តាំងពីបុរាណកាលមក ប្រជាជនជប៉ុនតែងដាំដើមឈើទាំងនេះ នៅក្រៅផ្ទះដើម្បីជួយ កាត់បន្ថយកំដៅខ្លាំងជុំវិញផ្ទះ និងធ្វើឱ្យផ្ទះមានភាពត្រជាក់ត្រជុំ អមដោយរុក្ខជាតិបៃតង ស្រស់បំព្រង។ មិនតែប៉ុណ្ណោះរុក្ខជាតិទាំងនេះក៏អាចយកទៅព្យាបាលជំងឺផ្សេងៗបានទៀតផង។ ដូច្នេះហើយដើមឈើទាំង ៥ ដែលប្រជាជនជប៉ុននិយមដាំគឺ៖
១.ដើមស្ពឺ (Star fruit)៖ គឺជាដើមឈើដ៏ពេញនិយមដែលប្រជាជនជប៉ុនភាគច្រើនតែងដាំវានៅគ្រប់ផ្ទះ ដោយសារតែវាជាម្លប់ដ៏ត្រជាក់ មានសិរីសួស្តី ជាពិសេសនោះគឺដើមស្ពឺក៏មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់របស់យើងផងដែរ។
២.ដើមផាសិន (Passion Fruit) ៖ គឺជាប្រភេទផ្លែឈើដែលមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព និងសម្រស់ ហើយថែមតែងាយស្រួលដាំដុះទៀតផង។ លើសពីនេះវាក៏ជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាអត្តសញ្ញាណមួយដែលតំណាងឱ្យរបៀបរស់នៅរបស់ប្រជាជនជប៉ុនផងដែរ។
៣.ផ្លែប៉េងប៉ោះស្រោម (Balloon Vine)៖ ផ្លែប៉េងប៉ោងមានដើមកំណើតនៅប្រទេសជប៉ុន ទោះជាផ្លែឈើនេះមិនអាចទទួលទានបានក៏ដោយ ប៉ុន្តែវាអាចការពារពន្លឺព្រះអាទិត្យ និងជួយធ្វើឱ្យផ្ទះរបស់យើងត្រជាក់ត្រជុំក្នុងរដូវក្តៅបាន។
៤.ផ្ការុងរឿង ឬ (Asagao)៖ គឺជាវល្លិឡើងភ្នំដ៏ពេញនិយមដែលប្រជាជនជប៉ុនភាគច្រើនដាំវានៅខាងក្រៅផ្ទះក្នុងរដូវក្តៅ ដោយសារវាជាពូជផ្ការីកដែលមានពណ៌ស្រស់ស្អាត និងធ្វើឱ្យម្ចាស់ផ្ទះមានសិរីសួស្តី។
៥.ដើមអូគីណាវ៉ា (Okinawa Sparrow gourd)៖ គឺជាវល្លិ៍មួយប្រភេទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកស្រលាញ់រុក្ខជាតិរបស់ជនជាតិជប៉ុន ដោយសារតែវាលូតលាស់លឿន ងាយស្រួលក្នុងការថែទាំ ផ្តល់នៅភាពត្រជាក់ត្រជុំ ជុំវិញផ្ទះ និងផ្លែរបស់វារាងមូលតូចមួយជាមួយនឹងឆ្នូតដែលផ្លាស់ប្តូរពីពណ៌បៃតងទៅក្រហមមើលទៅគួរឱ្យស្រលាញ់៕ ប្រភព៖sanook










