅថៃ មានទីផ្សាច្រៀងនៅថៃ មានតារាថៃចង់សហការច្រើន នរណាក៏ដឹងដែរថាថៃនិងខ្មែរមានទំនាស់រឿងហ្នឹងច្រើនលើកច្រើនសារ តែនៅតែធ្វើគួរតែសាងមិត្តប្រសើរជាងសត្រូវ VANNDAហត់ពេកហើយ VANNDA អ្នកធ្វើផ្លូវ តែ២នាក់ប្ដីប្រពន្ធ និងយកឧបសគ្គមកបាំងផ្លូវ សំខាន់ប្ដីផុសចង់ហូបបបរសាច់…»។

ជាមួយខ្លឹមសារដែលផេកគាំទ្ររបស់ ជី ដេវីត មានឈ្មោះថា « DitWay Forever» លើកឡើងថា ហ្វេនគាំទ្ររបស់ វណ្ណដា វិញ ដែលមានគណនីទិកតុកឈ្មោះ «Jee Mey VD Fan» ក៏បានតបត « DitWay Forever» ដែរថា «ខ្ញុំចូលចិត្តលេងត្រង់ៗ អត់ចេះលេងបិទទិកតុកអ្នកផុស បើអ្នកឯងអះអាងថាFan VD អ្នកផុស ឱ្យអាខោនអ្នកផុសមកខ្ញុំ Real Fan អត់ថោកទាបកាត់សេចក្តីគេ អត់ឆែកប្រវត្តិអ្នកផុស មិចអត់ឃើញឈ្មោះអាខោនហ្នឹងចឹងវាជាអ្នកណាឱ្យប្រាកដ កុំឱ្យឈ្លោះគ្នាជាមួយអាខោនខ្មោច…»។

ទោះយ៉ាងណាការប៉ះទង្គិចពាក្យសម្តីរបស់ហ្វេនតារាចម្រៀងទាំងពីររូបនេះមិនមែនជាលើកទី១ កន្លងមកអ្នកគាំទ្រទាំងសងខាងតែងតែផ្លែផ្កាពាក្យសម្តីគ្នាទៅវិញទៅមកជាច្រើនដង។ ការបង្កជម្លោះពាក្យសម្តីនៅលើបណ្តាញសង្គមនេះ និងមានពេលខ្លះនៅតាមសាធារណៈទៀតនោះក៏មានការលើកឡើងថា មិនមែនជារឿងល្អនោះទេព្រោះអ្នកគាំទ្រមួយចំនួនតូចអាចធ្វើឱ្យតារាដែលខ្លួនឯងស្រលាញ់រងគ្រោះទៅវិញទេទាំងដែលម្ចាស់សាមីខ្លួនគ្មានដឹងអ្វីទាល់តែសោះតែហ្វេនមួយចំនួនតូចធ្វើខ្លួនឱ្យមានបញ្ហាទៅវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNaBJDQ-o92qf8T14qN3J2iURQoJBeaKp-xepS0SoxzB2FyuCm4OHzd-mNDu_DQEiJD0HN-A7dgrlYEFcxdznZjKlIVFK1dt3AxL7Y2ZT5LC7NfD0cYxYsgXJxcVBXkfa0y_KTH9Tx-I0U_dW6NQDikbeTd3KgKrmFV9IbevJIB9bvEHLHHMTYbw161x8/s1080/358605388_166071929809226_7303262408029273751_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje9JuyUTwLTOpzqsTBIB6UdNq6gMVtRT34tyHGm1JC9dEGChRz2r3R23mRxBF-9_l8ozAlgwufUhIPdYLERKy6wM0nRdGr5YRa32xxZj88hoA2u8y9zcLkxQbhF40ImfyZNQ1szgQp_wKVo2AJtf6vl2ARzAwiHjFUQ2A3LoOW86hdqZv1q43c5noZZfQ/s714/Capture%20(39).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5LwtPEC9a0V2E4xTY3cuI29laU2b8XbVbOzpCmxw5SbGu2dwWaddZ6GP_Q7zmPmXcNQ8wKkfGq6yEot_Lr9PnaG2nqGAinlyYX6vTaq1hiBQJ8x1YSVozjOfXR-i6_2w3u1Yo1owm7zy3cCEOGEiglHAiljrbtqDg6wLLHgABchppHecKGw2xTOR5AVs/s1280/photo_2023-07-14_09-21-57.jpg