Home ព័ត៌មានអន្តរជាតិ សារមន្ទីរចល័តជួយផ្តល់ចំណេះដឹងដល់កុមារនៅតំបន់ជនបទឥណ្ឌា

សារមន្ទីរចល័តជួយផ្តល់ចំណេះដឹងដល់កុមារនៅតំបន់ជនបទឥណ្ឌា

62
0

ប្រទេសឥណ្ឌា ៖ សារមន្ទីរ គឺជាទីកន្លែងផ្តល់ចំណេះដឹងសំខាន់មួយ និងបង្ហាញពីភាពសំខាន់ផ្នែកប្រវត្តិសាស្ត្រ សិល្បៈ និងវប្បធម៌ផងដែរ ដើម្បីធ្វើជាប្រយោជន៍ដល់ការសិក្សា ជាពិសេស ចំពោះកុមារ ប៉ុន្តែនៅប្រទេសឥណ្ឌា មានកូនសិស្សជាច្រើននាក់ដែលរស់នៅតាមតំបន់ជនបទឆ្ងាយៗ ពួកគេគ្មានឱកាសបានចូលទស្សនាក្នុងសារមន្ទីរទេ ។ ហេតុនេះហើយ ទើបគេមានគំនិតបង្កើតសារមន្ទីរចល័ត ដើម្បីធ្វើដំណើរទៅរកកុមារទាំងនេះដល់កន្លែង ។Don't miss the museum on wheels, coming to Goa this September

សារមន្ទីរចល័តកើតឡើងពីគំនិតរបស់បុគ្គលិកសារមន្ទីរឈ្មោះ ឆាត្រាប៉ាទី ស៊ីវ៉ាជី ម៉ារ៉ារ៉ាជ ដែលជាសារមន្ទីរល្បីឈ្មោះមួយនៅទីក្រុងម៉ុមបៃ ។ គេបានបង្កើតសារមន្ទីរក្នុងរថយន្តក្រុងដែលតុបតែងដោយសម្ភារៈផ្សេងៗ ដើម្បីផ្តល់ចំណេះដឹងដល់កុមារនៅជនបទ ដូចគ្នានឹងសារមន្ទីរទូទៅដែរ ។

តាំងពីចាប់ផ្តើមគម្រោងនេះនៅឆ្នាំ២០១៥ សារមន្ទីរចល័តបានធ្វើដំណើរទៅកាន់តំបន់ជនបទក្នុងរដ្ឋជាច្រើនទូទាំងប្រទេសឥណ្ឌា ដែលមានចម្ងាយផ្លូវសរុប៨ម៉ឺនគីឡូម៉ែត្រ ។ សារមន្ទីរនេះបានផ្តល់ចំណេះដឹងដល់កូនសិស្សជាច្រើននាក់ ដូចជា ផ្នែកប្រវតិ្តសាស្ត្រប្រទេសឥណ្ឌា រហូតដល់សត្វដាយណូសឺរ ។CSMVS on Twitter: "The Citi-CSMVS Museum On Wheels bus at a museum in  Baroda, Gujarat! #csmvs #csmvsmuseum #csmvsmumbai #citicsmvsmuseumonwheels  #museumonwheels #mow #travellingmuseum #arteducation #museumsforall  #museums https://t.co/L5ni5Ylnba" / Twitter

នាយកសារមន្ទីរចល័តលើកឡើងថា ៖ «ពលរដ្ឋឥណ្ឌារស់នៅតំបន់ជនបទ ជាពិសេស ក្មេងៗមិនបានគិតថា សារមន្ទីរនេះជួយក្នុងការសិក្សារបស់ពួកគេទេ ពីព្រោះនៅទីក្រុងជាច្រើនគ្មានសារមន្ទីរសម្រាប់ឱ្យកូនសិស្សចូលទស្សនា ហើយកូនសិស្សនៅតាមសាលារៀនជាច្រើនកន្លែងមិនស្គាល់ថា សារមន្ទីរជាអ្វី ។ ដូច្នេះ ការបង្កើតសារមន្ទីរចល័តឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់ពួកគេ» ។

ចំណែកខ្លឹមសារ និងចំណេះដឹងដែលត្រូវយកមកបង្ហាញក្នុងសារមន្ទីរចល័ត គឺគេផ្លាស់ប្តូររៀងរាល់៦ខែម្តង ដោយផ្អែកតាមការឆ្លើយតប និងតម្រូវការពីសាស្ត្រាចារ្យនៅតាមទីក្រុងផ្សេងៗដែលធ្លាប់មកកាន់សារមន្ទីរចល័ត ។ សារមន្ទីរចល័តទទួលបានជោគជ័យក្នុងការងាររបស់ខ្លួនជាបន្តបន្ទាប់ និងមានការគាំទ្រពីរដ្ឋាភិបាលឥណ្ឌាផងដែរ ៕ This Campaign Helped Hundreds of Students In Villages Study on Smartphones  During Lockdownប្រភព ៖ World Pulse