Home ព័ត៌មានអន្តរជាតិ ទ្វីបអឺរ៉ុបបានឡើងកំដៅខ្លាំងជាងទ្វេរដងនៃមធ្យមភាគរបស់ពិភពលោក

ទ្វីបអឺរ៉ុបបានឡើងកំដៅខ្លាំងជាងទ្វេរដងនៃមធ្យមភាគរបស់ពិភពលោក

59
0

បរទេស៖ យោងតាមរបាយការណ៍របស់អង្គការឧតុនិយមពិភពលោក (WMO) និងទីភ្នាក់ងារផ្លាស់ប្តូរអាកាសធាតុ Copernicus (C3) របស់សហភាពអឺរ៉ុបកាលពីថ្ងៃទី ១៩ ខែមិថុនា បានឱ្យដឹងថា ទ្វីបអឺរ៉ុបគឺជាទ្វីបដែលមានកំដៅលឿនបំផុត នឹងឡើងកំដៅខ្លាំងជាងទ្វេដងនៃមធ្យមភាគរបស់ពិភពលោកចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។
បច្ចុប្បន្ន ទ្វីបនេះបានជួបប្រទះនូវរដូវក្តៅបំផុតរបស់ខ្លួនក្នុងកំណត់ត្រាថ្មី ដោយមានប្រទេសចំនួន ៦ ដែលត្រូវរងគ្រោះដោយសារការឡើងកម្តៅដូចជា ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់ អេស្ប៉ាញ និងចក្រភពអង់គ្លេសបានជួបប្រទះឆ្នាំដ៏ក្តៅបំផុតលើសប្រវត្តិសាស្ត្ររបស់ខ្លួន។What's behind the heat wave in Europe?

លោក Petteri Taalas អគ្គលេខាធិការរបស់អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា “នៅអឺរ៉ុប សីតុណ្ហភាពខ្ពស់បានធ្វើឱ្យគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ និងរីករាលដាល នាំឱ្យមានភ្លើងឆេះព្រៃខ្លាំង និងបង្កើតជាតំបន់ភ្លើងធំទីពីរក្នុងប្រវត្តិសាស្ត្រ ហើយក៏បានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ដោយសារកំដៅទៀតផង” ។ នៅក្នុងឆ្នាំ ២០២៣ នេះដែរកំដៅខ្លាំងបានបណ្តាលឱ្យមនុស្សស្លាប់ជាង ១៦,០០០ នាក់ទូទាំងពិភពលោក ខណៈដែលអាកាសធាតុមានការប្រែប្រួលយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។European Cities Break Temperature Records With Heat Wave | Time

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះក៏បានលើកឡើងពីចំណុចវិជ្ជមានដែលថាថាមពលខ្យល់ និងពន្លឺព្រះអាទិត្យនឹងបង្កើតបាន ២២.៣% នៃថាមពលអគ្គិសនីរបស់សហភាពអឺរ៉ុបនៅឆ្នាំ ២០២៣ ដែលលើសពីឧស្ម័នហ្វូស៊ីល (២០%) ។ លោក Leslie Mabon សាស្ត្រាចារ្យផ្នែកប្រព័ន្ធថាមពលបាននិយាយថា “របាយការណ៍នេះបានបញ្ជាក់ពីរឿងពីរដែលយើងដឹងរួចមកហើយគឺទីមួយ ការប្រែប្រួលអាកាសធាតុដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទ្វីបអឺរ៉ុប និងទីពីរគឺយើងក៏មានដំណោះស្រាយរួចហើយទាក់ទងទៅនឹងបច្ចេកវិទ្យាអគ្គិសនីឥតខ្សែដែលធ្វើឡើងដោយថាមពលពន្លឺព្រះអាទិត្យ នឹងកំពុងអភិវឌ្ឍផងដែរ៕ ប្រភព៖vnexpress