Home ព័ត៌មានអន្តរជាតិ ស្ទះចរាចរណ៍ត្រឹមតែ២ម៉ោងបណ្តាលឱ្យប៉ះពាល់ដល់ខួរក្បាល

ស្ទះចរាចរណ៍ត្រឹមតែ២ម៉ោងបណ្តាលឱ្យប៉ះពាល់ដល់ខួរក្បាល

134
0

ការស្រាវជ្រាវជាច្រើនបានលើកឡើងពីទំនាក់ទំនងរវាងខ្យល់ពុលនៅតាមដងផ្លូវ និងបញ្ហាការចងចាំរបស់ខួរក្បាល ។ ជាទូទៅ ការទទួលបានខ្យល់បំពុលកាន់តែយូរ វានឹងធ្វើឱ្យយើងមានបញ្ហាប្រឈមកាន់តែខ្លាំង ។ ចំណែកការស្រាវជ្រាវចុងក្រោយគេបង្ហាញថា ការទទួលខ្យល់ពុលនៅតាមដងផ្លូវត្រឹមតែរយៈពេល២ម៉ោង វានឹងធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលរបស់យើង ។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ British Columbia និងសាកលវិទ្យាល័យ Victoria បានចាត់ឱ្យអ្នកស្ម័គ្រចិត្តចំនួន២៥នាក់ ដែលមានអាយុចាប់ពី១៩ឆ្នាំ ដល់៤៩ឆ្នាំ ចូលទៅក្នុងបន្ទប់មួយរយៈពេល១២០នាទី ហើយបន្ទប់នេះបានរៀបចំប្រព័ន្ធខ្យល់ ។ គេបានបែងចែកបន្ទប់មានតម្រងខ្យល់ និងបន្ទប់មានខ្យល់កខ្វក់ដោយសារផ្សែងម៉ាស៊ូត ។This One Simple Driving Trick Can Clear Traffic Jams From Your Commute |  Inc.com

ក្នុងអំឡុងពេលនោះ អ្នកស្រាវជ្រាវបានឱ្យក្រុមអ្នកស្ម័គ្រចិត្តទាំងនេះជិះកង់រយៈពេល១៥នាទីដើម្បីបង្កើនកម្លាំងដកដង្ហើម ។ បន្ទាប់មក នៅពេលគ្រប់កំណត់រយៈពេល១២០នាទី ក្រុមអ្នកស្ម័គ្រចិត្តនឹងត្រូវបានស្កេនដោយប្រព័ន្ធ MRI ដើម្បីតាមដានការធ្វើការរបស់ខួរក្បាល ។ ពេលនោះ គេសង្កេតឃើញថា ការស្រូបយកផ្សែងម៉ាស៊ូតបានកាត់បន្ថយសមត្ថភាពធ្វើការរបស់ខួរក្បាល ។ ដូច្នេះ វាជាផ្នែកសំខាន់មួយដើម្បីវាស់ថា តើផ្នែកណាខ្លះនៃខួរក្បាលមានទំនាក់ទំនងគ្នា ?Parts of the Brain: Anatomy, Functions, and Conditions

ការស្រាវជ្រាវបានបង្ហាញដែរថា ខ្យល់ពុលនៅលើបរិយាកាស មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កើតហានិភ័យឈានដល់ការស្លា.ប់ទៀតផង ។ ការលើកឡើងថា ការស្រូបយកផ្សែងប្រេងម៉ាស៊ូតអាចបំផ្លាញដល់ខួរក្បាលនោះ វាមិនមែនជាការរកឃើញថ្មីទេ ជាក់ស្តែង កាលពីឆ្នាំ២០០៨ អ្នកស្រាវជ្រាវជនជាតិហូឡង់បានតាមដានអ្នកស្ម័គ្រចិត្តចំនួន១០នាក់ ដោយភ្ជាប់ពួកគេនឹងម៉ាស៊ីនអេឡិចត្រូនិកផ្នែកខួរក្បាល ខណៈពួកគេបានស្រូបយកខ្យល់ពុល និងផ្សែងម៉ាស៊ូតរយៈពេល៣០នាទី ហើយសង្កេតឃើញថា ខួរក្បាលរបស់ពួកគេមានភាពតានតឹងកើនឡើង ៕ ប្រភព ៖ TNN Health