Home ព័ត៌មានជាតិ ថៃត្រៀមទប់ទល់បាតុភូតអេលនីណូ ដោយរក្សាទឹកប្រើប្រាស់រហូតដល់ឆ្នាំ២០២៤

ថៃត្រៀមទប់ទល់បាតុភូតអេលនីណូ ដោយរក្សាទឹកប្រើប្រាស់រហូតដល់ឆ្នាំ២០២៤

94
0

ប្រទេសថៃ ៖ រដ្ឋាករទឹកប្រទេសថៃបានប្រជុំជាមួយភ្នាក់ងារពាក់ព័ន្ធនានាធ្វើការតាមដាន និងប៉ាន់ស្មានស្ថានការណ៍ទឹក ដើម្បីត្រៀមខ្លួនទប់ទល់នឹងផលប៉ះពាល់របស់បាតុភូតអេលនីណូ ។ បាតុភូតនេះនឹងកើតឡើងរយៈពេលយូររហូតដល់ឆ្នាំ២០២៤ ហើយគេព្យាករណ៍ថា ប្រទេសថៃនឹងជួបគ្រោះរាំងស្ងួតស្រដៀងគ្នានឹងឆ្នាំ២០១៩ ដែរ ។

ជាមួយគ្នានេះ ប្រទេសថៃនឹងប្រើប្រាស់ទិន្នន័យនៅឆ្នាំ២០២០ ដើម្បីប៉ាន់ស្មានពីបរិមាណទឹកសម្រាប់ប្រើប្រាស់រយៈពេល២ឆ្នាំ ដោយផ្តោតលើការរក្សាទឹកឱ្យបានច្រើនបំផុត ដើម្បីប្រើប្រាស់រហូតដល់ឆ្នាំ២០២៤ ។ ការរក្សាទឹកទុកប្រើប្រាស់នេះ ក្នុងគោលបំណងការពារហានិភ័យដោយសារគ្រោះរាំងស្ងួត ខណៈប្រទេសថៃមានភ្លៀងធ្លាក់តិចតួចជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២៤ ។Departament furtun Începător thailanda dam limba critic Motel

បច្ចុប្បន្ននេះ គេរំពឹងថា នៅពេលឆ្លងផុតរដូវវស្សាឆ្នាំ២០២៣ បរិមាណទឹកស្តុកទុកនៅត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងស្មើត្រឹមតែ៦០% ទៅ៧០% ប៉ុណ្ណោះ ។ ភ្នាក់ងារពាក់ព័ន្ធបានពន្លឿនការរៀបចំព័ត៌មានគ្រប់គ្រងទឹកនៅតាមទំនប់ និងប្រភពទឹកបម្រុង ដើម្បីជួយឱ្យពលរដ្ឋអាចប្រើប្រាស់ទឹកគ្រប់គ្រាន់ និងទទួលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតតិចបំផុត ។Ratchaprapa Dam Khao Sok National Park

យោងតាមព័ត៌មានពីរដ្ឋាករទឹកប្រទេសថៃ និងស្ថានការណ៍ដែលបានកើតឡើង រដ្ឋាភិបាលថៃបានបញ្ជាក់ឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់រៀបចំផែនការឱ្យបានគ្រប់ផ្នែក និងជួយគ្នាប្រើប្រាស់ទឹកដោយសន្សំសំចៃ ។ លើសពីនេះ ត្រូវអប់រំកសិករឱ្យយល់ដឹងពីស្ថានការណ៍ទឹកក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយឱ្យពួកគេដាំដុះដំណាំតែមួយលើកប៉ុណ្ណោះ ដើម្បីយកទឹកទៅប្រើប្រាស់ក្នុងផ្នែកផ្សេងនៅរដូវក្តៅខាងមុខ ។ ប្រទេសថៃនឹងជំរុញការដាំដុះស្រូវស្រាលមានរយៈពេលខ្លី អាចប្រមូលផលឆាប់រហ័ស និងទទួលបានទិន្នផលល្អបំផុត ៕Ratchaprapa Dam Khao Sok National Park ប្រភព ៖ Bangkok future