សម្រស់តារាចម្រៀង Lisa សមាជិកក្រុម BLACKPINK ចូលរួមនៅក្នុងកម្មវិធីរបស់គ្រឿងអលង្ការ Bvlgari ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយរ៉ូបសវាលខ្នងអមជាមួយគ្រឿងអលង្ការប្រណីត។ ជាពិសេសការបង្ហាញខ្លួនក្នុងកម្មវិធីលើកនេះ Lisa មិនបានទម្លាក់សក់សេះរបស់នាងឡើយរហូតធ្វើឱ្យមានការវែកញែកថាក្រុមហ៊ុនបែបចំណាយលុយជាង៧លានដុល្លារឱ្យតារាចម្រៀងរូបនេះហើយទើបបានជានាងលើកសក់មុខឡើងបែបនេះ។.png)
កាលពីថ្ងៃទី ២៨ ខែមិថុនា Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេឃើញនៅក្នុងព្រឹត្តិការណ៍ សម្រាប់កម្មវិធី Bvlgari នៅ Kukje Gallery ក្នុងទីក្រុង Jongno-gu ទីក្រុងសេអ៊ូល ដែលប្រារព្ធឡើងដើម្បីអបអរសាទរខួបលើកទី ៧៥ នៃម៉ាកគ្រឿងអលង្ការប្រណីតនេះ។ Lisa បានស្លៀកឈុតពណ៌សវាលខ្នងយ៉ាងស្រស់ស្អាត ធ្វើឱ្យអ្នកមានវត្តមាននៅទីនេះ ក៏ដូចជាអ្នកមើលតាមប្រព័ន្ធអ៊ីនធឺណែតលង់នឹងសម្រស់នាងយ៉ាងខ្លាំង ។
យ៉ាងណា វាមិនមែនគ្រាន់តែជាសម្លៀកបំពាក់តែមួយមុខរបស់នាងទេដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយ Lisa តែតារាចម្រៀងរូបនេះបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដោយការផ្លាស់ប្តូរម៉ូដសក់របស់នាងសម្រាប់ព្រឹត្តិការណ៍នេះ។ មែនទែនទៅអ្នកតាមដានតារាចម្រៀងK-Pop ធ្លាប់បានដឹងហើយថា Lisa តែងតែលេងស្ទីលម៉ូដសក់សេះខាងមុខអំឡុងពេលចូលរួមកម្មវិធីនានា កម្រនឹងលើកសក់ណាស់ភាគតិចបំផុតគឺអាចទម្លាក់សក់សេះពាក់កណ្តាល បើមិនដូច្នេះទេគឺទម្លាក់សក់សេះទាំងអស់តែម្តង។
នៅពេលរម្លឹករឿងនេះគេក៏ចាំបានដែរថា ពេលLisa ចូលរួមក្នុងកម្មវិធីកម្សាន្ត JTBC ‘Knowing Bros’ ឆ្នាំ ២០២០ តារាចម្រៀងរូបនេះនិយាយថាទោះជាមានម៉ូដសក់អ្វីក៏ដោយ នាងនឹងមិនបោះបង់ម៉ូដសក់សេះខាងមុខនេះឡើយ។ ក្នុងអំឡុងពេលនៃកម្មវិធី Lisa បាននិយាយដោយលេងសើចថា នាងនឹងមិនទម្លាក់សក់សេះប្រសិនបើនាងត្រូវបានផ្តល់ជូនការផ្សាយពាណិជ្ជកម្មចំនួន ១០ ពាន់លានវ៉ុន ប្រមាណជា ៧.៦លានដុល្លារ និងទឹកប្រាក់៥ពាន់លានវ៉ុនប្រមាណ៣.៨លានដុល្លារបើទម្លាក់សក់មុខពាក់កណ្តាល។.png)
រឿងនេះដែរ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតមានការជជែកវែកញែកយ៉ាងខ្លាំងដោយ អ្នកខ្លះបានបញ្ចេញមតិថាប្រហែលជាខាងក្រុមហ៊ុនពាណិជ្ជកម្មបានផ្តល់ទឹកប្រាក់តាមអ្វីដែលLisa ចង់បានហើយមើលទៅ បានជានាងដាច់ចិត្តលើកសក់របស់នាង។ អ្នកខ្លះទៀតបានពោលសរសើរពីសម្រស់ lisa ថានៅពេលមិនទម្លាក់សក់សេះបង្ហាញថ្ងាសបែបនេះក៏ស្រស់ស្អាតដែរព្រមទាំងចង់ឃើញនាងលើកសក់បែបនេះម្តងម្កាលឱ្យអ្នកគាំទ្រឃើញ៕










