កម្ពុជារកចំណូលបាន១៧,៨៧៧,៤១៨ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេលកន្លះឆ្នាំពោលគឺចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួនសរុប ៣៨៥,៧៦៩នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
ជាមួយគ្នាដែរ ប្រាក់ចំណូលក្នុងរយៈពេល៦ខែដែលរកបានពីការលក់បណ្ណនេះរាជរដ្ឋាភិបាលបានបង្វែរឧបត្ថម្ភដល់មូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាបានចំនួនសរុប ៧៧១,៥៣៨ដុល្លារអាម៉េរិកដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។
បន្ថែមពីលើនេះ គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា សម្រាប់ខែមិថុនា ឆ្នាំ២០២៣ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ១,៨១១,៥៨៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១,០១២នាក់៕










