Home ព័ត៌មានអន្តរជាតិ មនុស្សយន្ត NASA បានថតរូបភាពដ៏អស្ចារ្យរបស់ភពអង្គារ

មនុស្សយន្ត NASA បានថតរូបភាពដ៏អស្ចារ្យរបស់ភពអង្គារ

212
0

បរទេស៖ មនុស្សយន្ត Curiosity របស់ NASA បានចាប់យកទេសភាពដ៏អស្ចារ្យរបស់ភពអង្គារយ៉ាងលម្អិតមិនគួរឱ្យជឿ ដោយបង្ហាញពីរបៀបដែលពន្លឺព្រះអាទិត្យប្រែប្រួលរវាងពេលព្រឹក និងពេលរសៀល។
យោងតាមប្រភពព័ត៌មាន Live Science កាលពីនៅថ្ងៃទី ១៧ ខែមិថុនា បានឱ្យដឹងថា មនុស្សយន្ត Curiosity បានបាញ់បង្ហោះទៅភពអង្គារតាំងពីថ្ងៃទី៨ ខែមេសា គោលបំណងគឺដើម្បីផ្តិតយកទេសភាពប្លែកៗរបស់ភពអង្គារ។ ការអាប់ដេតនេះបានអនុញ្ញាតឱ្យមនុស្សយន្តដំណើរការរូបភាពជុំវិញខ្លួនបានលឿនជាងមុន និងកាត់បន្ថយកម្លាំងរបស់អវកាសយានិក ជួយឱ្យធ្វើដំណើរបានលឿននៅលើភពអង្គារ។Curiosity | Mars Rover, Facts, & Discoveries | Britannica

រូបថតបែប Panoramic ថ្មីនេះត្រូវបានថតជាប់ក្នុងពេលតែមួយដោយមានអាកាសធាតុប្រែពណ៌យ៉ាងអស្ចារ្យរវាងពេលព្រឹក និងពេលរសៀល។ នេះជាលើកទីពីរហើយដែលមនុស្សយន្ត Curiosity បានថតរូបប្លែកៗបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ រូបថតចុងក្រោយ គឺមានភាពលម្អិតជាងរូបថតលើកដំបូងរបស់ Curiosity ។Mars rover Curiosity captures rare and stunning panorama of Red Planet |  The Independent

លោក Ellison Doug Ellison វិស្វករនៅមន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់ NASA ដែលទទួលបន្ទុកក្រុមកាមេរ៉ា បាននិយាយថា មនុស្សយន្តកម្រថតរូបភាពបែបនេះណាស់ ព្រោះវាត្រូវការនៅកន្លែងតែមួយពេញមួយថ្ងៃ ដោយកំណត់ចំនួនទិន្នន័យដែលវាអាចប្រមូលបាន។ ប៉ុន្តែវាពិតជាប្លែកណាស់នៅពេលដែលមនុស្សយន្ត Curiosity បានផ្តិតយករូបភាពប្រែពណ៌ក្នុងរដូវរងារដ៏អស្ចារ្យបែបនេះ៕before ប្រភព៖vnexpress