កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ កីឡាករកាយវប្បកម្មកម្ពុជា បានចេញទៅចូលរួមការប្រកួតអន្តរជាតិនៅឯប្រទេសថៃ ដោយបានឈ្នះមេដាយមាសមួយ ពីកីឡាករជើងចាស់សំបូរ នន់។
ក្រោយពីឈ្នះមេដាយមាស កីឡាករសំបូរ នន់ បានធ្វើការឡាយតាមបណ្តាញសង្គមហ្វេកប៊ុក ផ្លូវការរបស់លោក ដោយបានចោទប្រកាន់ទៅកាន់ប្រធានសហព័ន្ធកាយវប្បកម្មកម្ពុជាថា បានទាក់ទងឱ្យភាគីខាងសហព័ន្ធកាយវប្បកម្មថៃ បញ្ឈប់កីឡាករខ្មែរ ខណៈកំពុងប្រកួតដណ្តើមមេដាយមាស។
តែយ៉ាងណាមិញ ដោយមានភាពវ័យឆ្លាត និងចេះភាសាថៃច្បាស់លាស់ផងនោះ កីឡាករសំបូរ នន់ បានធ្វើការសម្របសម្រួល ជាមួយភាគីថៃ ដោយបានសុំបន្តប្រកួតបន្តរហូតដល់ចប់នឹងទទួលបានមេដាយមាសមួយគ្រឿងទៀតថែមផងដែរ។
ទន្ទឹមគ្នានេះដែរ លោក សំបូរ នន់ បានសង្កត់ធ្ងន់ថា៖ ទង្វើបែបនេះរបស់សហព័ន្ធកាយវប្បកម្មកម្ពុជា ដែលមានលោក តឹក ប៊ុនវីជាប្រធាន ជាអំពើខុសប្រក្រតី ដោយមិនបានជួយលើកទឹកចិត្តដល់កីឡាករនោះឡើយ តែបែបជាបំបាក់ទឹកចិត្តកីឡាករ ដែលខំលះបង់ដើម្បីជាតិ៕










