Home ព័ត៌មានជាតិ សម្តេចតេជោ ឆ្ងល់ថា ដ្រូនហោះចូលដល់កោះញែក ហេតុអ្វីមេទ័ពយោធភូមិភាគទី១មិនបាញ់

សម្តេចតេជោ ឆ្ងល់ថា ដ្រូនហោះចូលដល់កោះញែក ហេតុអ្វីមេទ័ពយោធភូមិភាគទី១មិនបាញ់

122
0

នាពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោហ៊ុនសែន បានចេញបញ្ជាដាច់ណាច់ឱ្យប្រើប្រាស់អាវុធគ្រប់ធុន បាញ់យន្តហោះគ្មានមនុស្សបើក ឬ ហៅថាដ្រូន ដែលហោះចូលមកទឹកដីកម្ពុជា ខណៈកាលពីយប់មិញមានយន្តហោះ ៥គ្រឿងទៀតបានហោះចូលមក។

សម្តេចតេជោហ៊ុនសែន បានមានប្រសាន៍ថា៖” កាលពីយប់មិញយន្តហោះគ្មានមនុស្សបើកដ្រូន បានហោះចូលដល់ទឹកដីកម្ពុជា នៅកោះញែក នៅក្នុងខេត្តមណ្ឌលគិរី ហេតុអ្វីយោធភូមិភាគទី១ មិនបាញ់។ មេទ័ពកន្លែងហ្នឹងចង់ធ្វើការបន្តទៀតឬអត់”។

សម្តេចសង្កត់ធ្ងន់ថា៖”យប់មិញបាញ់ត្រឹមតែ ២ ៣ គ្រាប់ បាញ់ធ្វើអី។ ចាប់ពីល្ងាចនេះទៅ បើលោកមេទ័ពឯងមិនផ្ទុះអាវុធគឺមានរឿងជាមួយខ្ញុំ និយាយគ្នាឱ្យច្បាស់ អត់មានធ្វើស្លូតៗទេ។ ឥឡូវធ្វើតាមក្បួនរបស់ខ្ញុំ ដាក់សំណាញ់មេឃ បាញ់ពីក្រោមចំណាយ ១លាន ២លានគ្រាប់ចោលទៅ គង់អីមិនត្រូវ”៕