Home ព័ត៌មានអន្តរជាតិ អ្នកជិះរថភ្លើងហោះដាំក្បាលចុះក្រោម៤ម៉ោងដោយសារខុសបច្ចេកទេស

អ្នកជិះរថភ្លើងហោះដាំក្បាលចុះក្រោម៤ម៉ោងដោយសារខុសបច្ចេកទេស

342
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៣ ខែកក្កដា កន្លងមក គេហទំព័រ UPI បានរាយការណ៍ហេតុការណ៍លស់ព្រលឹងមួយក្នុងពិធីបុណ្យឈ្មោះ «Forest County Festival» នៅទីក្រុង Crandon រដ្ឋ Wisconsin សហរដ្ឋអាមេរិក ដោយសាររថភ្លើងហោះបានក្រឡប់ និងបណ្តាលឱ្យអ្នកជិះចំនួន៨នាក់ដាំចុះក្បាលចុះក្រោមអស់រយៈពេល៤ម៉ោង ។The roller coaster crashes!

គេបានបញ្ជូនភ្នាក់ងារពន្លត់អគ្គិភ័យជាច្រើននាក់មកកាន់កន្លែងកើតហេតុ ប៉ុន្តែពួកគេត្រូវចំណាយពេលជាង៤ម៉ោង ទើបអាចជួយអ្នកជិះលើរថភ្លើងហោះទាំងអស់ចុះមកក្រោមវិញដោយសុវត្ថិភាព បន្ទាប់មក ភ្នាក់ងារសង្គ្រោះបន្ទាន់បានបញ្ជូនអ្នកជិះទាំងនេះទៅកាន់មន្ទីរពេទ្យ ។ ប៉ូលិសសន្និដ្ឋានថា វាជាកំហុសបច្ចេកទេស ហើយមន្ត្រីប្រចាំរដ្ឋ Wisconsin បានចាត់ការស៊ើបអង្កេតករណីនេះហើយ ។The roller coaster crashes!

ហេតុការណ៍នេះបានបណ្តាលឱ្យអ្នកជិះរថភ្លើងហោះ ក៏ដូចជាអ្នកឃើញហេតុការណ៍ភ័យយ៉ាងខ្លាំង ។ ពួកគេបានសំណូមពរឱ្យអ្នកទទួលខុសត្រូវផ្នែកនេះបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងកុំឱ្យហេតុការណ៍ដដែលនេះកើតឡើងម្តងទៀត ។The roller coaster crashes!

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៣ ក៏ធ្លាប់កើតហេតុការណ៍អ្នកជិះជាប់លើកន្ត្រកវិលក្នុងសួនកម្សាន្ត Icon Park នៅក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិកផងដែរ ដោយសារដាច់ចរន្តអគ្គិសនី ហើយភ្នាក់ងារសង្គ្រោះបានចំណាយពេលជាច្រើនម៉ោង ទើបអាចជួយអ្នកជិះដោយសុវត្ថិភាព ។

លើសពីនេះ កាលពីឆ្នាំ២០១៥ អ្នកជិះក៏បានជាប់នៅលើកន្ត្រកវិលក្នុងសួនកម្សាន្ត Icon Park ដូចគ្នាដែរ ដោយសារកំហុសបច្ចេកទេស ៕ ប្រភព ៖ khaosod