Home ព័ត៌មានអន្តរជាតិ អឺរ៉ុបគ្រោងផលិតយន្តហោះដោយប្រើថាមពលអ៊ីដ្រូសែន

អឺរ៉ុបគ្រោងផលិតយន្តហោះដោយប្រើថាមពលអ៊ីដ្រូសែន

91
0

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប Destinus បានបង្ហាញគំរូយន្តហោះអ៊ីដ្រូសែន Destinus3 ដំបូងរបស់ខ្លួននៅក្នុងកម្មវិធី Paris Air Show កាលពីថ្ងៃទី ២០ ខែមិថុនា។
យោងតាម Interesting Engineering ដែលបានរាយការណ៍នៅថ្ងៃទី ២១ ខែមិថុនា បានឱ្យដឹងថា ក្រុមហ៊ុន Destinus មានគោលបំណងផលិតយន្តហោះដែលដើរដោយថាមពលអ៊ីដ្រូសែន ដែលមានសមត្ថភាពដឹកអ្នកដំណើររវាងទីក្រុង Frankfurt និង Shanghai ក្នុងរយៈពេលតិចជាង ៣ ម៉ោង ដោយសន្សំបាន ៨ ម៉ោងបើធៀបនឹងយន្តហោះទូទៅ។Startup is building a hydrogen-powered hypersonic plane | Daily Mail Online

ថាមពលអ៊ីដ្រូសែនត្រូវបានជ្រើសរើសធ្វើជាឥន្ធនៈ ដោយសារសមត្ថភាពនៃថាមពលរបស់វាខ្ពស់ជាង ៣ ដងនៃប្រេងកាតដែលប្រើជាទូទៅក្នុងយន្តហោះសព្វថ្ងៃនេះ។ លើសពីនេះក្រុមហ៊ុន Destinus ក៏បានរចនាឧបករណ៍ដុតក្រោយ ដែលមានសមត្ថភាពខ្ពស់ផ្តល់នូវកម្លាំងរុញច្រានបន្ថែមទៀតនៅពេលចាំបាច់។

Destinus គ្រោងនឹងបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មអ៊ីដ្រូសែនដំបូងជាផ្លូវការនៅចន្លោះឆ្នាំ ២០៣០ និង ២០៣២។ មកទល់នឹងពេលនេះ Destinus បានសាកល្បងការហោះហើរដោយជោគជ័យជាមួយនឹងយន្តហោះគំរូដំបូងរបស់ខ្លួនគឺ Destinus3 ដែលជាយន្តហោះប្រវែង ៤ ម៉ែត្រ នឹងមានសមត្ថភាពផ្ទុកអ្នកដំណើរបានរហូតដល់ ៤០០ នាក់។Swiss Hypersonic Startup Destinus Appears Destined For Same Path As U.S.  Counterparts
បន្ថែមពីលើឥន្ធនៈអ៊ីដ្រូសែនក្រុមហ៊ុន Destinus ក៏នឹងណែនាំប្រព័ន្ធស្វ័យប្រវត្តិថ្មីជាមួយនឹងយន្តហោះគំរូ Destinus3។ ការហោះហើរដោយប្រើអ៊ីដ្រូសែនរាវជាឥន្ធនៈត្រូវបានគេរំពឹងថានឹងចាប់ផ្តើមអនុវត្តបណ្តើរៗនៅដើមឆ្នាំក្រោយ នៅក្នុងដំណាក់កាលដំបូងក្រុមហ៊ុន Destinus នឹងព្យាយាមហោះហើរនៅពាក់កណ្តាលទីពីរនៃ ២០២៤ ៕ ប្រភព៖vnexpress