មនុស្សជាច្រើនប្រហែលជាធ្លាប់មានអាការឈឺក្រពះដោយសារការទល់លាមក ជាពិសេសអ្នកដែលកម្រទទួលទានបន្លែ និងផ្លែឈើ ដែលធ្វើឱ្យរាងកាយមិនទទួលបានជាតិសរសៃគ្រប់គ្រាន់ ដូច្នេះបញ្ហានៃការទល់លាមកអាចនឹងកើតមានជាញឹកញាប់។ ខាងក្រោមនេះគឺជាអាហារ ៦ ប្រភេទដែលជួយដល់ការបញ្ចេញចោល សម្រាប់អ្នកដែលមិនចូលចិត្តញ៉ាំបន្លែ-ផ្លែឈើ៖

១.គ្រាប់អាល់ម៉ុន៖ គ្រាប់អាល់ម៉ុនមានជីវជាតិខ្ពស់ និងងាយស្រួលក្នុងការញ៉ាំ ជាពិសេសវាមានប្រូតេអ៊ីនល្អ ខ្លាញ់ល្អ និងជាតិសរសៃដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។9 Evidence-Based Health Benefits of Almonds

២.គ្រាប់ជី៖ គ្រាប់ជីសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយរក្សាលំនឹងជាតិស្ករក្នុងឈាម រួមទាំងប្រូតេអ៊ីន ជាតិសរសៃ និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ហើយក៏មានប្រសិទ្ធភាពបំផុតក្នុងការជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារផងដែរ។បរិភោគគ្រាប់ជីរញឹកញាប់! មានដឹងអត់ថា វាផ្តល់គុណវិបត្តិអ្វីខ្លះដល់សុខភាព? -  សុខក្រម

៣.ពោតលីង៖ ក្រៅពីមានជាតិសរសៃខ្ពស់ ពោតលីងក៏មានផ្ទុកអាស៊ីត phenolic ដែលជាប្រភេទសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ លើសពីនេះទៀតពោតលីងគឺស្ថិតក្នុងប្រភេទគ្រាប់ធញ្ញជាតិទាំងមូល និងជាក្រុមអាហារដ៏សំខាន់ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម ថែមទាំងសម្រួលដល់ការបន្ទោបង់ឱ្យល្អទៀតផង។Southern Fried Corn Recipe

៤.ស្រូវសាលី៖ ការទទួលទានស្រូវសាលី អាចជួយដល់ការបញ្ចេញចោលបានយ៉ាងមានប្រសិទ្ធភាពបំផុត ព្រោះវាមានជាតិសសៃច្រើន នឹងល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។All You Need to Know About Wheat

៥.គ្រាប់ល្ង៖ គ្រាប់ល្ងត្រូវបានចម្អិនជាមួយអង្ករដើម្បីជួយបន្ថែមជាតិសរសៃដល់រាងកាយ និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។Sesame | Description, Uses, & Facts | Britannica

៦.គ្រាប់សណ្តែក៖ គ្រាប់សណ្តែក ឬសណ្តែកដីគឺជាអាហារសម្រន់ដ៏ពេញនិយមរបស់មនុស្សជាច្រើន។ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ សណ្តែកដីក៏ជាអាហារដែលមានប្រូតេអ៊ីនល្អសម្រាប់ជំនួយដល់ក្រពះ ពោះវៀន ឱ្យដំណើរការបានល្អទៀតផង៕Are Beans Vegetables? ប្រភព៖sanook