Home ព័ត៌មានជាតិ ក្រសួង កំពុងពិចារណាទុកស្ពានកោះកុងចោល ឬក៏សង់ស្ពានថ្មីដែលមាន២គន្លងទៅ និង២គន្លងមក (មានវីដេអូ)

ក្រសួង កំពុងពិចារណាទុកស្ពានកោះកុងចោល ឬក៏សង់ស្ពានថ្មីដែលមាន២គន្លងទៅ និង២គន្លងមក (មានវីដេអូ)

119
0

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា៖” ក្រសួងកំពុងសិក្សាសាងសង់លើកកម្រិតគុណភាពផ្លូវពីគល់ស្ពានកោះកុង ទៅព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ ក្រសួងក៏កំពុងសិក្សាសាងសង់ស្ពានកោះកុងថ្មីមួយទៀត ដើម្បីអាចធ្វើដំណើរបាន២គន្លងទៅ ២គន្លងមក ហើយក៏មានជម្រើសមួយទៀត គឺទុក្ខស្ពានចាស់នេះចោល ហើយសង់ស្ពានថ្មីដែលមាន៤គន្លងតែម្តង”។

សូមរំលឹកផងដែរថា ស្ពានកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០០២ ដែលមានប្រវែងសរុប ១៩០០ម៉ែត្រ។ ស្ពាននេះត្រូវបានសាងសង់ដោយក្រុមហ៊ុន YLP Group ដែលដើមឡើយ គឺគិតប្រាក់ពីអ្នកឆ្លងកាត់។ រាជរដ្ឋាភិបាលកម្ពុជា បានទិញយកស្ពាននេះវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដោយប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយសេរីដោយឥតគិតថ្លៃ ចាប់ពីពេលនោះមក៕