Home ព័ត៌មានជាតិ ជនរងគ្រោះដោយសារកម្ចីលើអនឡាញអស់បារម្ភហើយ ពេលនេះមានសមត្ថកិច្ចជំនាញចាំជួយ

ជនរងគ្រោះដោយសារកម្ចីលើអនឡាញអស់បារម្ភហើយ ពេលនេះមានសមត្ថកិច្ចជំនាញចាំជួយ

75
0

កន្លងមកមានព័ត៌មានជាច្រើន អំពីប្រជាពលរដ្ឋមួយចំនួនបានរងគ្រោះពីកម្ចីលើអនឡាញ ព្រោះតែការប្រាក់ច្រើនលើសលុបពេក ហើយមិមានក្រសួងពាក់ព័ន្ធណាមួយអើពើ ក៏ប៉ុន្តែឥឡូវសមត្ថកិច្ចជំនាញរង់ចាំជួយដោះស្រាយហើយ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្តីប្រកាស ទៅកាន់ប្រជាពលរដ្ឋទាំងឡាយណា ដែលបានរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម សូមធ្វើការទំនាក់ទំនងមកនាយកដ្ឋានភ្លាម តាមប្រព័ន្ធ 023 72 68 22 ឬទៅទំនាក់ទំនងផ្ទាល់នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បាន។How do you recognise the main ingredients of an online scam?

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី”។

កម្ចីក្រៅផ្លូវការ សំដៅដល់ការខ្ចីប្រាក់តាមអនឡាញមួយចំនួនជាមួយក្រុមដែលគ្មានច្បាប់អនុញ្ញាតិធ្វើអាជីវកម្ម និងទទួលស្គាល់ដោយស្ថាប័នជំនាញខាងផ្នែកហិរញ្ញវត្ថុ។ បច្ចុប្បន្ន ក្រុមនេះបាន និងកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅកម្ពុជា ជាមួយការផ្ដល់កម្ចីមានលក្ខខណ្ឌងាយៗដើម្បីទទួលកម្ចី តែបង្កជាហានិភ័យខ្ពស់បំផុត៕May be an image of textMay be an image of textMay be an image of textប្រភព៖ នាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា