Home ព័ត៌មានអន្តរជាតិ ហេតុអ្វីបានជាទុរេនចេញផ្កា និងក្តិបច្រើន ប៉ុន្តែជ្រុះអស់ ?

ហេតុអ្វីបានជាទុរេនចេញផ្កា និងក្តិបច្រើន ប៉ុន្តែជ្រុះអស់ ?

202
0

ប្រទេសថៃ ៖ មានកសិករម្នាក់រស់នៅខេត្តរាជបុរី ប្រទេសថៃ បានសួរសំណួរមួយក្នុងបណ្តាញសង្គមថា សូមជួយពិចារណាផងថា តើវាមានជំងឺអ្វី ហើយត្រូវថែទាំដូចម្តេចខ្លះ ? ដោយសារទុរេនរបស់ខ្ញុំបានចេញផ្កា និងក្តិបច្រើនណាស់ ប៉ុន្តែជ្រុះវិញអស់ ហើយដើមរបស់វា ក៏មានសភាពទ្រុឌទ្រោមផងដែរ ។

បើតាមកសិករឆ្នើមផ្នែកកសិកម្មនៅប្រទេសថៃ លោក Phitheeraphat Aunjai បានលើកឡើងថា ៖Bats key pollinators for durian production, camera traps confirm

១-អាការៈជ្រុះផ្លែ និងជ្រុះស្លឹក បើស្លឹករបស់វាមានពណ៌បៃតង គឺបង្ហាញថា ដើមទុរេននេះខ្វះខាតជីប្រភេទ potassium
២-ចំណែកស្លឹកទុរេនជ្រុះវិញ គឺកើតឡើងដោយសារតែអាកាសធាតុក្តៅខ្លាំង និងគ្មានទឹកស្រោចគ្រប់គ្រាន់
៣-ក្នុងករណីស្លឹករបស់វាជ្រុះមកពណ៌លឿង យើងអាចសង្កេតមើលនៅចុងស្លឹក គឺករណីនេះអាចមានសត្វល្អិតបំផ្លាញ ។ លើសពីនេះ យើងក៏ត្រូវពិនិត្យមើលគល់របស់វាផងដែរ ។How to Grow Durian Tree After Grafted - Durian Tree Cultivation Technique  to Fast Harvest - YouTube

វិធីដោះស្រាយ បើយើងច្បាស់លាស់ថា ដើមទុរេនជួបបញ្ហាណាមួយដូចជា ខ្វះខាតជី ទឹកមិនគ្រប់គ្រាន់ ឬវាមានជំងឺផ្សេងៗ យើងត្រូវប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិត និងព្យាបាលដើមរបស់វាឱ្យបានត្រឹមត្រូវ ៕ ប្រភព ៖ kaset kaoklai