Home ព័ត៌មានជាតិ ចង់ស្វែងយល់ឱ្យកាន់តែច្បាស់ពីប្រវត្តិនៃវត្ថុសិល្បៈកុំភ្លេចទៅទស្សនាការរៀបចំតាំងពិព័រណ៍នេះ

ចង់ស្វែងយល់ឱ្យកាន់តែច្បាស់ពីប្រវត្តិនៃវត្ថុសិល្បៈកុំភ្លេចទៅទស្សនាការរៀបចំតាំងពិព័រណ៍នេះ

104
0

ចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍ បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញ ជូនសាធារណជនចូលទស្សនាសិក្សាស្វែងយល់រយៈពេលមួយឆ្នាំពេញ។ នេះបើតាមការជូនដំណឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga5q32Ycm4y-tG8siYczpzZAqGAdCIXLuGQ-LGhGaUTCm-CEZfDBKLnkKN_At3ehuTIad9rzYs8Qk9prbBmB2Qj9VQh5Zy_jy1YGXlM2GkhScWo2pzA2VV-ym-ccV99lOCiszwbljvIL872z661SjGB78EJ3dI0RWrjPnYzkdO7fEQ4XQX49-qbND5oMs/s2048/image_2023-06-29_14-49-25.png

ការតាំងពិព័រណ៍ដែលចាប់ផ្តើមនាដើមខែកក្កដាខាងមុខនេះ នឹងធ្វើការបង្ហាញ កុលាលភាជន៍ ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត និងពណ៌បៃតង ដោយភាជន៍ទាំងនេះត្រូវគេដុតក្នុងឡ កំដៅចន្លោះពី១,០០០ទៅ១,២០០អង្សាសេ។ ភាជន៍ទាំង១៦នេះ មានប្រភពមកពីភូមិចំនួន៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ក្រៅពីកុលាលភាជន៍ និងវត្ថុសិល្បៈមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការៈសម្រាប់បញ្ចុះនៅតាមប្រាសាទ រួមទាំងវត្ថុសិល្បៈដែលទទួលបានពីវត្តអារញ្ញរង្សី ដែលប្រភេទវត្ថុសិល្បៈ មានអាយុកាលខុសៗគ្នា និងមានប្រភពផ្សេងៗគ្នា។ នេះបើតាមការបញ្ជាក់របស់លោក លោក ខួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjKCHKN0E0Gh0YnVAo1PLKssDojOSqpLCC_vXojiUN4xOqYuI1F7FnZm7NWsL7xIAsfPbq0_Ws4la7vwi0L6m7O1dJEzhorr_vD4ZRqCTjkWKXb2fGYj-TPisr_M928lzFGe6zlrClHn_e3cHxD1GQTFnqyFpNCQ4c5nurj9eFuMGDgGsDcq9WEFXel5E/s2048/image_2023-06-29_14-49-26.png

ជាមួយការអំពាវនាវនេះ សាធារណជន សិស្សានុសិស្ស និសិ្សត លោកគ្រូអ្នកគ្រូ និងអ្នកស្រាវជ្រាវ អាចអញ្ជើញមកសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិនៃវត្ថុសិល្បៈទាំងនោះ ដោយមានមន្ត្រីជំនាញធ្វើបទបង្ហាញជូនអំពីព័ត៌មានថ្មីៗ ទាក់ទងនិងការស្រាវជ្រាវ ការប្រតិបត្តិសាសនា វិស័យពាណិជ្ជកម្ម និងការចូលរួមចំណែករបស់ប្រជាជន ក្នុងការថែរក្សាវត្ថុបុរាណ និងសម្បត្តិបេតកភណ្ឌជាតិប្រកបដោយនិរន្តរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHjln6QjGEYejC0WU-YCRQj2s7DAdTotZNbS0KWpjES4y_GztFBOM0wykwUaKudpLmeH1oJhkGwl4ctM4N-JDK9mTir7FOykpOBQkNTI_fctO8tMeEg_Lyj9SrOWIwNe4bPM_wUA01bV80YtBpNxT3DVk984X_OpjWcB4FpKSxaVZcEJvpMZiQsUKLKGU/s2048/image_2023-06-29_14-49-28.png

គួរបញ្ជាក់ថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការក្នុងឆ្នាំ២០០៨ ដោយមានថែរក្សា និងអភិរក្ស វត្ថុសិល្បៈពីបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានា យកមករក្សាទុកនៅទីនេះ។ សារមន្ទីរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ជាមួយគ្នានេះ នឹងបានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgimprz19D-M5Rpkb52YfydieiQiIJSAJFHKVpZa87CH74TzYHpr7oxEE8S0_zihnVTPnM703ZU77tP3WtrxDeoX8qLKSpMbKuQHbpgJLG8BBPqDhiJVJKs48_n5tHxulPwReLuBwIc5iqFYKKXCP6quZgUm1Pz1dZ_Z0TomYmbtII9wgi6sH4sSyHQwBs/s1280/image_2023-06-29_14-49-29%20(2).png

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAo6Q6RcTBPZniJq45FGGgpTLs-A2I0Mq3PdmAJQfadGSQY4Yu3vE2JAffMnZDU4oxGJ2hJ2lGucUxoVbx5NyM_HiyaPg9Ms5TXDLDAE3z5Db1Qd9_aqcYE10FZliRnTEI-T6-HLk-DemxpfaLKTjZVdZjk56QCaRODUDNeMZYH_yv5cRkY-ZXczVFvHs/s1979/image_2023-06-29_14-49-29.png