Home ព័ត៌មានអន្តរជាតិ បច្ចេកវិទ្យា AI បង្កើតរូបភាពពីកុមាររបស់មេដឹកនាំប្រទេសលើពិភពលោក

បច្ចេកវិទ្យា AI បង្កើតរូបភាពពីកុមាររបស់មេដឹកនាំប្រទេសលើពិភពលោក

444
0

បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិត (AI) បានរីកចម្រើនខ្លាំងណាស់ ដោយវាអាចបង្កើតរូបភាពរបស់បុគ្គលល្បីៗដូចបេះបិទនឹងមនុស្សពិត រហូតដល់គេបែងចែកមិនដាច់ថា មួយណាជារូបភាពពិតប្រាកដ និងមួយណាក្លែងក្លាយ ។ ចុងក្រោយនេះ គេបានបង្កើតរូបកុមារភាពរបស់មេដឹកនាំប្រទេសល្បីៗនៅលើពិភពលោក ដូចជា មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងមេដឹកនាំចិន លោក ស៊ី ជិនពីង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUJRs6RpB2hUFZP5WEw1njmERrcKIeGr5crwZJpUa73S2-j7fM_okyDcymM_0H8_XX71b3nRPEmO7ic2SY1kurU7RLs1YwBy30MjQu0AruahYGnkNaSW7AIZTvwywhfvp8lhRQZUPHdyenKypPpz3SpRp-lnKmIhJJ7_qtM-6A49d5SUnUKJcPJYkwVKE/s1280/photo_2023-07-05_15-15-32%20(2).jpg

ប្រព័ន្ធផ្សព្វផ្សាយថេប្លេត Daily Mail បានស្នើឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើរូបកុមារភាពរបស់មេដឹកនាំផ្តាច់ការលើពិភពលោក ដើម្បីបង្ហាញឱ្យឃើញថា បើទោះជាមេដឹកនាំទាំងនេះបង្កជម្លោះជាមួយគ្នាជាច្រើនក្តី ប៉ុន្តែពេលមួយ ពួកគេក៏ធ្លាប់ជាកុមារម្នាក់ដែលមិនដឹងក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvV9UgA-AGyjvbqyZHdmY80op9Z2kCdjLpKLV7FaWHBq_7SOlFSKKEYHmcIJNJay5JcICZ18I1O9Z6yBCu3bzdFhcRlDM1ATamyELnUWIKmWrACUx_MdwBnbur4oM6Z9aqeQNIifs6fgicgYCPw-uYk-lB6w5dO9usiIeY9QFUrESSdLSY0n8uxPzV8rc/s1280/photo_2023-07-05_15-15-32.jpg

រូបភាពកុមាររបស់មេដឹកនាំប្រទេសល្បីៗបង្កើតឡើងដោយក្រុម Midjourney ដែលពួកគេបានប្រើប្រាស់ Software បង្កើតរូបភាពដោយ AI ។ រូបភាពបង្កើតឡើងមកមានលក្ខណៈដូចគ្នានឹងមនុស្សពិតប្រាកដដែរ ដូចជា ម៉ូដសក់ និងសម្លៀកបំពាក់ ។ ការបង្កើតរូបភាពកុមាររបស់មេដឹកនាំទាំងនេះ ក្រោយពីគេបានយករូបលោក Elon Musk មកធ្វើជារូបកុមារ និងទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងក្នុងបណ្តាញសង្គម កាលពីខែមិថុនា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbfNmr9GJXukq4uGyOVV5bXAcl7VOWgVUE8RiHkUTU0aN1MZQSD28uPOnE69fINuTwcBetkDjP0MKoQJxJw7LNt5rrj97I9PCgXalBkT3oljzm-g12NxK6ViveLUtWDPzoo3GRauMu_2vev_Nw_p9kieJcSNk0mf0ndZKeP9CFcB8MndDLrE3wvgGWECA/s1280/photo_2023-07-05_15-15-33.jpg

ពេលខ្លះ ភាពច្នៃប្រឌិតរបស់ AI មានលក្ខណៈកម្សាន្ត ប៉ុន្តែពេលខ្លះទៀត វាក៏បានបង្កើតភាពចម្រូងចម្រាស់ផងដែរ ។ បើទោះជាគេបង្កើតរូបភាពទាំងនេះសម្រាប់ជាការកម្សាន្ត ប៉ុន្តែរូបភាពផ្សេងទៀតដូចជា រូបភាពផ្ទុះគ្រាប់បែកនៅ Pentagon (ក្រសួងការពារជាតិអាមេរិក) កាលពីខែឧសភា ឆ្នាំ២០២៣ បង្ហាញថា បច្ចេកវិទ្យា AI បានធ្វើឱ្យប៉ះពាល់ដល់ពិភពលោកពិតប្រាកដកម្រិតណា ជាពិសេស ជាមួយទីផ្សារភាគហ៊ុនដែលមានភាពចលាចលដោយសារតែរូបភាពទាំងនេះ ៕ ប្រភព ៖ Nation World News