Home ព័ត៌មានជាតិ ប្អូនស្រី ផន សុផារី Cover បទ «Gone» របស់ Rosé បានយ៉ាងពីរោះមហាជនលាន់មាត់ព្រាត

ប្អូនស្រី ផន សុផារី Cover បទ «Gone» របស់ Rosé បានយ៉ាងពីរោះមហាជនលាន់មាត់ព្រាត

173
0

ហេតុតែមានឈាមជ័រអ្នកសិល្បៈប្អូនស្រីរបស់អ្នកនាង ផន សុផារី ឈ្មោះ ផន សុគន្ធធីរ៉ា កំពុងធ្វើឱ្យមហាជនស្ងើចសរសើរយ៉ាងខ្លាំងដល់ក្មេងស្រីរូបនេះដែលអាចច្រៀងបានយ៉ាងពីរោះ ខណៈ Cover បទ «Gone» របស់ Rosé សមាជិក BLACKPINK បានយ៉ាងឡូយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEbEg-7bLj2D3NeXUVOZOWXhwINdi8dVzNUzNulLh35jofDZd_M5ihalRfJzfgbmy08B8I_Y5NJ7SE1PNyNaEOlZEQQCmeY6FWMNqH_DyfTn64e70DzDaHCUUbxv75ucYQ8ePF2EcNrkBhgcKPBF6zRLwud23sOJBimKzuPPY_g5S5pQVP4P0-l8l7QE4/s2048/347247477_215828114689823_1683101388291549628_n.jpg

ប្រិយមិត្តមួយចំនួនជ្រាបមកហើយក្រុមគ្រួសាររបស់អតីតតួឯកល្ខោន អ្នកនាង ផន សុផារី សុទ្ធសឹងតែមានដុងខាងវិស័យសិល្បៈ ជាក់ស្តែងថ្មីៗនេះ ប្អូនស្រីរបស់អ្នកម៉ាក់អ៊ែលលី គឺ ផន សុគន្ធធីរ៉ា បានបង្ហាញសមត្ថភាពច្រៀងនៅក្នុងការliveធ្វើឱ្យមហាជនពោលសរសើរមិនដាច់ពីមាត់ថាប្អូនស្រីអ្នកនាង ផន សុផារី ច្រៀងពីរោះមានដុងសិល្បៈមិនខុសពីបងស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnnxU6lwXo7zpTEv1CvhWvGrF5E3SEpVGlLCWmMTkgmzm0zCB7MayWI9A5u9atDwBkxsitM7UCCtCqwd-HJM3juWwHGVDaGStxVAEn2LG_I-rhlupjHYTMlOTtHwp1zl_4Y6mQJp4SZn7XNS1GgNjHF60VsOwyzrQwXis06HufQfbCVWooYxADjqnEogU/s1280/331680379_940632790266456_2537124848300589504_n.jpg

មិនត្រឹមតែអាចបកស្រាយបទចម្រៀងជាភាសាខ្មែរបានយ៉ាងពីរោះទេ តែ សុគន្ធធីរ៉ា បានCover បទ «Gone» របស់ Rosé សមាជិក BLACKPINK ជាភាសាអង់គ្លេសបានយ៉ាងឡូយ។ អ្នកប្រើប្រាស់បណ្តាញសង្គមបានលើកឡើងស្រដៀងៗគ្នាថា ធីរ៉ា ច្រៀងពីរោះណាស់ ខណៈបទនេះដែល ធីរ៉ា Cover បង្ហោះលើបណ្តាញសង្គមទិកតុកមានអ្នកទស្សនាជិតកន្លះលានដងឯណោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAlzwxShwa5X-shBn72hz3i9fBpAPB0cAEQaR_7hpCPXOhh6PZAIuEZ9xjbJyH7qLGCBfokeGIzVjLPZUvjeW0Cg6l20hXQY9XwHnXhQC68fS0IPacTcJH8qXSYiZXvz5e8y1rgI1S1Uwt0vidhf92mdrmM-c656j6xyLTS6eIUVTpu84yffm5kSfWq_k/s2048/279548646_538516371314960_9003118804339626798_n.jpg

គួរបញ្ជាក់ផងដែរថា ឪពុកម្ដាយរបស់អ្នកនាងផន សុផារី គឺជាអ្នកល្ខោនបាសាក់ដ៏ល្បីប្រចាំប្រទេសមានឈ្មោះថា ភីសុគន្ធី ដូច្នេះទើបកូនៗមានឈាមជ័រសិល្បៈមិនធម្មតា៕