បរទេស៖ ទោះបីជាមានការហាមប្រាមអន្តរជាតិក្នុងឆ្នាំ ១៩៨៦ ក៏ដោយ ក៏ត្រីបាឡែនមួយចំនួនធំត្រូវបានមនុស្សបរបាញ់សម្រាប់គោលបំណងពាណិជ្ជកម្មជារៀងរាល់ឆ្នាំ រួមទាំងប្រភេទសត្វជិតផុតពូជដែលបានចុះបញ្ជីក្នុងសៀវភៅក្រហមផងដែរ។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងស្បៀងអាហារ កសិកម្ម និងនេសាទរបស់ប្រទេសអ៊ីស្លង់ បានប្រកាសបញ្ឈប់ការនេសាទត្រីបាឡែន បន្ទាប់ពីរមានបាយការណ៍ពីអាជ្ញាធរចំណីអាហារ និងបសុព្យាបាលបានរកឃើញថា ការបរបាញ់មិនអនុលោមតាមច្បាប់សុខុមាលភាពសត្វរបស់ប្រទេស។
អ៊ីស្លង់ គឺជាប្រទេសមួយដែលនៅតែធ្វើសកម្មភាពនេសាទត្រីបាឡែន រួមជាមួយនឹងប្រទេសជប៉ុន និងន័រវេស ទោះបីជាមានការហាមឃាត់ជាអន្តរជាតិដែលណែនាំដោយគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC) ក្នុងឆ្នាំ ១៩៨៦ ក៏ដោយ។ ក៏ថ្មីៗនេះត្រីបាឡែនជាង ១,០០០ ក្បាលត្រូវបានងាប់ដោយសារបរបាញ់ ដើម្បីធ្វើពាណិជ្ជកម្ម ព្រោះគេជឿថា សាច់ត្រីបាឡែនគឺជាអាហារបំប៉នដ៏អស្ចារ្យមួយក្នុងការការពារជំងឺវង្វេងយ៉ាងមានប្រសិទ្ធភាពបំផុត។
យោងតាមទិន្នន័យរបស់ IWC មុនពេលហាមឃាត់ មនុស្សបានសម្លាប់ត្រីបាឡែនពី ៦,០០០ ទៅ ៧,០០០ ក្បាលក្នុងមួយឆ្នាំ។ នៅឆ្នាំ ២០២១ ត្រីបាឡែនចំនួន ១,២៨៤ ក្បាលត្រូវបានសម្លាប់នៅជុំវិញពិភពលោក ដែលក្នុងនោះ ៨៨១ ក្បាលគឺសម្រាប់គោលបំណងពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើននៅលើពិភពលោកនៅតែបន្តការនេសាទខុសច្បាប់ ឬធ្វើការបរបាញ់សត្វដដែល៕ ប្រភព៖vnexpress










