Home ព័ត៌មានអន្តរជាតិ បុរសជនជាតិរុស្សីម្នាក់មានអាយុ ៣៥ ឆ្នាំហើយ តែមើលទៅដូចក្មេងប្រុសវ័យជំទង់

បុរសជនជាតិរុស្សីម្នាក់មានអាយុ ៣៥ ឆ្នាំហើយ តែមើលទៅដូចក្មេងប្រុសវ័យជំទង់

109
0

ប្រទេសរុស្សី៖ លោក Denis Vashuri បច្ចុប្បន្នមានអាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិតូចមួយនៅតំបន់ Krasnoyarsk នៃប្រទេសរុស្សី។ Denis គឺជាកីឡាករ និងជា You Tuber ដ៏ល្បីម្នាក់ក្នុងប្រទេសរុស្សី គាត់តែងតែសរសេរប្លុកទេសចរណ៍ ដូច្នេះគាត់ត្រូវតែកាន់សំបុត្រកំណើតដើម្បីបញ្ជាក់ថាគាត់ជាមនុស្សពេញវ័យ មិនមែនជាក្មេងប្រុសដូចដែលមនុស្សជាច្រើនគិតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifFpgZP6fIXzNzlCuc4g6DHGp5Bm9OYoWAC2otgod4cOs2niWGUkGXieu1tr_ymqZZcNO5PLht4LdPurU4arT0fiD7e7xo4rwh6k8qVM2dpSUdTjDix5kwlwSwoHBvGWhVQGNf2hBaO5EX1mE4Zjkmhka0x5pljujpP5EmfLrU7hyHNANvN_3ufCmYl2w/s720/photo_2023-07-07_16-09-32.jpg

Denis បានចែករំលែកថា មានមនុស្សជាច្រើនបានសួរអំពីអាយុរបស់ខ្ញុំ មិនត្រឹមតែតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងជីវិតពិតទៀតផង។ ខ្ញុំចាំបានថាធ្លាប់ត្រូវប៉ូលិសចរាចរណ៍ផាក នៅពេលដែលខ្ញុំបើកឡាន ដោយប៉ូលីស សង្ស័យថាខ្ញុំក្លែងបន្លំប័ណ្ណបើកបរ។ បន្ទាប់ពីផ្ទៀងផ្ទាត់អាយុរបស់ខ្ញុំរួច ប៉ូលីសក៏បានចាប់ផ្តើមនិយាយលេងសើចអំពីរូបរាងរបស់ខ្ញុំ រហូតធ្វើអោយខ្ញុំមិនសប្បាយចិត្ត។
Denis ក៏បានបន្តទៀតថា ខ្ញុំបានទៅមន្ទីពេទ្យអស់ជាច្រើនដងហើយ ដើម្បីពិនិត្យសុខភាព ប៉ុន្តែនៅតែរកមិនឃើញមូលហេតុ។ លោក Denis Vashuri មើលទៅដូចជាក្មេងប្រុសវ័យជំទង់ប្រហែល ១៣-១៤ ឆ្នាំ ដោយលោកក៏មិនសូវស្រួលខ្លួនដែរ ប៉ុន្តែក្រោយមក គាត់គិតថា ជីវិតរបស់គាត់នៅតែត្រូវបន្តទៅមុខទោះបីជាជួបការលំបាកក៏ដោយ ហើយតែងតែរក្សាទស្សនៈវិជ្ជមានជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4iZZlw8YvuiH-3bCkp47aDghXzbE-pgy6onUZNQHgEeiIwoTchwExir2vZs9fn8HZRCqhv-WR44Rk8nLtnihZXEMPsP6Q-RvVo7LaDHXIHoS4KDdGbEgjiJGnHqlXUBoUxtk7HcvkfcdQxDVAniZdO_8GvoJtNRAT_uqa7vhNoO28O000r5T8Cuznm_4/s720/photo_2023-07-07_16-09-45.jpg

គួរបញ្ជាក់ដែរថា Denis មានភាពល្បីល្បាញកាលពី ២ ឆ្នាំមុនបន្ទាប់ពីត្រូវបានសម្ភាសន៍អំពីរូបរាងដ៏ប្លែករបស់គាត់។ គាត់បានធ្វើឱ្យសហគមន៍អនឡាញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានបង្ហាញពីអាយុពិតរបស់គាត់ ដោយមនុស្សជាច្រើនស្ទើរតែមិនជឿនៅពេលដែលគាត់មើលទៅដូចមិនចាស់តាមពេលវេលាសោះ។ នៅក្នុង Instagram របស់ Denis បច្ចុប្បន្នទាក់ទាញអ្នកតាមដានចំនួន ២០ ពាន់នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwQlpFCOT_rdtL8ISLBiScIIkWzNa4V51B1B1uKcedzQrCwXvOCWuYASAGaUGxi_HNwpyyqWGJvHjkdP9oS-NrWxkfM6GvzBDV62paTBxezfQFg571KVYmiMV49G5zjLLpeL1zYNBZ5EwUYOjXSucW4IcG4cSrYcVU9_0jQIzLHsp_31PE3MYkjC_gTyA/s700/photo_2023-07-07_16-09-53.jpg

ប្រភព៖cafef.com