Home ព័ត៌មានអន្តរជាតិ មនុស្សចូលចិត្តប្រើសំឡេងទី២ ពេលនិយាយជាមួយទារក ឬសត្វ

មនុស្សចូលចិត្តប្រើសំឡេងទី២ ពេលនិយាយជាមួយទារក ឬសត្វ

165
0

អ្នកចិត្តសាស្ត្រ និងជាម្ចាស់វិទ្យាស្ថាន Anchor Therapy នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក ឈ្មោះ Courtney Glashow បានលើកឡើងពីមូលហេតុដែលមនុស្សប្រើប្រាស់សំឡេងទី២ ពេលនិយាយជាមួយទារក ឬសត្វផ្សេងៗ ដោយសារចង់បង្ហាញពីការស្រឡាញ់ និងទាញចំណាប់អារម្មណ៍ ។ ពេលមនុស្សត្រូវការនិយាយជាមួយទារកដែលមិនទាន់យល់ភាសានិយាយ ឬសត្វមិនចេះស្តាប់ភាសាមនុស្ស គេចូលចិត្តប្រើប្រាស់សំឡេងខ្ពស់ និយាយយឺតជាងមុន ឬប្រើពាក្យងាយៗដើម្បីឱ្យភាគីម្ខាងទៀតយល់ពីអ្នកនិយាយ ។Dogs don't know babies are human' - Preparing your pooch for a new baby |  Newstalk

ការប្រើប្រាស់សំឡេងខ្ពស់នេះ គឺជាការសម្តែងចេញក្នុងផ្លូវវិជ្ជមានដើម្បីបង្ហាញនូវក្តីស្រឡាញ់ ឬគោលបំណងល្អមកខាងក្រៅ ដោយពួកគេគ្មានបំណងអាក្រក់ ឬគំរាមណាមួយទេ ហើយពេលខ្លះ ពួកគេអាចបង្ហាញតាមរយៈកាយវិការផងដែរ ។ ក្រៅពីនេះ ការប្រើសំឡេងទី២ បានជួយដល់ការរៀនសូត្ររបស់ទារក និងទាញចំណាប់អារម្មណ៍ពីកុមារបានដូចគ្នា ។ ប៉ុន្តែយើងពុំគួរប្រើសំឡេងនេះនិយាយក្នុងពេលកុមារចាប់ផ្តើមរៀនសូត្រ ធ្វើត្រាប់តាម និងពេលកុមារហាត់និយាយទេ ព្រោះវាអាចធ្វើឱ្យកុមារគិតថា ការនិយាយសំឡេងទី២ គឺជារឿងធម្មតា ។He Told His Wife The Pit Bull Would Have To Go. Then The Dog Does THIS.  Incredible! | LittleThings.com

ចំណែកការប្រើសំឡេងទី២ ជាមួយសត្វចិញ្ចឹមវិញក៏មិនខុសគ្នាដែរ ព្រោះយើងចង់បង្ហាញពីក្តីស្រឡាញ់ និងការពារសត្វទាំងនោះ ។ Emily Bray ជាអ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យាមកពីសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក បញ្ជាក់ថា ៖ «ការលើកដាក់សំឡេងរបស់មនុស្សបានជះឥទ្ធិពលដល់ប្រតិកម្មរបស់សត្វ ជាពិសេស ជាមួយឆ្កែ ។ ពួកវានឹងទទួលបានអារម្មណ៍ពីមនុស្សដោយការលើកដាក់សំឡេង ហើយវានឹងបញ្ចេញសំឡេងមកកាន់មនុស្សវិញ» ។

ការប្រើសំឡេងទី២ របស់មនុស្ស គឺជាវិធីមួយដើម្បីបង្ហាញពីក្តីស្រឡាញ់ ឬការចាប់អារម្មណ៍លើអ្វីមួយ ប៉ុន្តែពេលខ្លះ ការប្រើសំឡេងនេះបានដើរតួនាទីហួសពីការបង្ហាញក្តីស្រឡាញ់ទៅទៀត ។ ហេតុនេះ បើយើងចង់និយាយសំឡេងទី២ ដាក់អ្នកណាម្នាក់ គួរតែប្រុងប្រយ័ត្នផងដែរ ៕ ប្រភព ៖ chiangmai news