Home ព័ត៌មានអន្តរជាតិ Elon Musk គំរាមប្តឹង Mark Zuckerberg

Elon Musk គំរាមប្តឹង Mark Zuckerberg

91
0

អាមេរិក៖ លោក Alex Spiro ដែលជាមេធាវីផ្ទាល់ខ្លួនរបស់ Elon Musk បានផ្ញើលិខិតមួយច្បាប់គំរាមយក Mark Zuckerberg ទៅកាន់តុលាការ បន្ទាប់ពី Meta ណែនាំ Threads ជាមួយនឹងមុខងារស្រដៀងគ្នាទៅនឹង Twitter ។Elon Musk vs Mark Zuckerberg: Instagram unveils Threads app, a potential  rival to Twitter | Mint #AskBetterQuestionsលោក Alex Spiro បានចោទប្រកាន់ថា Meta បានប្រើប្រាស់ “អាថ៌កំបាំងពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញារបស់ Twitter” ដើម្បីបង្កើត Threads ដោយជួល “អតីតបុគ្គលិក Twitter រាប់សិបនាក់ អោយបង្កើតឧបករណ៍អេឡិចត្រូនិច” នៃបណ្តាញសង្គមនេះដោយខុសច្បាប់។ ដូច្នេះប្រសិនបើលោក Mark Zuckerberg នៅតែបន្តដំណើរការវេទិការបស់គាត់ទៀត Twitter នឹងប្តឹងនៅតុលាការ។

គួររំលឹកដែរថា កាលពីឆ្នាំមុន លោក Elon Musk បានកាត់បន្ថយបុគ្គលិក Twitter អស់ជាច្រើននាក់ ដោយលោក Musk បាននិយាយកាលពីចុងឆ្នាំមុនថា “សុំទោសចំពោះការបណ្តេញចេញទេពកោសល្យដ៏ឆ្នើមរបស់ពួកគេ ប៉ុន្តែអ្នកទាំងអស់គ្នាពិតជាមានប្រយោជន៍យ៉ាងខ្លាំងនៅកន្លែងផ្សេងទៀត”។Twitter rolls out changes for some users ahead of new Blue launch

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះអ្នកលេងបណ្តាញសង្គម Twitter បានបង្ហោះចែកចាយ Status របស់លោក Elon Musk ដែលបាននិយាយកាលពីថ្ងៃទី៦ ខែកក្កដា ថា “ការប្រកួតប្រជែងគឺល្អ ប៉ុន្តែការបោកប្រាស់មិនល្អទេ” ។ ជាមួយគ្នានោះដែរ លោក Mark Zuckerberg ក៏បានបង្ហោះរូបភាពនៅលើ Twitter ជាលើកដំបូងបន្ទាប់ពីលោកបានផ្អាកលេង Twitter អស់រយៈពេល ១១ ឆ្នាំ ដោយលោកបានបង្ហោះរូប Spider-Man ពីររូបដែលប្រឈមមុខគ្នា នឹងភ្ជាប់ Caption ថា “មិនដឹងអ្នកណាជា Spider-Man ពិតប្រាកដនោះទេ”។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នកម្មវិធី Threats របស់ Meta មានអ្នកប្រើប្រាស់ជាង ៣០ លាននាក់ក្នុងរយៈពេល ២៤ ម៉ោង ដោយមានតារាល្បីៗ ជាច្រើនក៏បានបង្កើតគណនីនៅលើ Threads ដូចជាមហាសេដ្ឋី Bill Gates តារាសម្តែង Ellen DeGeneres តារាចម្រៀង Shakira Jennifer Lopez និងកំពូលតារារ៉េប Wiz Khalifa…ជាដើម៕ ប្រភព៖vnexpress