Home ព័ត៌មានអន្តរជាតិ ប្រទេសឥណ្ឌាបញ្ជាទិញយន្តហោះចំនួន៥០០គ្រឿងភ្លាមៗ !

ប្រទេសឥណ្ឌាបញ្ជាទិញយន្តហោះចំនួន៥០០គ្រឿងភ្លាមៗ !

127
0

ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងមក Airbus ជាក្រុមហ៊ុនអាកាសចរណ៍ និងអវកាសអន្តរជាតិរបស់អឺរ៉ុបបានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ប្រទេសឥណ្ឌា ឈ្មោះ IndiGo បានចុះកិច្ចព្រមព្រៀងទិញយន្តហោះដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ពាណិជ្ជកម្ម ។

ក្រុមហ៊ុន Airbus បានចូលរួមក្នុងពិព័រណ៍យន្តហោះអន្តរជាតិនៅទីក្រុងប៉ារីស (Paris Air Show) ប្រទេសបារាំង ប្រចាំឆ្នាំ២០២៣ បញ្ជាក់ថា ក្រុមហ៊ុន IndiGo បានបញ្ជាទិញយន្តហោះប្រភេទ A320 ចំនួន៥០០គ្រឿង ដែលធ្វើឱ្យការបញ្ជាទិញយន្តហោះសរុបពីក្រុមហ៊ុន Airbus របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាស្មើនឹង១.៣៣០គ្រឿង ។ ដូច្នេះ ប្រទេសឥណ្ឌាបានក្លាយជាអតិថិជនដ៏ធំបំផុតនៅលើពិភពលោក ដែលបានទិញយន្តហោះប្រភេទ A320 ។Treat our crew...': IndiGo CEO makes appeal after controversial video |  Latest News India - Hindustan Times

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Flynas របស់ប្រទេសអារ៉ាប៊ី សាអូឌីត បានបញ្ជាក់ថា នឹងទិញយន្តហោះប្រភេទ A320neo ពីក្រុមហ៊ុន Airbus ចំនួន៣០គ្រឿងផងដែរ ។ ដូច្នេះ ការបញ្ជាទិញយន្តហោះសរុបប្រភេទ A320neo របស់ក្រុមហ៊ុន Flynas ស្មើនឹង១២០គ្រឿង ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Air Mauritius ជារបស់ប្រទេសស្ថិតក្នុងតំបន់អាហ្វ្រិកខាងកើតនិយាយថា នឹងទិញយន្តហោះប្រភេទ A350 ចំនួន៣គ្រឿង ដើម្បីពង្រីកការហោះហើរក្នុងទ្វីបអឺរ៉ុប និងអាស៊ីខាងត្បូង ។What makes Indigo the only profitable airline - BusinessToday - Issue Date:  Jun 24, 2012

ក្រុមហ៊ុន Airbus បញ្ជាក់ថា យន្តហោះប្រភេទ A320 មានច្រកផ្លូវធំបំផុតសម្រាប់អ្នកដំណើរដើរ ហើយយន្តហោះនេះបានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយគេ ។ ចំណែកយន្តហោះប្រភេទ A320neo គេបានដំឡើងក្នុងរោងចក្រចំនួន៤កន្លែងនៅប្រទេសអាល្លឺម៉ង់, បារាំង, សហរដ្ឋអាមេរិក និងចិន ។ ការដំឡើងយន្តហោះនៅរោងចក្រចុងក្រោយនៅទីក្រុងធៀនជិនសិ្ថតនៅភាគខាងជើងប្រទេសចិន FAL Asia បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៨ មកម៉្លេះ ហើយបានដំឡើងយន្តហោះប្រភេទ A320 ចំនួនជាង៦០០គ្រឿង ៕ Airbus completes assembly of the first A321XLR - Live from a Loungeប្រភព ៖ TNN World