Home ព័ត៌មានអន្តរជាតិ ថ្មីៗនេះ យុវវ័យចិនប្រឈមនឹងបញ្ហាពិបាករកការងារធ្វើ

ថ្មីៗនេះ យុវវ័យចិនប្រឈមនឹងបញ្ហាពិបាករកការងារធ្វើ

68
0

ប្រទេសចិន ៖ យុវវ័យនៅប្រទេសចិនកំពុងប្រឈមនឹងបញ្ហាពិបាករកការងារធ្វើ ស្របពេលទីផ្សារការងារនៅប្រទេសចិនមានការប្រកួតប្រជែងខ្លាំង ។ និស្សិតភាគច្រើនបានដាក់ពាក្យបម្រើការងារដោយបង្ហាញកម្រិតការសិក្សាខ្ពស់ជាងតួនាទីដែលគេជ្រើសរើស ហើយនិស្សិតខ្លះទៀតបានបញ្ចប់ថ្នាក់អនុបណ្ឌិតទៀតផង ប៉ុន្តែនៅតែមិនទទួលបានការងារធ្វើ ។ នៅទីក្រុងមួយចំនួន មានយុវវ័យគ្មានការងារធ្វើរាប់សែននាក់ ហើយធ្វើឱ្យប្រទេសចិនព្យាយាមស្វែងរកដំណោះស្រាយបញ្ហានេះ ។Record youth unemployment stokes economic worries in China

ការិយាល័យស្ថិតិជាតិប្រទេសចិនបានបង្ហាញទិន្នន័យកាលពីខែមេសា ឆ្នាំ២០២៣ ថា អត្រាគ្មានការងារធ្វើមានកំណើនរហូតដល់២០% ក្នុងចំណោមក្រុមយុវវ័យចិនដែលមានអាយុចាប់ពី១៦ឆ្នាំ ទៅ២៤ឆ្នាំ ហើយវាជាទិន្នន័យខ្ពស់បំផុត បើគិតចាប់ពីឆ្នាំ២០១៨ មក ។ ក្នុងនិទាឃរដូវនេះ ប្រទេសចិននឹងមាននិស្សិតបញ្ចប់ការសិក្សាថ្មីរហូតដល់១១,៥៨លាននាក់ដែលត្រូវស្វែងរកការងារធ្វើ ។ ជំនួយការនាយកមជ្ឈមណ្ឌលការសិក្សាអាស៊ាន-ចិនវិភាគថា រដ្ឋាភិបាលចិនគួរប្រើប្រាស់គោលនយោបាយលើកកម្ពស់សុខុមាលភាព និងទាក់ទាញកម្លាំងពលកម្មមានជំនាញឱ្យទៅធ្វើការនៅតំបន់ជនបទឆ្ងាយៗ ។China's youth unemployment hits a record high, deepening its economic scars

ក្វាងទុង គឺជាខេត្តមួយក្នុងចំណោមខេត្តមានសេដ្ឋកិច្ចរីកចម្រើននៅប្រទេសចិន ហើយកាលពីខែមេសា ឆ្នាំ២០២៣ ខេត្តនេះបានផ្តល់ដំណោះស្រាយថា គួរតែបញ្ជូនយុវវ័យគ្មានការងារឱ្យទៅធ្វើការនៅតំបន់ជនបទរយៈពេល២ឆ្នាំ ទៅ៣ឆ្នាំ ពីព្រោះការធ្វើការនៅស្រុកកំណើតល្អប្រសើរជាងការធ្វើការនៅទីក្រុង ប៉ុន្តែគំនិតនេះមានទាំងអ្នកយល់ស្រប និងមិនយល់ស្រប ។

ការប្រកាសនេះស្របគ្នានឹងការអំពាវនាវរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីខែធ្នូ ឆ្នាំ២០២២ ដោយលោកប្រធានាធិបតីចិនបានលើកឡើងថា ចង់ឱ្យយុវវ័យនៅទីក្រុងទៅរកការងារធ្វើនៅតាមជនបទ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជនបទ ។Solving China's soaring youth unemployment, Economy News - ThinkChina

អត្រាគ្មានការងារធ្វើរបស់យុវវ័យភាគច្រើនបណ្តាលមកពីសេដ្ឋកិច្ចចិនធ្លាក់ចុះ ដោយសារគោលនយោបាយគ្រប់គ្រងជំងឺកូវីដរបស់រដ្ឋាភិបាលចិន ហើយធ្វើឱ្យប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនអាជីវកម្មតូចៗក្នុងរយៈពេល៣ឆ្នាំកន្លងមក ។ និស្សិតទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនិយាយថា ពួកគេពិបាកជ្រើសរើសថា នឹងធ្វើការក្នុងការិយាល័យហើយប្រឈមនឹងការបាត់បង់ការងារ ឬពួកគេត្រូវដោះសម្លៀកបំពាក់និស្សិតចេញ រួចទៅធ្វើការដោយប្រើកម្លាំងដែលពួកគេមិនចង់ធ្វើ ៕ ប្រភព ៖ Thai PBS Podcast