Home ព័ត៌មានជាតិ នេះហើយ! ទីតាំងថ្មីរបស់តុលាការ​ភ្នំពេញ ដែលទើបដាក់សម្ពោធជាផ្លូវការ

នេះហើយ! ទីតាំងថ្មីរបស់តុលាការ​ភ្នំពេញ ដែលទើបដាក់សម្ពោធជាផ្លូវការ

259
0

សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ ត្រូវបានផ្លាស់ប្តូរមកក្នុងអគារសាលាយុត្តិធម្ម របស់ក្រសួងយុត្តិធម៌ហើយ ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ OCIC។

អគារសាលាយុត្តិធម្ម នេះជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។May be an image of 2 people, dais and textអគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កនេះ មានបណ្តោយ ៦២ម៉ែត្រ ទទឹង ៦០ម៉ែត្រ កម្ពស់៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣ ០៣៥ ម៉ែត្រក្រឡា ព្រមទាំងបំពាក់នូវប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារ ក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។ ការសាងសង់អគារនេះ បានប្រើរយៈពេល ២ឆ្នាំ និង ៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦ លានដុល្លារអាមេរិក និង អនុវត្តគម្រោងសាងសង់ដោយ ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។May be an image of 6 people, dais and text

អគារសាលាយុត្តិធម្មថ្មីនេះ បែងចែកជាពីរផ្នែក ដោយមួយផ្នែកជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង រាជធានីភ្នំពេញ និងមួយផ្នែកទៀតជាទីតាំងបម្រើការងារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ ការរៀបចំទីកន្លែង បំពេញការងារនៅកន្លែងតែមួយនេះ គឺ យកលំនាំតាមការរៀបចំតុលាការដូចនៅប្រទេសបារាំង ហៅថា “វិមាន យុត្តិធម៌” (Palais de Justice) ដើម្បីប្រមូលផ្ដុំការផ្តល់សេវាយុត្តិធម៌ឱ្យនៅជាមួយគ្នា ងាយស្រួលសម្រាប់អ្នកប្រើប្រាស់សេវានេះ៕No photo description available.May be an image of textMay be an image of temple