Home ព័ត៌មានជាតិ ថ្ងៃបោះឆ្នោត កម្មការ កម្មការិនី បានឈប់៣ថ្ងៃ និងទទួលបានការដឹកជញ្ជូនទៅបោះឆ្នោតនៅខេត្តដោយឥតគិតថ្លៃ

ថ្ងៃបោះឆ្នោត កម្មការ កម្មការិនី បានឈប់៣ថ្ងៃ និងទទួលបានការដឹកជញ្ជូនទៅបោះឆ្នោតនៅខេត្តដោយឥតគិតថ្លៃ

89
0

នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សម្តេច តេជោ ហ៊ុនសែន បានផ្ញើសារជាសំឡេងតាមប្រព័ន្ធតេឡេក្រាម ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ អភិបាលរាជធានីភ្នំពេញ និងជូនចំពោះកម្មករ កម្មការិនីទាំងអស់ ដោយសម្តេចអនុញ្ញាតឱ្យកម្មករ កម្មការិនី បានឈប់សម្រាលរយៈពេល៣ថ្ងៃ ដើម្បីធ្វើដំណើរទៅចូលរួមធ្វើការបោះឆ្នោត។Hun Sen and CPP Tighten Their Grip on Cambodia Politics | WPRក្នុងសារសណលេងនោះ សម្តេចបានមានប្រសាសន៍ថា៖” ដោយសារតែតម្រូវការនៃការធ្វើដំណើរមានចំនួនច្រើន មធ្យោបាយដឹកជញ្ជូនរបស់យើងពិតជាមានបញ្ហា ដែលអាចបង្កើននូវការពិបាកក្នុងការធ្វើដំណើរដោយខ្វះមធ្យោបាយ ឬការដំឡើងថ្លៃជាដើម”។តស់ទៅសៀមរាប! ឡានក្រុងរដ្ឋ ១៥ គ្រឿង ត្រៀមដឹកអ្នកទៅសៀមរាបថ្ងៃភ្ជុំ  ឥតគិតលុយមួយរៀលទេ – Popular Magazine

សម្តេច បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តចំនួនពី៣០០ ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនីទៅកាន់ស្រុកកំណើត សម្រាប់ចូលរួមការបោះឆ្នោត ដោយមិនមានការយកលុយកាក់ នឹងប្រកាន់និន្នាការនយោយ ឬមុនឡើងឡានសួរថាទៅបោះឆ្នោតឪ្យគណបក្សណាមួយឡើយ ពិសេសត្រូវមានភាពទទួលខុសត្រូវនៅពេលធ្វើដំណើរទាំងថ្ងៃទៅ និងថ្ងៃត្រលប់មកវិញ គឺថ្ងៃទី២២ដឹកទៅ ថ្ងៃទី២៤ដឹកត្រលប់មកវិញ និងត្រូវរៀបចំយ៉ាងណាឱ្យអ្នកបើករបរយន្តក្រុង ត្រូវតែបានទៅបោះឆ្នោតទាំងអស់គ្នាមិនត្រូវឲ្យខកខានឡើយ ៕