Home ព័ត៌មានជាតិ ចេញហើយ! លទ្ធផលប្រលងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៣

ចេញហើយ! លទ្ធផលប្រលងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៣

358
0

កម្មវិធីប្រឡងសិស្សពូកែថ្នាក់ជាតិ បានប្រព្រឹត្តទៅអស់រយៈពេល១សប្តាហ៍ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ការប្រឡងសិស្សពូកែ មានគោលដៅសម្រិតសម្រាំងសិស្សពូកែទូទាំងប្រទេស លើកទឹកចិត្តសិស្សនៅមធ្យមសិក្សា ឱ្យផ្តោតការយកចិត្តទុកដាក់លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ និងផ្តល់តម្លៃដល់ជ័យលាភីសិស្សពូកែក្នុងគោលដៅផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេសនៅកម្រិតថ្នាក់ទី៩ និងថ្នាក់ទី១២។May be an image of 5 people, temple and text

ក្រោយការប្រលងអស់រយៈពេលមួយសប្តាហ៍ ក្រសួងបានរកឃើញសិស្សពូកែទូទាំងប្រទេសទាំង៣វិញ្ញាសា៖ សិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ដោយក្នុងនោះរួមមាន៖

ថ្នាក់ទី៩ អក្សរសិល្ប៍ខ្មែរ៖
១.ឡៃ កន្និកា
២.លី ម៉ូនីតា
៣.សុភ័ក្ត សុម៉ារីតា
អ្នកទាំង៤សុទ្ធសឹងតែមកពីវិទ្យាល័យព្រែកព្នៅ ខេត្តព្រៃវែង

ថ្នាក់ទី៩ គណិតវិទ្យា៖
១.សុន បូរីនវ័ន្ទ មកពីវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង
២.ធីដេត ដាវីដ មកពីអនុវិទ្យាល័យអនុវត្ត ខេត្តព្រៃវែង
៣.នី លីហូរ មកពីវិទ្យាល័យ សាលាអន្តរជាតិយូ អេស អេ ខេត្តបាត់ដំបង

ថ្នាក់ទី៩ រូបវិទ្យា៖
១.ផល អរុណវតី មកពីវិទ្យាល័យវេស្ទើនភ្នំពេញ រាជធានីភ្នំពេញ
២.ទាន សុក្ររម្លឹ មកពីវិទ្យាល័យឯកជន ឧត្តមវិជ្ជា ខេត្តកំពត
៣.ផន បូរី មកពីវិទ្យាល័យមេសាង ខេត្តព្រៃវែង

ថ្នាក់ទី១២ អក្សរសិល្ប៍ខ្មែរ៖
១.ហុី ហុងអុី វិទ្យាល័យព្រែកព្នៅ ខេត្តព្រៃវែង
២.ហាន តុលា វិទ្យាល័យព្រែកព្នៅ ខេត្តព្រៃវែង
៣.គិន សាន់នីកា  វិទ្យាល័យសកពនអង្គរនាម ខេត្តតាកែវ

ថ្នាក់ទី១២ គណិតវិទ្យា៖
១.រិទ្ធ និវិសាលសណ្ណុ វិទ្យាល័យឬស្សីកែវ
២.គាវ សំណាង វិទ្យាល័យព្រះនរោត្តមរណឬទ្ធិ ខេត្តកំពត
៣.សុក ចាន់ត្រា វិទ្យាល័យហ៊ុនសែនពាមកោះស្នា ខេត្តកំពង់ចាម

ថ្នាក់ទី១២ រូបវិទ្យា៖
១.រស់ សេរីឧស្សាហ៍ វិទ្យាល័យពោធិ៍សាត់ ខេត្តវិទ្យាល័យ
២.ចាន់ ណារិទ្ធ វិទ្យាល័យប៊ែលធីអន្តរជាតិសាខាទី៤ រាជធានីភ្នំពេញ
៣.ពិសិដ្ឋ ដារ៉ារិទ្ធ វិទ្យាល័យហ៊ុនសែនកំពង់ភ្នំ ខេត្តកណ្តាល

សិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលជាជ័យលាភីសិស្សពូកែទូទាំងប្រទេស ត្រូវទទួល បានរង្វាន់ និងការលើកទឹកចិត្តពីរដ្ឋាភិបាល ដូចខាងក្រោម ៖
១.ប្រកាសស្តីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់ ២.មេដាយមួយគ្រឿងសម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣
៣.វិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស មួយច្បាប់
៤.ប្រាក់រង្វាន់តាមចំណាត់ថ្នាក់ ៖

  • លេខ១ ៣ ៥០០ ០០០រៀល
  • លេខ២ ៣ ២០០ ០០០រៀល
  • លេខ៣ ២ ៩០០ ០០០រៀល
  • លេខ៤ ២ ៦០០ ០០០រៀល
  • លេខ៥ ២ ៣០០ ០០០រៀល
  • លេខ៦ ២ ០០០ ០០០រៀល
  • លេខ៧  ១ ៧០០ ០០០រៀល
  •  លេខ៨ ១ ៤០០ ០០០រៀល
  • លេខ៩ ១ ១០០ ០០០រៀល
  • លេខ១០ ៨០០ ០០០រៀលMay be an image of textMay be an image of textMay be an image of ticket stub and text