Home ព័ត៌មានជាតិ ហេង សុវណ្ណនរៈ ប្អូនថ្លៃ នី រតនា , សួន សុវណ្ណចន្នី និង ង៉ូត សិលា ធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង

ហេង សុវណ្ណនរៈ ប្អូនថ្លៃ នី រតនា , សួន សុវណ្ណចន្នី និង ង៉ូត សិលា ធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង

107
0

ប្រទេសថៃ ៖ ភ្លៀងធ្លាក់ញឹកញាប់នៅស្រុកមឿង ខេត្តខនគែន ប្រទេសថៃ បានធ្វើឱ្យដំណាំម្រេះព្រៅដុះលូតលាស់ល្អជាងពេលធម្មតា ប៉ុន្តែតម្លៃរបស់វាបានធ្លាក់ចុះខ្លាំងនាពេលបច្ចុប្បន្ន ។ កាលពីមុន ម្រេះព្រៅមានតម្លៃ១០០បាតក្នុង១ថង់ ប៉ុន្តែវាបានធ្លាក់មកត្រឹមតែ៥០បាតប៉ុណ្ណោះក្នុង១ថង់ ។ ហេតុនេះ កសិករបានងាកមកដាំននោងវិញ ប៉ុន្តែពួកគេបារម្ភថា ខ្លាចមានគ្រោះទឹកជំនន់ដូចនៅឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguogIGqorbr_pwrSlkiAauh9V2WvUeVssebe1TvjDQmC1dzMpAhfjYW3jQB3IjWbGxYahaVrsBzs-LvkfBUymu_wX8edBlabIhSSw5qtVXGCEvrk6-GsndZbHyhTzuzTTAh4COdyOEhi21D9rD1w_8WhyX9M54nrk8CfNe-gfxWr6EbU9-DJjWlUP06oc/s960/337672798_886379159323206_6910955392488685670_n.jpg

ស្រុកមឿង គឺជាស្រុកដាំដុះបន្លែជាច្រើនប្រភេទនៅក្នុងខេត្តខនគែន ។ នៅដើមខែកក្កដា ឆ្នាំ២០២៣ ភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់នៅខេត្តខនគែន ជាពិសេស នៅស្រុកមឿង ហើយបានធ្វើឱ្យដំណាំម្រេះព្រៅដុះលូតលាស់ល្អជាងពេលធម្មតា ប៉ុន្តែបែរជាតម្លៃធ្លាក់ចុះខ្លាំងទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi41eeqoGrN9s3w9wwLMrjDgXdDWJo8zcFqKJIxFsUHsovduvphk-TfoOVItCvgEVh3N7r3PGo_llbOFQls1UL0y2xQSQcRiNk_Xpa0RcXdYXI_auMNgvNCH7rQH8_0d2qqWl3JrzWsLSejWwwmPRhgubgI0UMDUzv1M-giY7GwSE0wNEYvN814nAPQRxI/s2048/358068223_819606586196128_166575433810169281_n.jpg

អ៊ំស្រី រ៉ាក់បល ដេតផែង អាយុ៦៨ឆ្នាំ ជាកសិករដាំម្រេះព្រៅនៅស្រុកមឿង និយាយថា ការដាំដំណាំនេះមិនពិបាកទេ ហើយពេលភ្លៀងធ្លាក់កន្លងមក វាបានដុះលូតលាស់ល្អ ប៉ុន្តែធ្វើឱ្យតម្លៃធ្លាក់ចុះដល់ពាក់កណ្តាល ។ អ៊ំស្រីបន្តថា កាលពីមុន ម្រេះព្រៅមានតម្លៃ១០០បាតក្នុង១ថង់ ប៉ុន្តែវាបានធ្លាក់មកត្រឹមតែ៥០បាតប៉ុណ្ណោះក្នុង១ថង់ ។ ហេតុផលធ្វើឱ្យតម្លៃធ្លាក់ចុះនាពេលនេះ ដោយសារសម្បូរម្រេះព្រៅលក់នៅលើទីផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY2Afp0NIX6C2jMEPqKiETHBqSIvaCyj6AoA1u39v9kmqs-9y63m40cEy-Qswgqm-RGVVNiGmMjjJ-vC-WEXE5rZ-XTW1g2i91lqjbnDQFW5jgON9438l7PPQnVt-kYUM3HXBB6lbUtxSJQ2_oVbxrxeGewENvGbJPI_g4ehJb42yHidSHWzrJUmrqnNA/s2048/270284507_1645023225839068_641617846257428811_n.jpg

អ៊ំស្រី រ៉ាក់បល ដេតផែង រៀបរាប់ថា ៖ «ម្រេះព្រៅមានតម្លៃខ្ពស់ចាប់ពីខែមីនា ដល់ខែឧសភា ព្រោះមានទិន្នផលផលិតតិច ប៉ុន្តែតម្រូវការស្មើដើម ។ ដូច្នេះ ធ្វើឱ្យតម្លៃម្រេះព្រៅពេលនោះលក់បានថ្លៃ ហើយដាំលក់មិនទាន់ ព្រោះវាជាបន្លែដែលហាងលក់ម្ហូបទាំងអស់ទិញយកទៅធ្វើម្ហូបជាចម្បង ។ កសិករមើលឃើញថា ម្រេះព្រៅជាដំណាំសេដ្ឋកិច្ចដ៏សំខាន់ក្នុងខេត្តភាគឦសានដែលមិនអាចខ្វះបាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZEpYYZ4nkiINN-k9tQFXLWoS5kxChXUtJdtxn6GBxk6l8yf86F3qUiwijEIlcq717uBZmyQjs1f-Fc-S1JflQYjUaaJS2CXWNTDW7m3YBhls8_eNyEe74_n7jyBqmAnjF7YSiLt8MZbkUPf0NXvZkoXnt0YhXcV9lZFD6T_ek2jMzk3YA9OwvVGOMz9M/s2000/358541228_285949430615025_3075344235600288059_n.jpg

អ៊ំស្រីបន្តថា ៖ «ក្នុងចម្ការរបស់ខ្ញុំតែងមានអាជីវករបោះដុំបន្លែធំៗក្នុងខេត្តភាគឦសានមកទទួលទិញម្រេះព្រៅជាប្រចាំ និងមានការបញ្ជាទិញបន្លែតាមរដូវកាលផងដែរ ។ ដូច្នេះ គ្រួសារខ្ញុំបានត្រៀមផ្ទៃដីដាំដុះបន្លែតាមរដូវកាលពេញមួយឆ្នាំតែម្តង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSh_twKzkoCzGn2rKYhVXR4wM1Z8yxYoGmXEc1mof76yTyCQGRZi1eQDN1yiFUnnMTgzQv9VUvQVMPcwIXwD8ZYZdYtj_hfE-woirxjoPk9C9wdj17QtnB2nU2PvzeqC2Ny5lGtWjtBVbJK25PFdrCxqqTN08Jnkb3n30QH9S4Py_J6-xtZhPAvkgRCaU/s2000/358146879_285949780614990_3448845980951486343_n.jpg

ចំណែកលោក ប៊ុនកែវ សួនជិក អាយុ៦២ឆ្នាំ ជាកសិកររស់នៅស្រុកមឿង រៀបរាប់ថា នៅឆ្នាំ២០២៣ ផ្លែម្ទេសលក់បានថ្លៃជាងឆ្នាំ២០២២ ហើយពេលនេះ លោកបានត្រៀមផ្ទៃដីដាំដុះននោង ប៉ុន្តែលោកបារម្ភថា ខ្លាចមានទឹកជំនន់ដូចឆ្នាំ២០២២ ។ ទោះយ៉ាងណា លោកមិនអាចធ្វើអ្វីបានទេ គឺអាស្រ័យលើទឹកភ្លៀង និងការបង្ហូរទឹកពីខេត្តជ័យភូមិ និងខេត្តណងបួឡាំភូ ។

លោកបន្តថា ភូមិរបស់យើងជាតំបន់ទទួលទឹក ហើយសព្វថ្ងៃនេះ អ្នកភូមិបានធ្វើស្រែចម្ការទាំងប្រថុយ ព្រោះពេលខ្លះ យើងដាំដំណាំរួច ស្រាប់តែមានទឹកជំនន់ភ្លាមៗ ។ ប៉ុន្តែការដាំបន្លែ គឺជាមុខរបរសម្រាប់ចិញ្ចឹមគ្រួសារ មិនថាទទួលបានផលល្អ ឬមិនល្អ មានទឹកលិច ឬគ្មានទឹកលិច ក៏ពួកយើងត្រូវតែប្រកបមុខរបរនេះដូចដើម ។ បើទោះជាមិនទទួលបានប្រាក់ចំណេញ ខណៈយើងបានចំណាយដើមទុនច្រើនក្តី ប៉ុន្តែវាប្រសើរជាងមិនទទួលបានអ្វីមកវិញ ។ ចំណែកការឧបត្ថម្ភប្រាក់ជំនួយផ្សេងៗអាស្រ័យលើរដ្ឋាភិបាល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_b9NcdtpFggFn91oIXOST8g2VMLJrCed7VavuKJavpEc5qcsPdnQzgDpBn3jmZHs0F5Ah4KPXXLZWQ9ux8cpU2aBRPsBEKl6lGOH3lepRX5M6jh0murTICEOfSNziGdWMYPH1d8jZf331LeIXNovSsKMdhevb28NCSsk_w95pGLicmyMky9QenHX7Tmo/s2000/358102441_285949517281683_8296907310304526968_n.jpg ប្រភព ៖ Thairath