Home ព័ត៌មានជាតិ លោកជំទាវ ហ៊ុន ស៊ីណាត ប្រតិកម្មខ្លាំងៗទៅ ខេនឌីរួមទាំងក្រុម ដែលLiveនិងថតវីដេអូទម្រង់អា.សអាភា..ស

លោកជំទាវ ហ៊ុន ស៊ីណាត ប្រតិកម្មខ្លាំងៗទៅ ខេនឌីរួមទាំងក្រុម ដែលLiveនិងថតវីដេអូទម្រង់អា.សអាភា..ស

316
0

លោកជំទាវ ហ៊ុន ស៊ីណាត បានប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកចម្រៀង និងសម្តែង ខេនឌី និងក្រុម ដែលបាន Live និងថតវីដេអូបែបអា.សអាភា..សមិនកោតខ្លាចការព្រមានរបស់ក្រសួងដែលបានចេញសេចក្តីណែនាំនាពេលកន្លងមក។ លោកជំទាវថា ក្រុមនេះបែបចង់ទៅដេកស៊ីបាយស្រាប់ហើយមើលទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh41Eja0tp7rXoSLkCldCxEhwtWurTTwoXwerwseeb_XZsFMj8D2_JK_FtJcbubpXYN_Hq5eeY2u2qyUCmDIVikzWGphg0uHmF1hjSXvn5c9mQAP-Tp8r2ALyB1IfgZ3BbKWtujtZYw5mMqT_0utEkcV3y4CSD8hDMAURBnKO01gkYVF_gBJN-QZGdDDCg/s1280/347399605_818568722958370_2034790004457779403_n.jpg

លោកជំទាវ ហ៊ុន ស៊ីណាត បានសរសេរនៅលើបណ្តាញសង្គមនៅល្ងាចថ្ងៃទី២៦ ខែមិថុនា នេះថា «រឿងអញ្ចឹងៗខ្ញុំបានឃើញសេចក្ដីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ដីពីការទប់ស្កាត់ការដែលផលិតរឿងធ្វើឱ្យប៉ះពាល់ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្ត្រី និងកុមារ ហើយក្មួយពួកនេះបែបវាចង់ទៅដេកស៊ីបាយស្រាប់ហើយមើលទៅពពួកអាបំពុលសង្គមអស់នេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGiyHOH5os6rBXxCMv_KtNdIKDYw4mzHsKlpyywDPUt7SC4M9z8At8ybjMHDk2aB1SoN5J9g3b3oliuRAz6p12nm6jQBpyjtl976iLV9IhvObTuGozvK7SB5z0obHsvLg3wMr5AtU3MlZcG1xkdTvKZSBuv4jGk41Z3ReJeUx9ycQzcPFu9tLCaQZyrk/s2048/347583825_820891639392745_7376583781863717432_n.jpg
នេះមិនមែនជាលើកទី១នោះទេដែលក្រុមផលិតវីដេអូមួយចំនួនប្រើស្នៀតថតវីដេអូទម្រង់អាសអាភាសដើម្បីចង់បានភាពល្បី ពេលមហាជនរិះគន់រួចអាងប្រើពាក្យសូមទោសគ្មានសតិសម្បជញ្ញៈបង្កតែរឿងមិនល្អដល់សង្គម។

ក្រោយពីមហាជនមានមតិរិះគន់ទៅលើក្រុម Life Film គេសង្កេតឃើញថាក្រសួងក៏បានកោះហៅក្រុមនេះយកទៅអប់រំផងដែរនៅខណៈមានមតិលើកឡើងថាក្រៅពីហៅទៅអប់រំរួចសូមទោស តើមានវិធានការផ្សេងឬអត់ព្រោះវិធានការត្រឹមនេះនៅតែមានជនយកស្នៀតនេះមកប្រើដដែលៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYmaKW2PGeornNIGSir6H84PlbCOOrXLIPFkF2cS-n3GKY6Sa2_KpDKn5NcLTb3ux6owX5ZxtSBy63mF4s1L5Sc8E1l85bPz56JY2bOvr94jFDGTvh4bFijNdvWvS02rWB0Vyc43_5hTzHa6JJdov-1tNbZyEdzcAQJAPMEPkYqlh5PDnGtE2El3LkCY/s728/Capture%20(26).PNG

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ ខែមិថុនា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីណែនាំ និងព្រមានដល់អ្នកផលិតមាតិកាកម្សាន្តគ្រប់ទម្រង់ដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ។ បើនៅបន្តផលិតមាតិកាកម្សាន្តដែលមានចរិតលក្ខណៈ អាសអាភាស ស្រើបស្រាល ហិង្សា អសីលធម៌ ក្រសួងនឹងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិ ច្បាប់ដែលមានជាធរមាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju6btTlJuk-dMeax2weDb8byXnii66JEybwKOdjqMgVPManMrs7fQFZ1XpzZqH9MUGMlvXrK7cst71QXZVR8oMBGmArcTznRddW3zhmsduRSh4T_8m_i5AEj7h7gM8g1DVKNIu8-sGf5yE4LnIUagT0jWVb8ZdS2AW7-ImdFHxjyh9aZg4VgXm-bXHVO4/s2048/356646410_751669980292289_4079311828575488767_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGZdOu-TeSgh4qt6VjlJJNRFjmGyul9_y_BFHkuXEEDqgB2k1ACna5qYQ48EbKYEg034S0zK01zxWu1SPXVhBdLmdBMED_dU3O0BP-UJcTu0nJiT7mszIuviwN2jt3cj7eB6l78jNBJyCnsZtW1ckOO9WDVefRHKNqryqpiLDuL6fL3Y5wwXXWnmn4cTY/s897/gg.PNG