Home ព័ត៌មានអន្តរជាតិ អ៊ុយក្រែន ធ្វើតេស្ដលើកម្លាំងទាហានរុស្ស៊ី នៅមុខការចាប់ផ្ដើមវាយបកទ្រង់ទ្រាយធំ

អ៊ុយក្រែន ធ្វើតេស្ដលើកម្លាំងទាហានរុស្ស៊ី នៅមុខការចាប់ផ្ដើមវាយបកទ្រង់ទ្រាយធំ

98
0

រដ្ឋធានីកៀវ៖ ថ្វីបើការវាយបកទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលក្រុងកៀវ នៅតែមិនទាន់ចូលមកដល់ក៏ពិតមែន ប៉ុន្ដែការតេស្ដសាកល្បងវាយលុក ទៅលើកម្លាំងទាហានរុស្ស៊ី ចាប់តាំងពីថ្ងៃទី៤ ខែមិថុនា រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន បានរំដោះទឹកដីរបស់ខ្លួន ប្រហែល១១៣គីឡូម៉ែត្រការ៉េ ខណៈលោកស្រី អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងអំពីការប្រយុទ្ធដ៏ស្វិតស្វាញបំផុត រវាងភាគីជម្លោះទាំង២នេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ថា លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា ការវាយលុកទ្រង់ទ្រាយធំបំផុត នៅក្នុងយុទ្ធនាការវាយបករបស់រដ្ឋាភិបាលក្រុងកៀវ ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី នៅមិនទាន់មកដល់នោះទេ។ ប៉ុន្ដែលោកស្រី បានទទួលស្គាល់ ថា ប្រតិបត្ដិការយោធា នាពេលនេះ ពិតជាមានការលំបាកខ្លាំងណាស់ ព្រោះរដ្ឋាភិបាលក្រុងមូស្គូ កំពុងតែធ្វើអ្វីគ្រប់យ៉ាង នៅលើសមរភូមិ ដើម្បីរារាំងដល់កងទ័ពអ៊ុយក្រែន ពីការវាយរុលទៅមុខ។Exclusive] Ukraine could serve as proving ground for West's newest weapons:  Ukrainian deputy defense minister : International : News : The Hankyoreh

កងទ័ពអ៊ុយក្រែន កាលពីពីរសប្តាហ៍មុន បានចាប់ផ្តើមដំណាក់កាលដំបូង នៃការវាយបកតាមពាក្យចចាមអារ៉ាម អស់រយៈពេលជាយូរមកហើយ ដើម្បីរំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់កងកម្លាំងរុស្ស៊ី។ ប៉ុន្តែស្របពេលមានសេចក្តីរាយការណ៍ អំពីកងទ័ពអ៊ុយក្រែន បានវាយបក រុលទៅមុខយឺតៗ ហើយការទប់ទល់នឹងការវាយសន្ធាប់យ៉ាងខ្លាំងក្លា ពីទាហានរុស្ស៊ី នោះ ធ្វើឲ្យក្រុមមន្ត្រីរដ្ឋាភិបាលក្រុងម៉ូស្គូ បានចេញមុខ មកអះអាងថា ការវាយបករបស់ក្រុងកៀវ កំពុងតែរងនូវបរាជ័យ។

បើទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន នៅតែរក្សាភាពស្ងៀមស្ងាត់បំផុត អំពីយុទ្ធនាការវាយបកជាធម្មតារបស់ខ្លួន។ ប៉ុន្ដែក្រុងកៀវ កាលពីថ្ងៃចន្ទ បានប្រកាស ថា កងទ័ពអ៊ុយក្រែន បានទទួលជ័យជម្នះដ៏តិចតួច ដោយរំដោះបានភូមិចំនួន៨ មានផ្ទៃដីទំហំ១១៣គីឡូម៉ែត្រការ៉េ។Russia-Ukraine war: List of key events, day 481 | Russia-Ukraine war News |  Al Jazeera

លោកស្រី ហានណា ម៉ាលីយ៉ា អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «ប្រតិបត្ដិការយោធា កំពុងតែបន្ដ នៅតាមទិសដៅផ្សេងៗគ្នា ហើយកងទ័ពអ៊ុយក្រែន កំពុងតែបំពេញភារកិច្ចទាំងនេះ។ ចំណែកកម្លាំងទាហានរុស្ស៊ី នឹងមិនងាយបោះបង់ចោលនូវទីតាំងឈរជើងរបស់ពួកគេនោះឡើយ ហើយយើងត្រូវតែរៀបចំខ្លួន សម្រាប់ការវាយលុកដ៏ស្វិតស្វាយនេះ។ នេះជាអ្វីដែលកំពុងតែកើនឡើង នៅពេលឥឡូវនេះ»។

ដោយឡែក លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានអះអាង កាលពីសប្ដាហ៍មុន ថា ការវាយបករបស់អ៊ុយក្រែន នឹងមិនជោគជ័យនោះទេ។ ប៉ុន្តែអ្នកសរសេរប្លុកយោធារុស្ស៊ីខ្លះ បានរាយការណ៍ ថា រដ្ឋាភិបាលក្រុងកៀវ បានទទួលជោគជ័យតិចតួច ព្រោះពួកគេមានការខាតបង់ដ៏ធំសម្បើម លើកម្លាំងទ័ព និង គ្រឿងយុទ្ធោបករណ៍។Ukraine latest updates: Kyiv reports 'extremely fierce' battles | Russia-Ukraine  war News | Al Jazeera

ថ្វីបើមិនមានប្រភពឯករាជ្យ បញ្ជាក់អំពីប្រតិបត្ដិការយោធា ដែលកំពុងតែបន្ដ នៅលើសមរភូមិនេះយ៉ាងណាក្ដី ប៉ុន្ដែទីភ្នាក់ងារសារព័ត៌មាន Reuters អាចអះអាងបាន ថា កងទ័ពអ៊ុយក្រែន កំពុងតែវាយលុករុលទៅមុខ នៅក្នុងដំណាក់កាល វាយបកជាលើកដំបូងរបស់ពួកគេ។

វិទ្យាស្ថានសិក្សាពីសង្គ្រាម think tank មានមូលដ្ឋាន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ បានដកស្រង់ប្រភពជាច្រើន អះអាង ថា កងទ័ពអ៊ុយក្រែន ទំនងជាផ្អាកប្រតិបត្ដិការវាយបកមួយរយៈពេលខ្លីសិន ដើម្បីវាយតម្លៃឡើងវិញ អំពីយុទ្ធសាស្រ្ដសង្គ្រាមរបស់ខ្លួន សម្រាប់ការបើកប្រតិបត្ដិការទ្រង់ទ្រាយធំ នៅពេលខាងមុខ។Russia's Ukraine war based on 'a disastrous miscalculation' – DW –  12/26/2022

វិទ្យាស្ថានសិក្សាពីសង្គ្រាម ហៅកាត់ ISW ក៏បានថ្លែងជាដដែល ថា យុទ្ធនាការវាយបកទ្រង់ទ្រាយធំរបស់អ៊ុយក្រែន នៅមិនទាន់ ចាប់ផ្ដើមនៅឡើយ។

វិទ្យាស្ថានសិក្សាពីសង្គ្រាម បានបញ្ជាក់ នៅក្នុងការវិភាគស្ថានការណ៍ប្រចាំថ្ងៃរបស់ខ្លួន ថា « ISW បានកត់សម្គាល់ពីមុន ថា អ៊ុយក្រែន នៅតែមិនទាន់បានប្រាប់ អំពីចំនួនកងកម្លាំងរបស់ខ្លួន សម្រាប់ប្រតិបត្តិការវាយលុក ហើយក៏នៅតែមិនទាន់បានចាប់ផ្តើមនូវកិច្ចខិតខំប្រឹងប្រែងដ៏ចម្បងរបស់ខ្លួននៅឡើយ។Russian Wagner Chief Blasts Outcome of Putin's Ukraine War Goals - Bloomberg

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូ ប្រចាំរាត្រីរបស់គាត់ ថា ការវាយបកដោយយោធា ស្ថិតក្នុងស្ថានភាពនៃសម្ពាធ។ ប៉ុន្តែកងកម្លាំងអ៊ុយក្រែន នឹងមិនអនុញ្ញាតឱ្យមានសម្ពាធធ្លាក់ចុះ ចំពោះការផ្តោតលើកងកម្លាំងរុស្ស៊ី នោះទេ។

លោកប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ ថា «នៅតាមតំបន់ខ្លះ អ្នកចម្បាំងរបស់យើង កំពុងតែវាយបករុលទៅមុខ ខណៈសមរភូមិផ្សេងៗទៀត កងទ័ពរបស់យើង កំពុងតែការពារទីតាំងឈរជើងរបស់ខ្លួន ហើយទប់ទល់នឹងការវាយបក និង ការប្រហារដ៏ខ្លាំងក្លា ពីអ្នកឈ្លានពាន។ យើងមិនបានបាត់បង់ទីតាំងឈរជើងនោះទេ ហើយយើងមានតែរំដោះដែនដីរបស់យើង ត្រឡប់មកវិញថែមទៀតផង ខណៈកម្លាំងសត្រូវ មានតែការបាត់បង់»។Ukraine War Offers Clues to Future War, Joint Chiefs Chairman Says -  Defense One

ដោយឡែក ក្រុមមន្រ្ដី មកពីបណ្ដាប្រទេស ជាសមាជិករបស់អង្គការណាតូ បានបញ្ជាក់ ថា ក្រុងមូស្គូ កំពុងតែដាក់ពង្រាយកម្លាំងទាហានរុស្ស៊ី ឡើងវិញ ខណៈកំពុងស្វែងរកការប្រមើលមើល ពីមូលដ្ឋានកងទ័ពរបស់ខ្លួន អាចនឹងត្រូវរងការវាយប្រហារ ពីកងទ័ពអ៊ុយក្រែន។

លោក វ៉ាឡេរី ហ្សាលូស្នី (Valerii Zaluzhnyi) នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម កាលពីថ្ងៃចន្ទ ថា ការវាយលុករុលទៅមុខរបស់កងទ័ពអ៊ុយក្រែន នៅតំបន់ភាគខាងត្បូង ប្រទេស ត្រូវបានរារាំង ដោយបន្ទាយជាច្រើន អណ្តូងរ៉ែ និង កងទ័ពជំនួយដ៏ច្រើន ប៉ុន្តែប្រតិបត្តិការនេះ នឹងនៅតែប្រព្រឹត្ដទៅ តាមការគ្រោងទុក៕