អ្នកគាំទ្រមួយចំនួនជ្រាបមកហើយថាតារាចម្រៀង សុខ ស្រីនាង បានស្ងប់ស្ងាត់ពីអាជីពសិល្បៈមួយរយៈហើយខណៈមានពាក្យចចាមអារ៉ាមថាតារាស្រីរូបនេះកំពុងសម្ងំសាងជីវិតគ្រួសារដោយស្ងប់ស្ងាត់ជាមួយគូជីវិតថ្មីបន្ទាប់ពីស្ពាយឈ្មោះជាស្រីមេម៉ាយច្រើនឆ្នាំ។ យ៉ាងណាមិញថ្មីៗនេះ អ្នកដឹកនាំសម្តែងនៅហង្សមាសលោក Eco Vaksong បានបង្ហោះវីដេអូនិងCaption នឹករលឹកដល់ សុខ ស្រីនាង ព្រមទាំងបញ្ជាក់ទៀតថាបទចម្រៀងប្រភេទGL ដែលលោកបានដឹកនាំ គឺជាបទចុងក្រោយរបស់តារាចម្រៀង សុខ ស្រីនាង ដែលកាន់តែធ្វើឱ្យច្បាស់មួយកម្រិតទៀតថានាងអាចបញ្ចប់អាជីពសិល្បៈមែនទែនហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik2P35Uvj5JW1D0csolVkNJggg2yPY0hdGbxSi5mApHYUXk0LfcJH3wSFgZivUMibttW8jsnuLJ5mXzC8VJDItDzChO4EBAHLOoPwqda-KX5rJaKSFbb2qh0enugodpMo9mt0pzAWyzxIZpVZAZWRUARD-ZDwz_ZxpSPqQ5nqkxcapjHOnsCkUJaPkANs/s2048/341854804_754423686064031_1252961836687044748_n.jpg

សុខ ស្រីនាង ជាតារាចម្រៀងហង្សមាសមួយរូបដែលមានបទមួយចំនួនក្តោបបានទីផ្សារល្អពីមហាជនដូចជាបទ «ហត់ទេស្រលាញ់គេម្នាក់ឯង» ,«មិនស័ក្តិសម»ជាដើមជាពិសេស តារាស្រីមានសម្រស់ស្រស់ស្អាតរូបនេះមានឱកាសបានចេញបទចម្រៀងប្រភេទស្រីស្រលាញ់ស្រី(GL) ជាមួយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ទៀត។ យ៉ាងណាមិញ ក្រោយមក តារាចម្រៀង សុខ ស្រីនាង បានស្ងប់ស្ងាត់ពីវិស័យសិល្បៈជាខ្លាំងដែលធ្វើឱ្យហ្វេនៗរបស់នាងនឹករលឹកតារាស្រីរូបនេះយ៉ាងខ្លាំង ខណៈមានពាក្យចចាមអារ៉ាមថានាងកំពុងសាងជីវិតគ្រួសារត្រៀមធ្វើជាម្តាយគេទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaOsa_tZ8DfsMYesaE04wAY3fyiqbbwa1ZSHbfXYB8kaMHxecY-D_eUVQU0jscQduuqOyN6U0i3FbVWhPjc6bJ4hvYY1RSmC1UekB1Wa5T2mwqh85W3M0phLbtRgjuJYgGtsZ-qNBRrrfkU6rgFf8JJZP1phqEbzlD_GkK9G2HSYtfEno6laCiI7qHKMo/s2048/342188396_248044361056059_8016401407947149566_n.jpg

បន្ទាប់ពីមានពាក្យចចាមអារ៉ាមនេះ សុខ ស្រីនាង បានបង្ហោះរូបភាពយ៉ាងរីករាយនៅលើដឹកដីប្រទេសជប៉ុនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បញ្ចប់ពាក្យចចាមអារ៉ាមថាកំពុងពរពោះ។ ទោះយ៉ាងណា ចាប់តាំងពីបង្ហោះរូបនៅប្រទេសជប៉ុនរួចមកមកទល់ពេលនេះបណ្តាញសង្គមរបស់ សុខ ស្រីនាង មិនបានបញ្ចេញសកម្មភាពអ្វីថ្មីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpPJYPgngbp8BV7XapmcoDz7Ultar63kTgUBYukzM7_x1gIoP4dAEBtDcfJU2rXNECBUBAEG3SG4BOO62amTCbSmztBziO5wWgDPqM8vHHxl8dWEunsXugQWrSxzYIGjsG75i9Ywm84RJWPHVL3enmBK1NtudZEh7cfEQPeFLTyYX5gUzHmzFzQNebGAw/s2048/325789831_1517833998725845_1699449302264970067_n.jpg

ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា លោក Eco Vaksong អ្នកដឹកនាំសម្តែងនៅផលិតកម្មហង្សមាស បានបង្ហោះវីដេអូក្រៅឆាករបស់ សុខ ស្រីនាង និង ឱក សុគន្ធកញ្ញា អំឡុងថត MV ដោយភ្ជាប់ជាមួយសំណេរថា «ស្នេហាខ្ញុំផ្លូវ២ ជាបទចុងក្រោយរបស់ សុខ ស្រីនាង អនុស្សាវរីយ៍ល្អៗដែលធ្លាប់ធ្វើការជាមួយគ្នារយ:៦ឆ្នាំ សកម្មភាពឈុតឆាកសំដែងក្រៅឆាក ចង់ប្រាប់ថានឹកគាត់»។

ការលើកឡើងរបស់អ្នកដឹកនាំរូបនេះកាន់តែធ្វើឱ្យមហាជនច្បាស់មួយកម្រិតទៀតថា សុខ ស្រីនាង ទំនងជាឃ្លាតពីអាជីពសិល្បៈហើយប្រើជីវិតជាមួយគូស្នេហ៍ថ្មីហើយព្រោះវ័យនាងគួរដល់ពេលសាងជីវិតគ្រួសារហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg95WjtX243dRzj3m6AMMLF2InC9qwBrroLmQGq1cfFjQ8U17K7xCNYUjFm_29ISZnAByuvMsEjhj80ZdLq87H0DZGE3E5Cgf9_w4wLR-8g0lXrZwjyPJisIb4NSRKMJZ0EFo7082vmvhI0rKMKePXZAmcD2C4xfjShkFle_U9wgNtkbyc-5ISrcVj_rRQ/s2048/269604906_3039576739634462_2242636230073674884_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifVgBvoPHbt8e__BrWJJ4Vr-LacTiTRCs_iK3aA43IOcTSf2WN16DwdZgL9u3cvQq3QDNmJfp7ZbiH65Xhx9HoOQlC6EulFmFsP_yozlEBgqN2mF2JbbKNxEuw_nNYN54q2A5COYUk8IqUO-xUcpR_112YxN9fkxWBRGcqqc7SL7j4epKReTXYGCpD_PI/s1800/299895783_612606170221208_4910031701510030124_n.jpg