ជាទូទៅ មនុស្សភាគច្រើនតែងចាក់ទឹកអង្ករចោលពេលលាងអង្កររួចរាល់ និងមិនបានដឹងពីប្រយោជន៍របស់វាទេ ។ យើងកុំអាលចាក់ទឹកអង្ករចោល ព្រោះវាជារបស់ល្អមួយនៅក្នុងផ្ទះបាយ ហើយទឹកអង្ករដែលនឹងយកមកប្រើប្រាស់ជាប្រយោជន៍នោះ គឺទឹកអង្ករបានពីការលាងអង្ករលើកទី២ ។ ចំណែកទឹកអង្ករទី១ គឺជាការលាងជម្រះជាតិកខ្វក់ ។ តើទឹកអង្ករផ្តល់ផលប្រយោជន៍អ្វីខ្លះ ?Know the wonders of rice water for your skin and hair | Life-style News,  The Indian Express

១-លាងបន្លែ និងផ្លែឈើ ៖
វិធីលាង គឺត្រូវយកបន្លែ និងផ្លែឈើ មកត្រាំក្នុងទឹកអង្ករចាប់ពី១០នាទី ទៅ១៥នាទី ព្រោះវានឹងធ្វើឱ្យបន្លែ និងផ្លែឈើ បញ្ចេញសារធាតុគីមីផ្សេងៗ ។ នៅពេលត្រាំវាគ្រប់តាមកំណត់ហើយ ត្រូវយកបន្លែ និងផ្លែឈើទៅលាងសម្អាតដោយទឹកស្អាតម្តងទៀត ។

២-កម្ចាត់ក្លិនឆ្អាបគ្រឿងសមុទ្រ ៖
បើយើងបានទិញគ្រឿងសមុទ្រមកធ្វើម្ហូប មិនថាត្រី ក្តាម មឹក និងបង្គា ហើយចង់បំបាត់ក្លិនឆ្អាប គឺអាចប្រើប្រាស់ទឹកអង្ករបាន ។ យើងអាចយកទឹកអង្ករប្រមាណ២កែវមកលាយជាមួយទឹកក្រូចឆ្មារ ឬទឹកក្រូចសើច ប្រមាណពី២ផ្លែ ទៅ៤ផ្លែ រួចកូរបញ្ចូលគ្នា ។ បន្ទាប់មក យកគ្រឿងសមុទ្រមកលាងសម្អាតក្នុងទឹកដែលយើងបានផ្សំបញ្ចូលគ្នានេះឱ្យសព្វ ហើយលាងវាជាមួយទឹកស្អាតតាមក្រោយ ។ ដូច្នេះ វានឹងបាត់ឈុំក្លិនឆ្អាបពីគ្រឿងសមុទ្រទាំងនេះ ។What are the benefits of rice water | Reasons you should use rice water  daily

៣-កម្ចាត់បន្ថយជាតិល្វីងក្នុងបន្លែ ៖
យើងអាចយកបន្លែមកត្រាំក្នុងទឹកអង្ករ ព្រោះទឹកអង្ករមានកាល់ស្យូមដែលអាចជួយកាត់បន្ថយជាតិល្វីង ឬកាត់បន្ថយជាតិរំអិលជាប់បន្លែបាន ។ លើសពីនេះ វាថែមទាំងជួយបង្កើនរសជាតិផ្អែមដល់បន្លែទៀតផង ដោយការយកបន្លែទៅស្ងោរក្នុងទឹកអង្ករ ។

៤-លាងជម្រះក្លិនឆ្អាបជាប់ដៃ ៖
ទឹកអង្ករអាចជួយលាងជម្រះក្លិនឆ្អាបជាប់ដៃផងដែរ ក្រោយពីបានចម្អិនម្ហូបអាហាររួច ។ យើងអាចយកទឹកអង្ករមកលាងដៃជំនួសការប្រើប្រាស់ទឹកស្អាត ឬអាចលុបបំបាត់ក្លិនឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដោយយកទឹកក្រូចឆ្មារ ឬទឹកក្រូចសើច ដាក់ចូលក្នុងទឹកអង្ករ រួចយកវាមកលាងដៃ ដោយមិនចាំបាច់លាងទឹកស្អាតទេ ។ វិធីនេះអាចធ្វើឱ្យបាត់ក្លិនឆ្អាបនៅជាប់ដៃ ។How to Use Rice Water for Hair Growth & The Benefits of Rice Water

៥-កម្ចាត់ខ្លាញ់នៅជាប់ឧបករណ៍ប្រើប្រាស់ ៖
យើងអាចយកទឹកលាងចានត្រឹម៤ដំណក់មកលាយជាមួយទឹកអង្ករ រួចយកអេប៉ុងលាងចានមកជ្រលក់លើវា រួចដុសខាត់ឱ្យសព្វលើឧបករណ៍ជាប់ខ្លាញ់ ។ បន្ទាប់មក យកវាមកលាងជាមួយទឹកស្អាតតាមធម្មតា ពេលនោះ យើងនឹងទទួលបានឧបករណ៍ប្រើប្រាស់ស្អាត គ្មានខ្លាញ់ និងគ្មានក្លិនឆ្អាប ៕ ប្រភព ៖ TNN Health