Home ព័ត៌មានអន្តរជាតិ ប្រទេសវេលស៍ចេញច្បាប់គ្រប់គ្រងអាហារប៉ះពាល់សុខភាព

ប្រទេសវេលស៍ចេញច្បាប់គ្រប់គ្រងអាហារប៉ះពាល់សុខភាព

45
0

ប្រទេសវេលស៍ ៖ រដ្ឋាភិបាលប្រទេសវេលស៍ (Wales) ជាប្រទេសមួយស្ថិតនៅភាគនិរតីប្រទេសអង់គ្លេស បានចេញវិធានការត្រួតពិនិត្យម្ហូបអាហារប៉ះពាល់សុខភាព និងត្រួតពិនិត្យអាហារនៅតាមផ្សារទំនើបនានា ដែលមានជាតិខ្លាញ់ ស្ករ ឬអំបិលខ្ពស់ ដើម្បីជួយដោះស្រាយបញ្ហាជំងឺធាត់របស់ពលរដ្ឋ ។ គេសង្កេតឃើញថា ពលរដ្ឋចំនួន២នាក់ក្នុងចំណោម៣នាក់ដែលរស់នៅប្រទេសនេះ បានកើតជំងឺធាត់ដែលបណ្តាលមកពីការបរិភោគអាហារប៉ះពាល់សុខភាព ។Wales to clamp down on junk food meal deals to tackle obesity | Welsh  politics | The Guardian

ជាធម្មតា ផ្សារទំនើប និងហាងលក់ម្ហូបអាហារទាំងឡាយតែងលក់នំប៉័ងសេនវិច, ភេសជ្ជៈ និងនំចំណីផ្សេងៗក្នុងតម្លៃពិសេស ដូចជា ទិញ២មុខ ថែមជូន១មុខជាដើម ។ ច្បាប់ថ្មីនេះនឹងគ្រប់គ្រងការទិញអាហារធ្វើឱ្យប៉ះពាល់សុខភាព ដោយស្នើទៅកាន់អ្នកលក់រាយមិនឱ្យប្រូម៉ូសិនបញ្ចុះតម្លៃអាហារ ។ គេនឹងអនុវត្តច្បាប់នេះចាប់ពីឆ្នាំ២០២៤ តទៅ និងអនុវត្តជាផ្លូវការនៅឆ្នាំ២០២៥ ជាមួយហាងលក់ដូរគ្រប់ប្រភេទ ។

គ្រូពេទ្យលើកឡើងថា ពលរដ្ឋ៣៣% បានទិញអាហារប្រូម៉ូសិនពិសេសយ៉ាងតិច១លើកក្នុង១សប្តាហ៍ ។ ដូច្នេះ ៧៥% របស់អាហារប្រូម៉ូសិននេះ មានបរិមាណកាឡូរីលើសពីរាងកាយគួរទទួល ។ ការហូបអាហារទាំងនេះនៅពេលថ្ងៃត្រង់ជាប្រចាំ វានឹងធ្វើឱ្យទម្ងន់កើនឡើងជាមធ្យម២១គីឡូក្រាមក្នុង១ឆ្នាំ បើធៀបនឹងការហូបអាហារតាមធម្មតា ទម្ងន់នឹងកើនឡើងត្រឹមជាង២គីឡូក្រាមប៉ុណ្ណោះក្នុង១ឆ្នាំ ។UK to ban junk food ads online to tackle child obesity | Nursery World

គួរបញ្ជាក់ថា ពលរដ្ឋរស់នៅប្រទេសវេលស៍៦០% មានទម្ងន់លើសធម្មតា ចំណែកកុមារម្នាក់ក្នុងចំណោម៤នាក់ បានប្រឈមនឹងជំងឺធាត់ពេលពួកគេអាយុត្រឹម៥ឆ្នាំ ។ លើសពីនេះ ពលរដ្ឋភាគច្រើនបានកើតជំងឺទឹកនោមផ្អែមទៀតផង ។

កន្លងមក ប្រទេសអង់គ្លេសធ្លាប់ចេញវិធានការហាមឃាត់អាហារប្រភេទនេះដូចគ្នា ប៉ុន្តែបានពន្យារពេលវិញ ដោយសារលោក Richie Sunak នាយករដ្ឋមន្ត្រីអង់គ្លេសគិតថា វាមិនយុត្តិធម៌សម្រាប់ការប្រូម៉ូសិនបញ្ចុះម្ហូបអាហារ ខណៈតម្លៃអាហារកើនឡើងខ្ពស់ ។ ចំណែកប្រទេសស្កុតឡេនបានផ្អាកសេចក្តីព្រៀងច្បាប់គ្រប់គ្រងអាហារ កាលពីខែមិថុនា ឆ្នាំ២០២០ ដោយសារជំងឺកូវីដឆ្លងរាតត្បាត ៕ ប្រភព ៖ beartai BRIEF