Home ព័ត៌មានអន្តរជាតិ កំណើនមនុស្សចាស់នៅកូរ៉េខាងត្បូងនឹងចោទជាបញ្ហាខ្លាំងនៅពេលខាងមុខ

កំណើនមនុស្សចាស់នៅកូរ៉េខាងត្បូងនឹងចោទជាបញ្ហាខ្លាំងនៅពេលខាងមុខ

65
0

ប្រទេសកូរ៉េខាងត្បូង ៖ សារព័ត៌មានបរទេសរាយការណ៍ថា ការិយាល័យស្ថិតិរបស់កូរ៉េខាងត្បូងលើកឡើងថា កូរ៉េខាងត្បូងនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនមនុស្សចាស់ច្រើនបំផុតលើពិភពលោកនៅឆ្នាំ២០៧០ ខណៈប្រទេសនេះមានចំនួនមនុស្សចាស់កើនឡើងយ៉ាងឆាប់រហ័ស ។

សមាមាត្រពលរដ្ឋកូរ៉េខាងត្បូងដែលមានអាយុ៧៥ឆ្នាំឡើងទៅ ស្មើនឹង៧,៧% នៃចំនួនពលរដ្ឋសរុបនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០២៣ ហើយគេសង្ឃឹមថា សមាមាត្រនេះនឹងកើនឡើងដល់១៦% នៅឆ្នាំ២០៣៧ និងរហូតដល់៣០,៧% នៅឆ្នាំ២០៧០ ។South Korea's elderly population to break 10 million in 2024 - KOREA PRO

ការិយាល័យស្ថិតិបានដកស្រង់ទិន្នន័យពីរបាយការណ៍ចំនួនពលរដ្ឋលើពិភពលោករបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២២ បញ្ជាក់ថា សមាមាត្រពលរដ្ឋមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅរបស់កូរ៉េខាងត្បូងនៅឆ្នាំ២០៧០ នឹងខ្ពស់បំផុតក្នុងចំណោមប្រទេសសមាជិកអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ។ ចំណែកសមាមាត្រពលរដ្ឋមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅរបស់ជប៉ុន ស្មើ២៥,៦%, អេស្ប៉ាញ ស្មើ២៤,៨%, អ៊ីតាលី ស្មើ២៤,១%, ប៉ូឡូញ ស្មើ២២,៦% និងសហរដ្ឋអាមេរិក ស្មើ១៦% ។

របាយការណ៍នេះបង្ហាញទៀតថា សមាមាត្រពលរដ្ឋកូរ៉េខាងត្បូងមានអាយុ៦៥ឆ្នាំឡើងទៅ នឹងកើនឡើងពី១៨,៤% នៅឆ្នាំ២០២៣ ដល់៣១,៩% នៅឆ្នាំ២០៣៧ និងរហូតដល់៤៦,៤% នៅឆ្នាំ២០៧០ ។Korea's medical expenses up 6.5% last year due to 10.4% spike in spending  by the elderly - Pulse by Maeil Business News Korea

ពលរដ្ឋកូរ៉េខាងត្បូងមានអាយុពី៦៥ឆ្នាំ ទៅ៧៤ឆ្នាំ ស្មើនឹង៥៩,៦% បានបង្ហាញនូវក្តីសង្ឃឹមកាលពីឆ្នាំ២០២២ ថា ពួកគេនឹងអាចស្វែងរកការងារធ្វើបាននាថ្ងៃអនាគត ហើយតួលេខនេះបានកើនឡើងលើសរយៈពេល១០ឆ្នាំមុន ដែលស្មើប្រមាណ១១,៩% ។ ចំណែកពលរដ្ឋកូរ៉េខាងត្បូងមានអាយុពី៧៥ឆ្នាំ ទៅ៧៩ឆ្នាំ ស្មើនឹង៣៩,៤% បានបង្ហាញនូវក្តីសង្ឃឹមដូចគ្នានេះ ខណៈរយៈពេល១០ឆ្នាំមុនស្មើប្រមាណ១១,៨% ។

កាលពីឆ្នាំ២០២១ ពលរដ្ឋកូរ៉េខាងត្បូងមានអាយុពី៦៥ឆ្នាំ ទៅ៧៤ឆ្នាំ និយាយថា ប្រាក់ចំណូលរបស់ពួកគេមិនគ្រប់គ្រាន់ទេ បើធៀបនឹងការចាយវាយប្រចាំថ្ងៃ ។ ចំណែកពលរដ្ឋអាយុ៧៥ឆ្នាំឡើងនិយាយថា ពួកគេក៏ខ្វះខាតប្រាក់ចំណូលផងដែរ ៕ ប្រភព ៖ TNN World